Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ៤,៥លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២

    September 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយ លើមនុស្សចាស់ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ។ យោងតាមសារាចរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ ដឹង កាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១

    September 30, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង​ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់។ រដ្ឋបាលខេត្តបាត់ដំបង​ សូមជម្រាបជូនថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយ៍ក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹង សង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

    September 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតា​មការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត

    September 30, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហើបពីគម្រោងថ្មីមួយ គ្រោងនឹងសាងសង់ផ្លូវឡូរីប្រវែង ១០.០០០ម៉ែត្រ ទាំងទៅ និងមក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន។ តាមរយៈការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង

    September 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នាដើមខែធ្នូ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកែប នា​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា

    September 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានកំណត់យកសាលាមធ្យមសិក្សាសាធារណៈចំនួន២០ នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដើម្បីសាកល្បង បង្រៀនភាសាចិន។ ការសាកល្បងនេះដោយ សារតែក្រសួងមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃ ភាសាចិនក្នុងប្រទេសកម្ពុជា ទាំងទីផ្សារការងារ និងការសិក្សា។ នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូចិន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី លើកឡើងថា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនស្តីពី “ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា” រួចមក ក្រសួងអប់រំ យុវជន

    September 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោ។ ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។ យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន ៕ ប្រភព៖ ក្រសួងព័ត៌មាន

    September 29, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅមុននេះបន្តិច បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងជួយថតផ្ញើផង ក្នុងករណីដែលនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ នគរបាលរូបនោះគួរត្រូវទម្លាក់ស័ក្កិចោល។ តាមរយៈខ្លឹមសារសំណេរនៃការបង្ហោះរបស់ ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ «សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!» ។ បន្ទាប់ពីការបង្ហោះរួច ក្នុងនោះ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិន គាំទ្រយ៉ាងពេញទំហឹង នៃការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន

    September 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដោយសារបញ្ហាទឹកជំនន់បានកើនឡើងនៅក្នុងប្រទេសរបស់យើង ហើយប៉ះពាល់ទៅតាមបណ្ដាខេត្តមួយចំនួន។ ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តទាំងអស់​ គឺត្រូវតែតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់របស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ សម្ភារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមទៀតថា៖

    September 29, 2023