Khmernote Media
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមអស់ជាច្រើនថ្ងៃកន្លងមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ពីការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃដែលបានប៉ះទង្គិចគ្នា ក្នុងនោះដែរ ឃើញថាមានកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់ អាយុក្រោម ២២ឆ្នាំ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានបង្ហាញកាយវិការមិនសមរម្យ ដោយគប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ។ យ៉ាងណាមិញ ក្រោយហេតុការណ៍បានកើតឡើងរហូតមកដល់មកដល់ពេលនេះ មេដាយប្រាក់ដែលកីឡាករបាល់ទាត់ជម្រើសជាតិថៃគប់នោះ បានរកឃើញហើយគឺត្រូវបានយុវជនខ្មែរម្នាក់ចាប់បាន។ បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Chhay Sathya បានបញ្ជាក់ថា មេដាយប្រាក់ស៊ីហ្គេម ដែលកីឡាករថៃ បានគប់នោះ គឺខ្លួនជាអ្នកទទួលបាន ហើយថែមទាំងសរសេរឃ្លាចាក់ដោតយ៉ាងដូច្នេះថា៖ «មេដាយប្រាក់ SeaGame ដែលកីឡាករថៃឈ្មោះ

    May 20, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបានស្វែងរកឃើញក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបងឈ្មោះ រុន ភារម្យ ឃើញហើយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជួយដល់ក្មេងប្រុស និងប្អូនស្រី ឱ្យបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ជាពិសេសនឹងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន)

    May 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ ៣០០០ដុល្លារសម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោកសេង ទៀង តាមទូរស័ព្ទលេខ012 961971ដើម្បីទទួលយកថវិកា។» សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់

    May 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃបានគូសបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវរកឃើញបទល្មើសប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ចំនួន ៧៥សំណើ សង្គ្រោះ បានជនរងគ្រោះចំនួន ១០នាក់ ព្រមទាំងឃាត់ខ្លួន ១៣នាក់ផងដែរ។ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តផែនការ

    May 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែង បណ្តាលឲ្យរងការខូចខាតអស់ ៣០ភាគរយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិថ្មគោ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ដោយប្រើប្រាស់ទឹកអស់ ០៧ឡាន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ ម្ចាស់ឈ្មោះ គុជ វ៉ាន្នី

    May 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានចេញសេចក្តីប្រកាសព័ត៌ស្តីពី​ ផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ Canxi Nano Gold និងFotecpham Gout ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ – អនុលោមតាមខ្លឹមសារច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងឱសថ ។ – អនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ១៣៣ អនក្រ បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹម ទារក និងកុមារ – អនុលោមតាមប្រកាសរបស់ក្រសួងសុខាភិបាលលេខ៤៣០១អបស/ឱអបសស្ដីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលចំណីអាហារ ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលទឹកដោះគោម្សៅដែលកំពុងផ្សព្វផ្សាយគ្មាន

    May 19, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់ស្នរ និងខ្លះកាន់កញ្ច្រែង ដើម្បីចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណៈត្រីនៅក្នុងស្ទឹងនេះកំពុងពុលទឹក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ពលរដ្ឋដែលនាំគ្នាទៅនេសាទត្រីក្នុងស្ទឹងនេះ បានឱ្យដឹងថា នៅព្រឹកនេះពួកគាត់នាំគ្នាមកចាប់ត្រី ព្រោះត្រីក្នុងស្ទឹងបានពុលទឹក។ នេះជាឆ្នាំទី២ហើយដែលត្រីក្នុងស្ទឹងនេះបានពុល ហើយករណីពុលនេះទំនងបណ្តាលមកពីការបង្ហូរកាកសំណល់ពុលចេញពីរោងចក្រ សហគ្រាស ដែលស្ថិតនៅផ្នែកខាងលើ។ ការបង្ហូរកាកសំណល់នេះបានធ្វើឱ្យត្រីគ្រប់ប្រភេទបានពុល មានទាំងត្រីតូចទាំងត្រីធំ ហើយប្រជាពលរដ្ឋជាអ្នកនេសាទចាប់បានយ៉ាងច្រើនក្នុងម្នាក់ៗ។ អាជ្ញាធរ និងមន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការពុលនៅឡើយទេ នៅព្រឹកនេះ ខណៈកំពុងចុះពិនិត្យសិក្សាស្រាវជ្រាវ៕ ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ

    May 19, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពពី សសយក បានឱ្យដឹងថា អ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

    May 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ ៥០ភាគរយបង្វែរយកមកជួយអភិវឌ្ឍន៍លើវិស័យសុខាភិបាលវិញនោះ ប្រាកដជាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។ ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ស្របពេលដែលប្រទេសមួយចំនួននៅលើពិភពលោក បាននិងកំពុងតែធ្វើការផលិតអាវុធទំនើបៗបង្អួតដាក់គ្នា ពិសេសនោះក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយមកដល់ពេលនេះដោយសារមានការគាំទ្រពីប្រទេសមហាអំណាចរៀងៗខ្លួន ក្នុងការផ្តល់សព្វាវុធ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។ សម្ដេចតេជោបានអះអាងថា៖ «ប្រសិនបើកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ បង្វែរយកមកចំណាយលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ

    May 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។ ការអំពាវនាវនេះកើតឡើងដោយសារកន្លងមក ការសម្តែងមួយចំនួន គឺប្រាស់ចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កន្លងមកបានសង្កេតឃើញការផ្សព្វផ្សាយ ដោយយកប្រធានបទ CO និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត តាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនេះត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នាដែលនាំឲ្យយល់ច្រលំថាជារឿងពិត ហើយចំពោះការសម្តែងមួយចំនួន ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក

    May 18, 2023