Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណបក្ស ប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ

    June 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ដែលជាអត្តពលិករបស់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយ ០៤គ្រឿង (មាស០២គ្រឿង ប្រាក់០២គ្រឿង) ពីការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ U17-U20 ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ ជ័យលាភីមេដាយទាំងនោះ រួមមាន៖ ១. កីឡាការិនី ស៊ីម គាថា មេដាយមាស លើប្រភេទវិញ្ញាសា ៥០គីឡូក្រាម ២. កីឡាការិនី ជឿន ស្រីឡែន មេដាយមាស លើប្រភេទវិញ្ញាសា ៦២គីឡូក្រាម ៣.

    June 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។ យោងតាមខ្លឹមសារសំណេរ ក្នុងប្រព័ន្ធតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង ២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង

    June 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចៀសវាង ការខាតបង់ថវិកាច្រើនក្នុងការរត់ការ លើឯកសារផ្សេងៗពាក់ព័ន្ធនឹង យានយន្ត រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទទួលពិភាក្សាសេវាសាធារណៈដែលនៅជិតបំផុត ពិសេសនោះតាមផ្សារទំនើប ប្រសិនបើចង់ប្តូរប័ណ្ណកម្មសិទ្ធិ និងសេវានានា។ ថ្លែងក្នុងពិធីដាក់ជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៉ីអន ម៉លមានជ័យ(ផ្សាអីអន៣)នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានបញ្ជាក់យ៉ាងដូច្នេះថា «បើពលរដ្ឋចង់បានសេវាដូចជាប្តូរប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងសេវានានា សូមទៅទាក់ទងផ្ទាល់នៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់នៅផ្សារទំនើប

    June 29, 2023
  • សង្គម

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងជួយឧបត្ថម្ភដល់ក្លឹប «ស សីគុនខ្មែរ» ក្នុង១ ខែ ១លានរៀល រយៈពេល២ឆ្នាំ នឹងឧបត្ថម្ភការសាងសង់ សម្ភារហ្វឹកហាត់ ដល់ក្លឹបនេះឱ្យមានភាពសមរម្យជាងមុនទៀតផង។ តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដោយមើលឃើញពីការខ្វះខាតនឹងជួបនូវវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប (ស សីគុនខ្មែរ) ដែលស្ថិតនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងនាមខ្ញុំជាអ្នកគាំទ្រ

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃដល់ប្រជាជនទូទៅចំនួន ៥០០០នាក់ លើជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធី ReSkills ដែលមានជាង១៦០០ មុខវិជ្ជា សិក្សាតាមប្រព័ន្ធអនឡាញ ២៤ម៉ោងមួយថ្ងៃ រយៈពេល១ឆ្នាំ។ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ www.reskills.com/register (ត្រង់ Invitation Code ដាក់លេខកូដ HUNSEN4U) ប្រភព​៖ MoEYS Cambodia

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (Tiktok) ស្តីពី ការប្រើប្រាស់បណ្តាញសង្គម Tik Tok ផ្លូវការ ដែលមានឈ្មោះថា Samdech Hun Sen។ ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេចតេជោ បានណែនាំឲ្យប្រជាពលរដ្ឋចូលរួម follow/ like Tiktok

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់កំបូល ទៅតាមពេលវេលាដូចខាងក្រោម៖ ១. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៥០០មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើផ្លូវកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ១៦០មម នៅលើផ្លូវលេខ១៨៨K ចាប់ពីផ្លូវជាតិលេខ៤

    June 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ ។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ

    June 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣​ ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ ៦ ៦៥៩ ៤១៤ ដុល្លារអាម៉េរិក ត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលដណ្តើមបាន ទាំងស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC

    June 28, 2023