- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាល ជំងឺបេះដូងចំហ ជូនដល់កុមារកម្ពុជា បានដំណើរការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត PAN XIANGBIN ប្រធានក្រុមវេជ្ជបណ្ឌិតចិន បានដឹកនាំវេជ្ជបណ្ឌិតជំនាញបេះដូងចំនួន១៤រូបមកពិនិត្យនិងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថានេះ ជាលើកទី១ ដែលមន្ទីរពេទ្យបេះដូង FUWAI បាននាំយករថយន្ត ដែលបំពាក់នូវសម្ភារៈវះកាត់និងព្យាបាលជំងឺបេះដូងចំហ មកដល់ប្រទេសកម្ពុជា
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនម្នាក់ ដែលបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នៅគោលដៅផ្សារធំថ្មី ពេលនេះកម្លាំងនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី បានប្រគល់ម៉ូតូជូនគាត់វិញ ដោយមិនផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការបើកបរល្មើសច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺករណី បុរសម្នាក់និងកូនប្រុសម្នាក់ទៀត បានបង្ហោះខ្លឹមសារតាមបណ្តាញសង្គម TIK TOK ដោយចោទប្រកាន់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរជើងនៅគោលដៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថាបានចាប់ឃាត់ម៉ូតូកូនគាត់ និងផាកពិន័យ
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០៦នាទី នៅចំណុចធនាគារ ABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារ ABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ គ្រេង សុខជាតា ភេទ ស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA សាខាបុរីកីឡា (តំណាងធនាគារ
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖ -បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៨០%។ – ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា និស្សិតខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល។ បើតាម និស្សិត ស៊ុំ ភិរុណ បានឲ្យដឹងថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្ថិភាពហើយ។ លោកបានបន្តថា មុនពេលមានកិច្ចអន្តរាគមន៍ ពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន និងមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួយបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត។ និស្សិតខាងលើ បានជូនពរដល់ប្អូនៗ និងនិស្សិតកម្ពុជាយើងផ្សេងទៀត
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សីលើកុមារី អាយុ ២ឆ្នាំ ខេត្តព្រៃវែង។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើកុមារី អាយុ២ឆ្នាំ ដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង
October 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចស្នើតែងតាំង ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាបជូនដល់អង្គចៅក្រម និងសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សាន អង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៧ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧
October 9, 2023 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង៨ ឱ្យពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី ។ អភិបាលខេត្តស្វាយរៀង សូមជម្រាបជូន លោកអភិបាលក្រុង ស្រុក ជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ និងបាន បណ្ដាលឱ្យបាត់បង់អាយុជីវិត
October 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋដើម្បីធានាថា ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។ ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី នៅសាលាដំបូងខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌
October 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងខិតខំសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ឱ្យអស់លទ្ធភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេង ពិសេសផ្ញើជូនជនរួមជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានចាត់វិធានការទំនាក់ទំនងជាប្រចាំ ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ខណៈដែលជាលទ្ធផល បានទំនាក់ទំនង ជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះ ក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣រូបក្នុងចំណោម ៤រូប ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជា ក្នុងប្រទេសអ៊ីស្រាអែល។ សម្តេចធិបតី
October 9, 2023









