- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញសុខភាពសត្វដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ច បានធ្វើការកម្ទេចចោលទំនិញខូចគុណភាពប្រមាណជាង៧តោន។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការកម្ទេចចោលសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះដែលខូចគុណភាពចំនួន ៧ ០០៧គីឡូក្រាម។ ដែលផលិតផលទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលកន្លងមកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
May 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប ពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C – អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ
May 9, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កីឡាការីនីកម្ពុជា ប៉ាល់ ឆរស្មុី បានដណ្ដើមមេដាយមាស លេីវិញ្ញាសាសម្តែងមេគុនកាំបិតធំឯកត្តជន នៃប្រភេទកីឡាវ៉ូវីណាម ទទួលបាន ២៧០ពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕
May 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីអំពាវនាវ ចំពោះនាយឧត្តមសេនីយ សៅ សុខា ឲ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ជូនចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា ដ៏ដូចជាកីឡាករបាល់ទាត់កម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ដែលស្នេហាកីឡាបាល់ទាត់ កាលពីម្សិលមិញបន្ទាប់ពីបញ្ចប់ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយលទ្ធផលមិនបានល្អ។ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសុំលាលែងចេញពីតំណែង បន្ទាប់ពីទទួលបានព័ត៌មានឃើញថា
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមលទ្ធផលរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នភាព កម្ពុជាបន្តឈរលេខរៀងទី១ ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ នៅស៊ីហ្គេម២០២៣ (គិតត្រឹមម៉ោង ១៥៖០០ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣)។ ដោយទទួលបានមេដាយច្រើនជាងគេចំនួន ៨០គ្រឿងរួមមាន មេដាយមាស ៣២គ្រឿង, មេដាយប្រាក់ចំនួន ២៥គ្រឿង និងមេដាយសំរិទ្ធចំនួន ២៣គ្រឿង ៕ ប្រភព៖ MoEYS Cambodia
May 8, 2023 - SEA GAMES
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជា ឃីម ម៉េងឡុង បន្តដណ្ដើមបានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រណាំងកង់ភ្នំ (Cross Country Elimination ( XCE )) ផ្នែកបុរស ចម្ងាយ៥០០ម៉ែត្រ នៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខណៈលេខ១ បានទៅលើកីឡាករថៃ និងលេខ៣ បានទៅលើកីឡាករឥណ្ឌូនេស៊ី ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេករបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម សារិន វណ្ណា ដែលជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការីនីកម្ពុជា ខាន់ ចេសា ក្រោយទទួលបានមេដាយមាសជូនជាតិ កាលពីម្សិលមិញនេះ។ ក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់ខាងលើ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម សារិន វណ្ណា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពញ
May 8, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ថា នគរបាលជំនាញបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ដែលលួចប្លន់ដោយធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោកម៉ូតូ និង កាច់បំបែកសោលួចរថយន្ត ,អ្នកទទួលផលចោរកម្ម ,កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង ១៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សាន់ ឌីសុន ហៅ ប៊យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់៣
May 8, 2023 - សង្គម
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ មានបាតុភាពមួយកើតឡើង រវាងអ្នកគាំទ្រកីឡាករបាល់ទះកម្ពុជា ទៅកាន់ប្រតិភូកីឡាករបាល់ទះរបស់ប្រទេសថៃ ក្រោយប្រកួតចាញ់កម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកគាំទ្រវិស័យកីឡា សូមចៀសវាងទង្វើមិនគួរគប្បីតទៅទៀត ក៏ដូចជាការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេស គ្រូបង្វឹក ឬអ្នកគាំទ្ររបស់ប្រទេសណាមួយ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទង្វើដែលមិនគួរឲ្យកើតមាន! ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ចនិងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក
May 8, 2023 - SEA GAMES
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់់ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមអបអរសាទរលោក Yeab chandar តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់ ៥៣៦៤ម៉ែត្រ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ចូលរួមអបអរសាទរ ប្អូនប្រុសYeab chandara ដែលបាននាំយកទង់ជាតិកម្ពុជាឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់៥៣៦៤ម៉ែត្រគឺតំណាងឲ្យកម្ពុជានិង (ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា ” កម្ពុជា ” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា
May 8, 2023









