Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាចំណាយលើការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សរុបចំនួន ១១៨ លានដុល្លារ ដែលការចំណាយនេះ លើការស្នាក់នៅ ហូបចុក និងចំណាយផ្សេងៗ ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ទំហំទឹកប្រាក់ ដែលបានចំណាយលើព្រឹត្តការណ៍ស៊ីហ្គេម ដើម្បីបម្រើដល់ការប្រកួត គឺចំណាយ ១១៨លានដុល្លារ ក្នុងពេលដែលប្រទេសនានា ចំណាយមិនតិចជាង ២០០លានដុល្លារទេ

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ អាចទៅទស្សនាអង្គរវត្តឥតគិតថ្លៃ ដោយគ្មានការលក់សំបុត្រ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖« ប្រសិនបើអ្នកកីឡាករ កីឡាការិនី បន្ទាប់ពីចប់ការប្រកួតហើយ គេចង់ទៅមើលអង្គរវត្ត សូមកុំឱ្យមានការលក់សំបុត្រ ដោយឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃ។ សូមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺកុំលក់សំបុត្រ ប៉ុន្តែនេះសម្រាប់តែកីឡា

    May 15, 2023
  • SEA GAMES

    នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ កា​រជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២​ បា​ន​​​លើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក្នុងព្រឹ​ត្តិ​កា​រ​ណ៍ប្រកួតកីឡាស៊ីហ្គេម។ ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុង​ព្រឹ​ត្តិ​កា​រ​ណ៍​កី​ឡា​ស៊ី​ហ្គេ​ម នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្ត​ម​ប​ណ្ឌិ​ត ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលបាន​ខិតខំធ្វើឱ្យការប្រកួតកីឡា​ស៊ីហ្គេ​មប្រព្រឹ​ត្តិ​ទៅ​​​​ដោ​យ​រលូននិងត្រឹមត្រូវតាមស្ដង់ដារស៊ីហ្គេម ស្តង់ដារតំបន់និងស្ដង់ដារអូឡាំពិក​។​ ការ​ណ៍​នេះ​ កម្ពុជាទទួលបានការ​កោ​ត​ស​រ​សើរពី​មិ​ត្ត​ភ​​ក្តិប​រ​ទេ​សថា​​ ព្រឹត្តិការណ៍កីឡានៅកម្ពុជា​ឈរ​លើ​​ស្មា​​រ​តីសាមគ្គីភាព

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកបានបញ្ចប់ជាស្ថាពរ ហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីបានបញ្ចប់លើវិញ្ញាសាបន្ថែម ដោយម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុប ប្រាក់១ និងសំរឹទ្ធ៣គ្រឿង។ ចំពោះវិញ្ញាសាពីរបន្ថែមនៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ថ្ងៃអាទិត្យនេះ គឺវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិកគូ ដោយមេដាយមាស ដណ្តើមបានដោយអត្តពលិកវៀតណាម ធ្វើសម្រេចក្នុងពិន្ទុ ១៩.២៣៣, មេដាយប្រាក់ បានមកលើកម្ពុជា ដោយកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ធ្វើបានក្នុងពិន្ទ ១៨.៧១៧ ខណៈមេដាយសំរឹទ្ធបានទៅលើអត្តពលិកហ្វីលីពីន ធ្វើបានក្នុងពិន្ទុ ១៨.២៦៧។ សម្រាប់វិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានការដូចខាងក្រោម៖ – គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី –

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអំពាវនាវឱ្យស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនឱ្យមកដល់កន្លែងប្រារព្ធពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយបើការរៀបចំធ្វើបែបនេះ គឺមានភាពរលូនល្អ និងចូលរួមអនុវត្តន៍ទាំងអស់គ្នាដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ។ ការអំពាវនាវរបស់ឯកឧត្តមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់បណ្ណទស្សនា បណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅសាលសន្និសីទសារព័ត៌មាន ពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងមានសណ្តាប់ធ្នាប់បានល្អ។

    May 15, 2023
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៦គ្រឿង ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីយប់ទាបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបឃាត់ខ្លួន។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០២:០០នាទីទាបភ្លឺ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ហើយធ្វើឲ្យមានការរំខាន

    May 14, 2023
  • SEA GAMES

    ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅខេត្តកំពត ចម្ងាយ ២៥០ ម៉ែត្រ លើវិញ្ញាសាទូក ១២នាក់បុរស អាយុក្រោម២៤ឆ្នាំ ដោយលទ្ធផលក្រុមកីឡារករទូកឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ក្រុមកីឡាករកម្ពុជាម្ចាស់ផ្ទះ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករវៀតណាម ទទួលបានមេដាយសំរិទ្ធ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តទទួលពាក្យប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គណៈកម្មការរៀបចំការប្រឡងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២៣ សូមជូនដំណឹងដល់សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងពីរភេទឱ្យបានជ្រាបថា ក្រសួងនឹងបន្តការទទួល ពាក្យចុះឈ្មោះសុំសិទ្ធិប្រឡងបន្តរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងពីរភេទ ជ្រាបជា ព័ត៌មាន។

    May 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២៖០០ នាទី កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់(ចាក់បាល់តាមអនឡាញ) ត្រង់ចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៨នាក់(ស្រី ០៦នាក់) ព្រមទាំងដកហូតសម្ភារវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង, ម៉ូនីទ័រចំនួន ១៣គ្រឿង, ម៉ាស៊ីនស៊ីភីយូចំនួន ១០គ្រឿង, ម៉ៅកំុព្យូទ័រចំនួន ១០, ទូរទស្សន៍ចំនួន

    May 13, 2023