Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាម៉េរិក ​បា​ន​គូ​​ស​ប​ញ្ជា​ក់ថា សហរដ្ឋអា​មេ​រិ​កស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រ​ទេ​ស​ទាំ​​ង​ពី​រ​ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូ​ចប្រ​ទេ​​សក​ម្ពុ​ជា​ទាំងមូល ទទួលបានជោគជ័យ។ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០​២៣ ​​ក្នុ​ងឱ​​កាសសម្ដេច​អញ្ជើ​ញចូ​ល​រួ​ម​កិ​ច្ច​ប្រ​ជុំទូទៅនៃមហាសន្និបាតអង្គ​ការស​ហប្រ​ជាជា​តិ​លើ​​ក​ទី​៧​៨ នៅទីក្រុងញូវយ៉ក នៃស​ហរ​ដ្ឋអា​មេរិក និង​លោកជំ​ទាវ វ៉ិចតូរីយ៉ា នូលែន អនុ​រដ្ឋ​ម​ន្ត្រី​ការបរទេ​សស្ដី​ទីអាម៉េរិក បានគោរពជម្រាបជូន សម្តេចធិបតីថា សហរដ្ឋអាមេ​រិ​កបា​នស​ម្រេ​​​ច​ផ្ដ​ល់​ជូ​ន​ឡើ​​ង​វិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ

    September 23, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កុមារីម្នាក់ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។ រោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាលកុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា

    September 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់។ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ

    September 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដី សម្រេចចាត់តាំងឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ជាអ្នកនាំពាក្យក្រសួង។ អ្នកនាំពាក្យមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖ – ទំនាក់ទំនង និងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញទំនាក់ទំនងសង្គម និង បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន – ស្រាវជ្រាវ ប្រមូល និងចងក្រងឯកសារពាក់ព័ន្ធពីគ្រប់អង្គភាពចំណុះក្រសួង ដើម្បីទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការឆ្លើយតបទៅកាន់សាធារណជន និងបណ្ដាញ សារព័ត៌មាន

    September 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលសូមជម្រាបលោក លោកស្រីនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថឱ្យបានជ្រាបថា ផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. មានលេខបញ្ជិកា CAM N0019IH-23 និង

    September 23, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ដែលមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ បានប្រកាសឈ្មោះចំៗ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធករណីជំពាក់លុយប្រមាណជា ៤៥,០០០ដុល្លារ មិនឃើញទូទាត់សងតាមការកំណត់។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា បានប្រើពាក្យសម្ដីធ្ងន់ៗមកលើ ​អ្នក​នាង ខ្ញុង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ បន្ទាប់ពីបានឃើញនូវសារព្រមានរបស់ តារាសម្តែង ម៉ា​ដូ​ណា ហើយ កូនបំណុលដែលជាអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញភ្លាមៗ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនតបតទេ

    September 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្តេជ្ញាថា នឹងបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន។ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បានបញ្ជាក់ថា៖ «តាមការតាំងចិត្ត របស់ខ្ញុំធ្វើយ៉ាង ណាប្រឹងប្រែងហ្វឹកហាត់ នៅចិននេះឱ្យបានខ្លាំងក្លា ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងធ្វើឱ្យបានល្អ ក្នុងការប្រកួតកីឡាស៊ី ដែលតែងតែធ្វើឡើង រៀងរាល់៤ឆ្នាំម្តង។ តាមរយៈការប្រឹងប្រែង

    September 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប ១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េង

    September 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មានជំនឿចិត្តថា ការប្រកួតកីឡាអាស៊ីលើកទី១៩ នេះ យ៉ាងហោចណាស់ ក៏មាន ៦ ឬ ៧ប្រភេទកីឡាដែរ ដែលនឹងរកបានមេដាយល្អ។ មុនពេល ចេញដំណើរទៅខេត្តហាងចូវ (Hangzhou) ប្រទេសចិន ដែលជាកន្លែងត្រូវប្រារព្ធការប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡាអាស៊ីនេះ

    September 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ការវះកាត់ភ្នែកកុមារលើកដំបូង នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានអនុវត្តដោយជោគជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសាស្ត្រាចារ្យ Wang Xilang អនុប្រធាននាយកដ្ឋានជំងឺភ្នែក នៅមន្ទីរពេទ្យកុមារខេត្តហ៊ូណាន ក្នុងប្រទេសចិន។ កុមារីដំបូងអាយុ៩ឆ្នាំ នាងត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺ esotropia។ ឪពុកម្តាយរបស់កុមារីខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយមកនៅពេលដឹងថា មានគ្រូពេទ្យឯកទេសភ្នែក មកពីមន្ទីរពេទ្យកុមារប្រទេសចិន ក៏បានណាត់ជួបជាមួយគ្រូពេទ្យភ្លាមៗ រួចសម្រេចចិត្តធ្វើការវះកាត់។ សាស្ត្រាចារ្យ Wang Xilang

    September 22, 2023