- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍ធាតុអាកាសចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ ស្ថានភាពបែបនេះនឹងធ្វើឲ្យ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរ លាយឡំដោយផ្គរ
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១៖៣៥នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនមនុស្ស០២នាក់ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២៦១កែងនឹងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអានាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់រំកុំឲ្យមានលើកក្រោយទៀត។ ជនទាំង០២នាក់មាន៖ ១-ឈ្មោះ ប៉ែន សុគា ហៅ ហួរ ភេទប្រុស
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា
September 4, 2023 - សង្គម
ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក កុមារីម្នាក់ឈ្មោះ ឆុង គន្ធា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយសារសុំទូកគេជិះជាមួយ តែគេមិនឱ្យជិះ ក៏សម្រេចយកសំបកកំប៉ុង លាយសំរាមនិងស្នោ ធ្វើជាទូកដើម្បីឆ្លងទឹកទៅសាលារៀន កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ឃើញហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដែលកុមារីរូបនេះ ចេះតស៊ូធ្វើយ៉ាងណាឱ្យតែបានទៅសាលារៀន ព្រោះខ្លួនចង់ទៅរៀនដូចកូនគេដទៃទៀតដែរ។ បន្ទាប់ពីបានមើលឃើញនូវការលំបាក និងការតស៊ូរបស់កុមារី ឆុង គន្ធា ហើយ អភិបាលថ្មីខេត្តសៀមរាបបានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដើម្បីពិនិត្យផ្ទាល់ ព្រមទាំងផ្តល់អំណោយ ថវិកាមួយចំនួនផងដែរ។ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយ ឈ្មោះ
September 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥ភាគរយ ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO បានរកឃើញនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការ ILO បានគូសបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។
September 2, 2023 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារប្រើរយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទីប្រាំពីរហើយដែលត្រូវបានកត់ត្រាថា
September 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោ,ដុំថ្ម កាប់ និងវាយ) នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:១០នាទី។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ សែម ពន្លឺ
September 2, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គម អំពីការផ្សព្វផ្សាយព័ត៌មាន ករណីគប់កញ្ចក់រថយន្ត របស់គណនីហ្វេសប៊ុក ហ៊ាសុង កំពង់ចាម នៅលើផ្លូវជាតិលេខ៣ នាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ជូនថា ករណីខាងលើ កើតឡើងនៅវេលាម៉ោង១៩ និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម
September 2, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរភូមិ៣ សង្កាត់លេខ១ ធ្វើការសម្អាតឈូសឆាយឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីយកឆ្នេរនេះមកគ្រប់គ្រងដាក់ជាឆ្នេរសាធារណៈសម្រាប់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត និងជាការឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍ រីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ កាលពីពេលកន្លងមកនេះ បងប្អូនអាជីវកបាននាំគ្នាធ្វើតូប ដាក់ខ្ចុះលក់ដូរនៅតាម បណ្តោយឆ្នេរយ៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់ សោភណភាព អនាម័យបរិស្ថាននៅតំបន់ឆ្នេរ នៃក្រុងព្រះសីហនុ។ថ្មីៗនេះ
September 2, 2023 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុវជនម្នាក់ក្នុងចំណោមបក្សពួក៦ នាក់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាចុះស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈនៅទីប្រជុំជន កណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។ លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ
September 2, 2023












