Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងការងារគ្រប់គ្រងទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញ្ចាំ ទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យ ទីតាំងអាជីវកម្មបញ្ចាំនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើនមាន លិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬ ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្ត ទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តម បណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២។ ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២.តំបន់ខ្ពង់រាប៖

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបង្ការការវាយប្រហារបោកបញ្ឆោតរបស់ក្រុម «Hacker»តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram)។ ក្រសួងប្រៃសណីយ៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ៖ “អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖ https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង។” ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរស័ព្ទ

    August 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ស្ដីពីការប្រឡងជ្រើសរើសអធិការអប់រំ ជំនាន់ទី៨ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ក្រសួងអប់រំ នឹងរៀបចំប្រឡងជ្រើសរើស និងបណ្តុះបណ្តាលអធិការអប់រំចំនួន១០០នាក់ តាមប្រព័ន្ធបណ្ដុះបណ្តាលរយៈពេល ០១ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ។ I. លក្ខណៈវិនិច្ឆ័យបេក្ខជន បុគ្គលិកអប់រំទាំងពីរភេទដែល៖ ១. កំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ២. មានឋានន្តរស័កិ្តគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់ទី៤ ឡើងទៅ (ក២.៤) ៣. មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ

    August 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​​​​​​​​​ឱ្យដឹងថា រដ្ឋលេខាធិការក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យយកចិត្តទុកដាក់ថែរក្សាទឹកដែលមាននៅក្នុងស្រែឱ្យបានល្អ ខណៈដែលនៅខែកញ្ញាខាងមុខនឹងមានការឡើងកម្ដៅខ្លាំង។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ទាក់ទងទៅនឹងស្ថានភាពអាកាសធាតុ ចាប់តាំងពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣ ពិនិត្យឃើញថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសគឺរបាយទឹកភ្លៀងបានធ្លាក់ចុះទាប លើកលែងតែតំបន់ជួរភ្នំក្រវាញនៅក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបងមួយផ្នែក គឺនៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើនបង្គួរ។ ក្រៅពីនោះ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្ទើរតែពុំមានភ្លៀងធ្លាក់ទេ ដូច្នេះពិនិត្យឃើញថា ក្នុងសប្ដាហ៍កន្លងទៅ មានជំនន់ស្ទឹងព្រែកត្នោត ក៏ដូចជាជំនន់ស្ទឹងសង្កែរបស់ខេត្តបាត់ដំបង ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ដោយសារការធ្លាក់ភ្លៀងច្រើនជោគជាំ នៅតំបន់ជួរភ្នំដែលជាផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងទាំងពីរនេះ ។

    August 21, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស រួមសហការជាមួយក្រុមការងារស៊ីម៉ាក(CMAC) បានចុះយកគ្រាប់យុទ្ធភណ្ឌ នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង រយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានចុះយកបាននូវគ្រាប់ប្រភេទគ្រាប់155mm.105mm .DKZ75mm .MT81m .MT60 mm និងគ្រាប់បែក ដែលសរុបចំនួន ៤៦១គ្រាប់ សំបកគ្រាប់ចំនួន២៩សំបក និងបំណែកដែក ទម្ងន់២៦០

    August 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ មានន័យថា តម្លៃដដែល ៕​

    August 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលជំរុញឱ្យតំណាងរាស្ត្រក្នុងរដ្ឋសភាអាណត្តិទី៧ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ នៅក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។ ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនាការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន» ។ ព្រះអង្គមានព្រះរាជបន្ទូលថា

    August 21, 2023