- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រកាស ឱ្យបញ្ឈប់បុគ្គលិកម្នាក់ ឈ្មោះ រាជ សុជាតិ ភេទប្រុស ពីកន្លែងផ្ញើកង់-ម៉ូតូ ក្នុងបរិវេណរបងមន្ទីរពេទ្យព្រះអង្គឌួងជាកំហិត ដោយមូលហេតុ ប្រើសំដីគ្មានក្រមសីលធម៌ចំពោះអ្នកមកផ្ញើ។ តាមរយៈខ្លឹមសារក្នុងលិខិតរបស់ នាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា «សូមអ្នកគ្រប់គ្រងកន្លែងផ្ញើកង់-មូតូ ក្នុងបរិវេណរបង មន្ទីរពេទ្យព្រះអង្គឌួង បញ្ឈប់បុគ្គលិកដែលមានឈ្មោះខាងលើជាកំហិត។ បើមានករណីបែបនេះ បន្តទៀត មន្ទីរពេទ្យ នឹងបញ្ឈប់ការផ្ដល់កន្លែងផ្ញើកង់-ម៉ូតូដល់អ្នកគ្រប់គ្រង។ អាស្រ័យហេតុនេះ សូម អ្នកគ្រប់គ្រងកន្លែងផ្ញើកង់-ម៉ូតូ ទទួល
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយករដ្ឋមន្ដ្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់សមាជិកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឱ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ ដើម្បីឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិថ្មី ដែលប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីជាលើកទី១។ ឯកឧត្ដមកិតិ្ដទេសាភិបាលបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ ជំនឿទុកចិត្ដ និងការគាំទ្រយ៉ាងរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាលនិងបម្រើជាតិមាតុភូមិបន្តទៅទៀតជាមួយភាពកាន់តែស្វាហាប់និងការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងដើម្បីកសាង ការពារនិង អភិវឌ្ឍន៍ប្រទេសជាតិ។
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកប្រើប្រាស់ សាលសន្និសីទចតុម្មុខ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថាប័នជាតិ អន្តរជាតិ ទាំងអស់មេត្តាជ្រាបថា សាលសន្និសីទចតុម្មុខ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងការរៀបចំ កម្មវិធីផ្សេងៗមួយរយៈពេល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។ ការផ្អាកដំណើរការ ប្រើប្រាស់សាលសន្និសីទចតុម្មុខ នាពេលនេះ គឺដើម្បីធ្វើការជួសជុលដំបូល និងពិដាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកដំណើរការឡើងវិញ នៅពេលការជួសជុល ត្រូវបានបញ្ចប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ ប្រភព៖ លោក
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ តាមរយៈខ្លឹមសារសំណេរក្នុងឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕ »
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម សួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែង បន្ទាប់ពី ឯកឧត្ដម ជា សុមេធី។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមអនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប នៃក្រសួងមហាផ្ទៃ។ *ទី១៖ ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ *ទី២៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្ដមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ទៀ សីហា នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្ដម ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង។ សូមជម្រាបថា ការតែងតាំងលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង នៅពេលនេះ ជំនួសលោក ម៉ែន វិបុល ដែលផុតអាណត្តិ ៕
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
August 23, 2023












