សង្គម

ម្ចាស់រថយន្តព្រូស ចេញបកស្រាយ និងសុំទោស ក្រោយខ្លួនបើកកៀរនារីម្នាក់ជិះម៉ូតូ បណ្តាលឱ្យដួលរងរបួស នៅគល់ស្ពានព្រះមុនីវង្សចាស់

BY
srey nuch
May 23, 2023

រាជធានីភ្នំពេញ៖ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក វីដេអូកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅម៉ោង ៨៖១៩នាទីព្រឹក ករណីរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ស្លាកលេខភ្នំពេញ 2AA-8891 បើកកៀរម៉ូតូនារីម្នាក់ បណ្ដាលឱ្យដួលបោកក្បាលទៅនឹងដី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ហេតុការណ៍នេះ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបានឃើញវីដេអូនេះរួច អ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការខឹងសម្បារជាខ្លាំង ចំពោះម្ចាស់រថយន្តព្រូស ដោយមិនចុះទទួលខុសត្រូវចំពោះជនរងគ្រោះភ្លាមៗនោះទេ ហើយថែមទាំងបើករថយន្តទៅបាត់ទៀត។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ម្ចាស់រថយន្តព្រូស ដែលមានឈ្មោះថា Sros Jin បានចេញមកបកស្រាយ ករណីដែលកើតមានឡើងខាងលើ ដោយបានសរសេររៀបរាប់ថា៖ « សួស្តី បងប្អូនក្នុងបណ្តាញសង្គម ទាំងអស់គ្នា! កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបាទមានកំហុសដោយអចេតនា បានបើកឡានប៉ះម៉ូតូប្អូនស្រីម្នាក់ ដោយខ្ញុំមិនបានដឹង ហើយក៏បន្តដំណើរទៅមើលម្តាយឈឺនៅស្រុក។ លុះដល់ផ្ទះម្តាយក៏មើលឃើញក្នុងហ្វេសប៊ុក ក៏ឃើញ Comment ជាច្រើនថាខ្ញុំមិនទទួលខុលត្រូវ។ ខ្ញុំក៏ប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះភ្លាម ដើម្បីសង់ជំងឺចិត្តគាត់។ ខ្ញុំក៏បានជួបគាត់ហើយ ហើយខ្ញុំសុំការអធ្យាស្រ័យ ពីគាត់ នឹងសុំទោសគាត់រួចរាល់ហើយ ហើយក៏សងសំណងទៅគាត់ហើយដែរ។ ខ្ញុំសូមអភ័យទោសពីមហាជន។ សូមអរគុណ! » ។

ប្រភព៖ Sros Jin

Share This Post: