- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទ SEA Games ។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖ គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក មេត្ដាជ្រាបថា ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គណៈកម្មាធិការជាតិ នឹងរៀបចំផ្ដល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះកន្លងមក មេត្ដាយកសំបុត្រសម្រាប់ពិធីបិទ
May 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២៖៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ០២នាក់។ ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី។ ក្មេងទំនើងដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥
May 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
May 12, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា កុមារាម្នាក់ មានសភាពហត់ ហើយឈឺទ្រូង រកឃើញថាមានដុំសាច់ធំនៅក្នុងបេះដូងថតខាងលើឆ្វេង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះយកចេញដោយជោគជ័យ។ ប្រភពពីគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា៖ កុមារា អាយុ១៣ឆ្នាំ មកពីខេត្តបាត់ដំបង មានសភាពហត់ ហើយឈឺទ្រូង បានចូលសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុមពេទ្យបានរកឃើញថាគាត់មាន ដុំសាច់ធំនៅក្នុងបេះដូងថតខាងលើឆ្វេងមួយសង្កត់ទៅលើប្រឹសបេះដូងធ្វើអោយមានឈាមច្រាល់ឡើង។ អ្នកជំងឺត្រូវបានវះកាត់ កាត់យកដុំសាច់ចេញដោយជោគជ័យនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យកម្ពុជានៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ។ ៣ថ្ងៃបន្ទាប់ពីវះកាត់រួចស្ថានភាពកុមារបានល្អប្រសើរឡើង។ សូមអរគុណនិងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចជារៀងរាល់ថ្ងៃដើម្បីសង្គ្រោះកុមារកម្ពុជាពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ
May 12, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ រុំ សំណាង (ព្រុំ សំណាង) ដណ្ដើមបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ ក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅមុននេះបន្តិច បានប្រកាសថា សម្តេចបានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ។ ក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ «បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ » សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា៖
May 12, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ បាននាំយកថវិកា ចំនួន ១.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កាកបាទក្រហមកម្ពុជា បានបង្ហោះឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាម៉េរិក)
May 12, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ បុរសបានធ្លាក់មកក្នុងដៃកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ កីឡាករកម្ពុជាដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រកាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។ កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេស ផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong
May 12, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ពបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ។ ក្នុងសេចក្ដីប្រកាស បានថ្លែងឱ្យដឹងថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ឃុន បូរ៉ា ដណ្ដើមបានមេដាយមាស បន្ទាប់ពីយកឈ្នះលើកីឡាករ ឡាវ (សន្លប់ទឹកទី១) ក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម ដែលការប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 11, 2023












