- Khmernote Media
- PR
ចំណុចសំខាន់នៃការអភិវឌ្ឍន៍ និងការតភ្ជាប់ទីក្រុងរណបចំនួន ២ របស់ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) ជម្រុញអោយមានការកកើតនូវស្ពានកោះនរាដ៏ថ្មីសន្លាង ជាមួយនឹងស្ពាននាគភ្លោះឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ដោយបច្ចុប្បន្នភាពនៃដំណើរការសាងសង់នឹងរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ វត្តមាននៃស្ពានថ្មីនេះជាចំណងដៃដ៏ប្រពៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជនរស់នៅតំបន់ភាគខាងកើតនៃទីក្រុង ដោយស្ពានថ្មីនេះនឹងក្លាយជាតំណភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ដ៏សំខាន់ និងសកម្មបំផុតរវាងទីក្រុងរណបកោះពេជ្រ ទីក្រុងនរា និងតំបន់ច្បារអំពៅ។ ស្ពានទីក្រុងនរា នឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ដោយការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងបង្កើនលំហូរចរាចរណ៍ក្នុងតំបន់ ជម្រុញសកម្មភាពពាណិជ្ជកម្ម និងជាពិសេសជម្រុញសេដ្ឋកិច្ចជាតិ។ សំណង់ស្ពានទីក្រុងនរាដ៏មហិមានេះមានប្រវែងសរុប 824 ម៉ែត្រ ទទឹង 24.5 ម៉ែត្រ សាងសង់អស់ថវិកាប្រហែល 38.6 លានដុល្លារអាមេរិក ហើយត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឲ្យដំណើរការនៅចុងខែតុលា
October 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។ យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហោះខ្លឹមសារថា៖ «នៅប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់
October 7, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។ នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
October 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជឱង្ការ និងសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិ ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៌រុងរឿងរស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ។ ក្នុងខណៈស្ដេចយាងជាព្រះជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជឱង្ការ កោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ
October 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែង ប្រធាននាយកដ្ឋានរដ្ឋបាលផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។ ក្រសួងកសិកម្ម សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ជ្រាបថា ក្រសួងប្រកាសជ្រើសរើសបេក្ខភាពសម្រាប់ទទួលមុខតំណែងជា “ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម ចាប់ពីពេលនេះតទៅ។ បេក្ខជនដែលមានបំណងចង់ដាក់ ពាក្យស្នើសុំទទួលមុខតំណែងនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១. ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ៖ ជាមន្ត្រីក្របខ័ណ្ឌ “ក” នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២.
October 6, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ទន្ទឹមនឹងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកមួយចំនួននៃខេត្តសៀមរាបបានស្រុកចុះ ដោយឡែកក្នុងស្រុកជីក្រែងមិនទាន់មានភាព ល្អប្រសើរនៅឡើយ ដោយក្នុងនោះស្ថានភាពទឹកបាននិងកំពុងជន់ឡើងលិចផ្លូវខេត្តលេខ ២៦៦ (កំពង់ក្តី- ខ្វាវ) ដែលបង្កឱ្យមានការព្រួយបារម្ភ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ (កំពង់ក្តី-ខ្វាវ) នេះ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី
October 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨
October 6, 2023 - ព័ត៌មានជាតិដំណឹងរីករាយ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានដោយជោគជ័យ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines
October 6, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានគោលការណ៍ដ៏ម៉ឺងម៉ាត់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ដឹកនាំបញ្ជាផ្ទាល់ សហការជាមួយបណ្ដាគោលដៅពាក់ព័ន្ធបានស្រាវជ្រាវរកឃើញ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូនៅតាម ផ្លូវជាតិលេខ៤៤ ក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងបានឃាត់យកមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។ -ក្រុមក្មេងទំនើងដែលថតរូបវីដេអូបង្ហោះអំពីសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវលេខ៤៤ ទទួលស្គាល់ថាពិតជាបានប្រព្រឹត្ដសកម្មភាពដូចក្នុង ហ្វេសប៊ុកមែន។ -អះអាងថាការធ្វើបែបនេះគឺមើលតៗគ្នាតាមរយៈរូបភាពវីដេអូ តាមរយៈ បណ្ដាញសង្គម ហ្វេសប៊ុក យូធូប ។ ល។
October 6, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។ ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។ ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។ យោងតាមអនុក្រឹត្យលេខ២៣៤
October 6, 2023












