ខ្មែរណូត

ស្វែងរក

  • សង្គម

    រំភើបណាស់! កូនខ្មែរនៅបារាំងម្នាក់ ប្រកាសបើកយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេសនៅតំបន់អឺរ៉ុប ដើម្បីរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ

    BY Khmernote Media July 20, 2023
    រំភើបណាស់! កូនខ្មែរនៅបារាំងម្នាក់ ប្រកាសបើកយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេសនៅតំបន់អឺរ៉ុប ដើម្បីរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ

    ប៉ារីស៖ លោក ផូ ផល្លា ដែលជាសហព័ទ្ធមន្ត្រីការទូត នៃស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស រស់នៅក្នុងប្រទេសបារាំង បានប្រកាសបើកយុទ្ធនាការសប្បុរសធម៌ដ៏ធំមួយ ដែលលោកនឹងជិះកង់ចំងាយ ៣.០០០គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ ឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបចំនួន ៨ប្រទេស ដើម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ។

    បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផូ ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូន ពុកម៉ែបងប្អូនទាំងអស់មេត្តាជ្រាបថា ដោយមានការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣.០០០ គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទីក្រុង និងឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា៖ បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ដើម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ ។»

    លោក ផូ ផល្លា បានបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ នឹងចូលរួមធ្វើដំណើរជាមួយខ្ញុំ និងបរិច្ចាគប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើអោយប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។ ការជួយមន្ទីរពេទ្យកុមារអង្គរ គឺជាការជួយសង្គ្រោះជីវិតកុមារកម្ពុជា » ៕

    ប្រភព៖ Pho Phalla

    Share This Post: