- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កីឡាករ សៅ រិទ្ធិចេស្ដា ឈ្នះមេដាយមាស កីឡាអេឡិចត្រូនិក វិញ្ញាសា AK2 ឯកត្ដជន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល។ ប្រភព៖ MoEYS Cambodia
May 6, 2023 - SEA GAMES
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឱ្យដឹងថា កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចន្ទកាប៊ី បានយកមេដាយមាស វិញ្ញាសាសូហ្វតេន្នីស ជូនកម្ពុជាបានហើយនៅមុននេះបន្ដិច នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ សូមជម្រាបជូនថា ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា គឺកីឡាករ សំ ចាន់កាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាចម្រុះបុរស-នារី (២នាក់-២នាក់) ក្រោយយកឈ្នះក្រុមមិត្តរួមជាតិ គឺកីឡាករ សាយ សុចិត្រា និងកីឡាការិនី
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) កាលពីយប់មិញនេះ ឃើញថាពិតជាអស្ចារ្យណាស់ ជាពិសេស ទទួលបានការសរសើរមិនដាច់ពីមាត់ទាំងក្នុង និងក្រៅប្រទេស ត្រង់វគ្គបង្ហាញចុងក្រោយរបស់វីរៈកីឡាការិនី ស៊ន សៀវមី ហោះលើអាកាស យកព្រះអគ្គិជ័យដើម្បីឲ្យស្ដេចនាគរាជ ដើម្បីបំភ្លឺនិងបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វីរៈកីឡាការិនី ស៊ន សៀវម៉ីបានបង្ហាញអារម្មណ៍ មោទកភាព និងបានប្តេជ្ញាដណ្ដើមយកមេដាយជូនជាតិផងដែរ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះព្រឹតិ្ដការណ៍ដ៏មហាអស្ចារ្យមួយនេះ។ អារម្មណ៍នាពេលនេះពិតជាមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កីឡាករ សុខ លឹមហេង ឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស ៥នាទី លើវិញ្ញាសាអុកចត្រង្គក្រោយឈ្នះកីឡាករវៀតណាម នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស ជូនជាតិ យកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយចប់ការប្រកួត
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កីឡាករវ៉ូវីណាមកម្ពុជា លី បូរាមី បានឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុន នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ សូមបញ្ជាក់ជូនថា កីឡាករវ៉ូវីណាមកម្ពុជា លី បូរាមី ធ្វើបាន ២៧២ពិន្ទុ ដែលមានកីឡាករវៀតណាម ឈរលេខ២ រកបាន ២៦៧ពិន្ទុ និងថៃ រកបាន ២៦០ពិន្ទុ ៕
May 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេម បានឆក់យកបេះដូងពលរដ្ឋកម្ពុជា និងប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលបានចូលរួម ព្រមទាំងបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២(12th ASEAN
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិរបស់យើង ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា៖ ហែលទឹក (SWIMMING) លោតទឹក (DIVING), ហែលទឹកពាក់ជើងទា (FIN SWIMMING) និងបាល់ទឹក (WATER POLO) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ចំពោះ កាលវិភាគ ទីតាំង
May 6, 2023 - SEA GAMES
ខេត្តកែប៖ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរដល់កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះជាមេដាយមាសទី៦ ហេីយរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ គិតត្រឹមព្រឹកថ្ងៃទី៦នេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលជ្រើសរើសជាទីតាំង ខេត្តកែប សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រភេទកីឡាទ្រីយ៉ាថ្លុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាថ្លុងនេះ មាននៅឆ្នេរលេងទឹក
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះ កម្ពុជាកំពុងក្តោបក្តាប់មេដាយមាសច្រើនជាងគេ លើកំពូលតារាងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយសរុបសរុប០៩គ្រឿង ក្នុងនោះ មេដាយមាស៥ វិញ្ញាសា និងមេដាយប្រាក់៤វិញ្ញាសា។ មេដាយចំនួន៥វិញ្ញាសារបស់កម្ពុជា ដណ្តើមបានលើ២ប្រភេទកីឡា គឺប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាលើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ដណ្តើមបានដោយកីឡាករឆ្នើមរបស់កម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា។ ចំពោះមេដាយប្រាក់២វិញ្ញាសាលើប្រភេទកីឡាជឺជីតស៊ូនេះដែរ គឺដណ្តើមដោយកីឡាការិនី ខាន់ ចេសា,
May 6, 2023 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការសម្តែងសិល្បៈជាច្រើន ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺមានការសម្តែងមួយ ដែលមានការកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាស។ បន្ទាប់ពីមើលឃើញកំហុស ផលិតកម្មថោន ក៏បានចេញលិខិតសុំទោសជាសាធារណៈលិខិតសុំទោសជាសាធារណៈជូនពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ចំពោះការធ្វេសប្រហែសរបស់ក្រុមការងារ។ នៅក្នុងលិខិតនោះមានខ្លឹមសារថា៖ «ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា)
May 6, 2023









