- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់ជាលើកដំបូង។ សូមបញ្ជាក់ថា ខាន់ ចេសា គឺជាកីឡាការិនីកូនកាត់ ៣សាសន៍ ផ្នែកកីឡាជឺជីតស៊ូដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកសិចកូកាត់អាមេរិក។ កីឡាការិនីដ៏វ័យក្មេងម្នាក់នេះបានចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ថែមទាំងដណ្តើមយកបានមេដាយមាសឲ្យប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមក្នុងវិញ្ញាសាជឺជីតស៊ូនេវ៉ាហ្សា (Newaza) ក្នុងវិញ្ញាសារប្រភេទទម្ងន់៤៩ គីឡូ នៅប្រទេសឥណ្ឌូនេស៊ី។ មេដាយមាសនេះបាននាំមកនូវមោទកភាព និងកិត្តិយសជូនជាតិយ៉ាងក្រៃលែង
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ គឺនៅសល់តែ០៤ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិកម្ពុជា ដង្ហែក្នុងពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧
May 1, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រោយមានរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះលោក ម៉ៃ សុគន្ធ បានចេញមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ដែលបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើ លោក Keisuke Honda ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែលប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន »។ ក្នុងសំណេររបស់ លោក ម៉ៃ សុគន្ធ ផ្ញើសារទៅកាន់
May 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀលមានន័យថាចុះ ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕
May 1, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនផ្សាយការប្រកួតកីឡាបាល់ទាល់ស៊ីហ្គេមគ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែរវាងគូកម្ពុជាប្រកួតជាមួយនឹងគូបរទេសនោះឡើយ៕
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសឧបត្ថម្ភកីឡាករជម្រើសជាតិ U22 សរុបចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ ១០០ដុល្លារផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ ២២ឆ្នាំពិតជាអស្ចារ្យណាស់! ក្រោយចប់ការប្រកួតជម្រើសជាតិកម្ពុជាបានឈ្នះ ជម្រើសជាតិទីម័រខាងកើតក្រោមលទ្ធផល ៤ ទល់និង ០។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖
May 1, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានឱ្យដឹងថា នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការមូលដ្ឋានស្រុកកំរៀង បានចុះបង្រ្កាបករណី ឆបោក និងនាំចេញមិនស្របច្បាប់សម្រាប់ឆ្លងដែន និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យឈ្មោះ ហូវ សារិទី្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរោគ ឃុំស្ពាន់ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
May 1, 2023 - សង្គម
កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នារិះគន់លោក ម៉ៃ សុគន្ធ យ៉ាងខ្លាំង បន្ទាប់ពីលោក ម៉ៃ សុគន្ធ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក និយាយមិនសមរម្យមកលើលោក Keisuke Honda ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ជុំវិញការបង្ហោះរបស់លោក ម៉ៃ សុគន្ធ ផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានប្រតិកម្មយ៉ាងខ្លាំង និងបានណែនាំឲ្យលោក ម៉ៃ សុគន្ធ ធ្វើការសុំទោសលោកគ្រូ ហុងដា ភ្លាមៗ។ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមថា៖ «☝🏻មើលលោក ម៉ៃ សុគន្ធ
May 1, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
April 30, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមប្រភពអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កាលពីវេលាម៉ោងជាង០៤៖៣០នាទីទាបភ្លឺ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់ឈឺពោះខ្លាំង ឆ្លងទន្លេ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម
April 29, 2023









