Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១៖៣០ នាទី យប់រំលងអធ្រាត្រ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក់ Range Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ដែលកើតឡើងស្ថិតក្នុងចំនុច ក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានម្ចាស់រថយន្តឈ្មោះ ទាវ គឹមភាវ ។ + មូលហេតុ បណ្ដាលមកពីធ្លាយធុងប្រេងរថយន្តបង្កជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង។ +

    May 24, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖ នាប៉ុន្មានថ្ងៃកន្លងទៅនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារអំពីសកម្មភាពមិនប្រក្រតីនៃអ្នកបួសក្នុងសាសនា បានធ្វើសកម្មភាពមិនល្អដូចជាការដើរលក់ខ្សែអង្កាំដោយកំណត់តម្លៃហើយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយមិនញញើត ក្រែង ឬដោយគ្មានការអនុញ្ញាត ដែលបញ្ហានេះបង្កឱ្យកើតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។ ឃើញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងបញ្ជាដល់ផែនការងារជំនាញដែលមានលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍រួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុង ស្រុកដែលក្នុងនោះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់។ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះសមត្ថកិច្ចនៃការិយាល័យស៊ើបអង្គេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋានរួមជាមួយនគរបាលក្រុងបាត់ដំបង បានធ្វើការនាំខ្លួនមនុស្សចំនួន ០២នាក់ ដែលតាំងខ្លួនជា(សង្ឃនៃសាសនាជនជាតិចិន)ដើរលក់ខ្សែអង្កាំនិងស្នាក់នៅផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មកធ្វើការសាកសួរ នៅស្នងការដ្ឋាន ដែលមានឈ្មោះដូចខាងក្រោម៖

    May 23, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា តាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៩៦ ៧៦៨ គ្រឿង។ ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨២ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០ករណី ស្វែងរកជំនួយចំនួន ៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១០៩ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន

    May 23, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក វីដេអូកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅម៉ោង ៨៖១៩នាទីព្រឹក ករណីរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ស្លាកលេខភ្នំពេញ 2AA-8891 បើកកៀរម៉ូតូនារីម្នាក់ បណ្ដាលឱ្យដួលបោកក្បាលទៅនឹងដី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ហេតុការណ៍នេះ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីបានឃើញវីដេអូនេះរួច អ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការខឹងសម្បារជាខ្លាំង ចំពោះម្ចាស់រថយន្តព្រូស ដោយមិនចុះទទួលខុសត្រូវចំពោះជនរងគ្រោះភ្លាមៗនោះទេ ហើយថែមទាំងបើករថយន្តទៅបាត់ទៀត។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ម្ចាស់រថយន្តព្រូស ដែលមានឈ្មោះថា Sros Jin បានចេញមកបកស្រាយ ករណីដែលកើតមានឡើងខាងលើ

    May 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូច ខាងក្រោម៖ -ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ

    May 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C – អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ

    May 23, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយមានមតិណែនាំពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនសណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងល្បាតចល័តឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយឈប់ដឹកបែបនេះតទៅទៀត ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខ វឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេងតាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។ បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវនឹងនាំខ្លួនស្ត្រីជាជនជាតិចិន ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ក្រោយធ្វើការសួរនាំស្ត្រីជនជាតិចិន

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅចំណុចម្តុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូកង់បីឥណ្ឌា ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអធ្រាត្រ។ ជនរងគ្រោះឈ្មោះ ស៊ា គីមហៀង

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយឯកសារតម្រូវ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. បណ្ណសម្គាល់យានជំនិះ(កាតគ្រី) ៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ កន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖

    May 22, 2023