Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បង្ហើបថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ខណៈគ.ជ.ប ទុកពេលវេលាដល់ភាគីពាក់ព័ន្ធ និងគណបក្សនយោបាយក្នុងការដាក់ពាក្យបណ្តឹង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប បាននិងកំពុងធ្វើការប្រមូលទិន្នន័យ និងធ្វើការបូកសរុប ដោយក្នុងនោះធ្វើការផ្ទៀងផ្ទាត់ដោយគ្រឿងអេឡិកត្រូនិកផង និងដោយដៃផង ដើម្បីធ្វើការបូកសរុប។នៅពេលមានការបូកសរុបបញ្ចប់ គ.ជ.បនឹងចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយសម្រាប់ការប្រកាសលទ្ធផលបណ្តោះអាសន្ននេះដែរ

    July 26, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករសញ្ជាតិខ្មែរ សែន ចាន់ឫទ្ធីគុន «Thiago Teixeira» បានសម្រេចចិត្តចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិរបស់ ឧកញ៉ា ស្រី ចាន់ថន ហើយ ដោយការចាកចេញនេះ Thiago បានបញ្ជាក់ថា តាំងពីជាងមួយខែមុនមកម្ល៉េះ។ តាមរយៈខ្លឹមសារការបង្ហោះរបស់កីឡាករ Thiago បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពសមាជិក និងអ្នកគាំទ្រគុនខ្មែរ! ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។» កីឡាករ Thiago បានបន្តទៀតថា៖ «ខ្ញុំជឿថាវាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងផ្សេង។ បច្ចុប្បន្ននេះ ខ្ញុំបើកចំហដើម្បីបង្កើតភាពជាដៃគូថ្មី

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការសូមអភ័យទោសពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ និងបានគូសបញ្ជាក់ថា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករ កម្មការិនីឡើងវិញ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។ ក្នុងសារជាសំឡេងតាមតេឡេក្រាមនាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនកូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់ សម្ដេចតេជោមានប្រសាសន៍ថា កាលពីពេលចុះសួរសុខទុក្ខចំពោះកម្មករកម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស សម្ដេចបានសន្យាជាមួយកម្មករ កម្មការិនីថា បន្ទាប់ពីការបោះឆ្នោតហើយ គឺនៅត្រឹមថ្ងៃទី២៧ ខែកក្កដា

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាសឱ្យដឹងថា សម្ដេចនឹងធ្វើការបកស្រាយអំពីការបង្កើតរាជរដ្ឋាភិបាលថ្មីនៅថ្ងៃ​០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង។ ក្នុងសារជាសំឡេងជូនចំពោះកម្មករ កម្មការិនី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសុំការអនុគ្រោះពីកម្មករ ​កម្មការិនី​ទាំង​អស់ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យាក្រោយការបោះឆ្នោតរួច ប៉ុន្តែដោយសារ​កត្តា​ពេលវេលានិងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចនឹងបកស្រាយបញ្ហាទាំងនេះនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ នៅពេលកម្មវិធីសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នោះ ។ សម្តេចតេជោ

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៩០ ៧៥០ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២១៩ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០ករណី ស្វែងរកជំនួយចំនួន ៧៤ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៣៥ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ៕ ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ

    July 26, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មានក្រុមក្មេងទំនើងមានគ្នា១៥នាក់ប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូតាមបណ្តោយផ្លូវជាតិ៦៩ នឹង៦២ពីស្រុកត្បែងមានជ័យកាត់ក្រុងព្រះវិហារដល់ស្រុកគូលែន។ ដើម្បីរក្សាសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយល្អ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារនឹងស្រុកត្បែងមានជ័យ ចុះបង្ក្រាបជាបន្ទាន់ និងមានវិធានការបន្ត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វារទឹកចំនួន១ កម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១០៖០០នាទី។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានថ្លែងថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍ ធនធានមនុស្ស។ ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាដើមកំណើតនៃការបង្កើត វប្បធម៌ផងដែរ។ យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌គឺ យើងត្រូវអប់រំប្រពៃណីដល់ យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្ស ជាជាងចម្លង វប្បធម៌បរទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយក្រសួងអប់រំ សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រសួង បានកំណត់សម័យប្រឡង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប

    July 25, 2023