- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមហ៊ុនម៉ានីបានប្តេជ្ញាធ្វើកំណែទម្រង់ ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ ដោយ«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយ ដែលអាចទទួលបានទាំងអស់គ្នា»។
September 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្ដីពីករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។ មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទបណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្ដូរឌីសុងទ័រ និងប្ដូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។ ពាក់ព័ន្ធ នឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវ ដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ
September 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២៖២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មភាពបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅផ្ទះវីងវេរលុយអស់ទឹកប្រាក់ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិច) នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវីងវេរលុយ ស្ថិតនៅលេខ៣ BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
September 12, 2023 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនហើយ។ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
September 11, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅចំណោតលោកយាយម៉ៅ ត្រូវបានបាក់ស្រុត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយ ទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បីធានាឱ្យការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅបានដោយរលូន និងមានសុវត្ថិភាព។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ
September 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
September 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ត្រីកម្មកររោងចក្រសាប្រីណា (sabrina) ម្នាក់ បានអររំភើបឡើងស្រក់ទឹកភ្នែកក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។ ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាលខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហកដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។ កម្មការិនី ហៀង ចាន់ បានបញ្ជាក់៖ “ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេចដើម្បីទទួលបានការព្យាបាល ឥឡូវនេះ បានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំអរណាស់រំភើបណាស់។ អរគុណសម្តេច”។
September 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។ ការសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុក សារ៉ុម ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ក្រសួងព័ត៌មាន
September 11, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី រំលងអធ្រាត្រ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ញឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ
September 11, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ មន្ដ្រីនគរបាល ដែលត្រូវបានតែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ វាយបំបែកទូមាសប្លន់យកគ្រឿងអលង្ការ នៅផ្សារស្ទោង ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន។ នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងចាត់វិធានការតាមច្បាប់ជាធរមាន មេប៉ុស្ដិ៍បណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត»។ សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន
September 10, 2023












