Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១. តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C –

    August 1, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន ក៏ដូចជាអ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួន បានបង្ហោះថា នឹងមានការធ្វើដំណើរតាមយន្តហោះដោយមិនគិតថ្លៃរយៈពេល ១០ថ្ងៃ អំឡុងពេលបើកសាកល្បងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការបំភ្លឺរបស់ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីចុងសប្ដាហ៍នេះ បានបញ្ជាក់ថា សេចក្ដីជូនដំណឹងលេខ ១៤៤៣ រ.ល.អ.ស. របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្ដីពីការចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់

    July 31, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៣ (គ.ម 08+200-គ.ម 08+650) និងផ្លូវខេត្តលេខ១៣២ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នគ្រប់យានយន្តគ្រប់ប្រភេទ ដោយសារទទួលរងខូចខាត ដោយជំនន់ទឹកភ្លៀង។ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវ រថយន្តទេសចរណ៍ រថយន្ត ដឹកទំនិញធុនតូច-ធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ដោយស្ថានភាពផ្លូវជាតិលេខ ៤៣នេះ ទឹកបាននិងកំពុងហូរកាត់ផ្លូវជាច្រើនកន្លែង បណ្តាលឱ្យហូរច្រោះដាច់តួផ្លូវ នឹងអាចកាត់ផ្ដាច់ទាំងស្រុងក្នុងករណីមានភ្លៀងបន្តបន្ទាប់មកទៀត។ ដោយឡែកចំពោះផ្លូវខេត្តលេខ១៣២ ស្ថិតក្នុងភូមិក្រាំងមេត្រី ឃុំដំបូករូង ស្រុកភ្នំស្រួច

    July 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ ដោយយោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេ មេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ – ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ,

    July 31, 2023
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A (រង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង។ នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តកែប បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ជោគជាំ ជាបន្តបន្ទាប់ធ្វើឲ្យផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួនត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។ ដោយឡែកនៅតាមបណ្ដោយតាមផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ផ្សារដំណាក់ចង្អើរ មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំងស្រុង។ ដូចនេះ ដើម្បីការពារតួផ្លូវកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើ ការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៣៣អា ខាងលើ

    July 31, 2023
  • ព័ត៌មានជាតិ

    កាណាដា៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា លទ្ធផលបឋម គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយចំនួន ០៥គ្រឿង (មាស០៣គ្រឿង និងប្រាក់០២គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) ) នៅទីក្រុង Winnipeg ខេត្ត

    July 31, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាប់ផ្តើមដឹកនាំកំលាំងស្វែងរកប្អូនស្រីដែលរងគ្រោះនៅលើជ្រោះឱម៉ាល់បន្តទៀត ខណៈជនរងគ្រោះជានារីម្នាក់បានបាត់បង់ជីវិត។ គួរជម្រាបជូនថា យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ហេតុការណ៍ដ៏គួរសោកសង្រេងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលដែលជនរងគ្រោះរួមនិងមិត្តភក្រ័ក្រុមការងារសរុបជាង ៤០នាក់ ទៅសម្រាកបោះតង់នៅលើកញ្ចុះ ម្តុំទឹកធ្លាក់ ឈ្មោះជ្រោះឱម៉ាល់ ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ស្របពេលមានភ្លៀងនិងខ្យល់ខ្លាំង ក៏បានបោកបក់ជនរងគ្រោះ៤នាក់ឲ្យធ្លាក់ចូលទៅក្នុងជ្រោះ។ ដោយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានជួយសង្គ្រោះ ពួកគាត់ជាង ៤០នាក់ មកដល់កន្លែងមានសុវត្ថិភាព តែដោយឡែកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ បានរកឃើញ៣នាក់ហើយ ក្នុងនោះ មាន

    July 31, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានផេកសារព័ត៌មានឈ្មោះ FireBuzz និងផេកសារព័ត៌មានផ្សេងៗទៀត បានបង្ហោះចំណងជើង ដែលមានខ្លឹមសារថា «កូនស្រីមន្ត្រីមានឥទ្ធិពលម្នាក់ បុកគេបាក់ជើងបាក់ដៃស្ទើរស្លាប់ស្ទើររស់ ហើយជនសង្ស័យ ប៉ូលិសចរាចរណ៍ឲ្យគេចខ្លួន គ្មានអ្នកជួយដោះស្រាយ។ » បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយបែបនេះ ដោយស្នងការខេត្ត បានបញ្ជាក់ហេតុការណ៍យ៉ាងដូច្នេះ៖ ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២៖១៥ នាទី នៅត្រង់ចំណុច

    July 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរក្សាទុកមុខដំណែងមន្ត្រីនៅក្នុងមុខងារក្របខណ្ឌនយោបាយឱ្យនៅដដែល ហើយនឹងធ្វើការតែតាំងបន្តសម្រាប់អាណត្តិក្រោយ ដោយសម្ដេចតេជោបានបញ្ជាក់ថា «បងប្អូនទាំងឡាយដែលទទួលបានដំណែងរួចមកហើយ គឺនៅបន្ត ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះ នឹងបញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី»។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានក្ដាប់បាននូវកង្វល់ របស់បងប្អូន

    July 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨

    July 29, 2023