- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានប្រកាសឱ្យប្រជាពលរដ្ឋផ្អាកការចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តតាសុត។ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានកិត្តិយស សូមគោរពជម្រាបជូនដំណឹង ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ឱ្យបានជ្រាបថា៖ វត្តចន្ទប្បជោត្តនារាម សូមប្រកាស ដំណឹងស្តីពីការផ្អាកចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗ ហើយលើកលែងតែការមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា។ ហេតុដូច្នេះ គណៈគ្រប់គ្រងវត្ត បានសម្រេចផ្អាកការអនុញ្ញាតឱ្យសាធារណជនទាំងអស់(ក្នុង និង ក្រៅប្រទេស) ចូលថ្វាយបង្គំ ព្រះធម្មវនវាសី
November 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចស្តីពីការបិទហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០១ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល ប្រកាសបិទ ហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០១ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ របស់លោកស្រី TRIN THIVUHA ដោយ មូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
November 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយថវិកាជិត ៦លានដុល្លារ ប្រមូលទិញផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបង់បន្តត្រឡប់មកវិញ។ បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រើនស្នើឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត អ្នកឧកញ៉ា ហុង ពីវ បានចេញសេចក្ដីបំភ្លឺ យ៉ាងដូច្នេះថា៖ «កន្លងមក បុរីពិភពថ្មី តែងតែបានចាត់តាំងតំណាងឲ្យទៅចូលរួម ប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនគ្រប់ពេលវេលា។ ប្រជុំនៅសាលាខណ្ឌចំនួន 5ដង នៅសាលារាជធានីភ្នំពេញចំនួន ៣ដង និងខ្ញុំបានចូលរួមប្រជុំផ្ទាល់ជាមួយឯកឧត្តម អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាលទ្ធផល ក្រុមហ៊ុនបានសម្រេចចេញសេចក្តីប្រកាសជូនដំណឹង ចុះថ្ងៃទី២៩ ខែតុលា
November 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០៖១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថា មានករណីទំនាស់គ្នានៅក្នុងផ្សារ រន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម។ ស្ត្រីខាងលើនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
November 8, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការបង្ហូរទឹកចេញពីដងស្ទឹងសៀមរាប ដើម្បីជួសជុល និងកែលម្អនូវចំណុចខូចខាតមួយចំនួននៅខាងជើងស្ពាននាគ ដោយការបង្ហូរទឹកចេញនេះ ធ្វើឡើងចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំបង្ហូរទឹក ចេញពីដងស្ទឹងសៀមរាប ដើម្បីឱ្យក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំជួសជុល និងកែលម្អនូវចំណុច មួយចំនួនដែលខូចខាតនៅតំបន់ខាងជើងស្ពាននាគ (វិថីសម្តេចវិបុលបញ្ញា សុខ អាន)។ ជាមួយគ្នានេះ នៅក្នុងចន្លោះរយៈពេលនៃការបង្ហូរទឹកចេញពីដងស្ទឹងសៀមរាប រដ្ឋបាលខេត្ត នឹងសហការជាមួយរដ្ឋបាល ក្រុងសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ
November 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
November 8, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចម្រុះជាង ១ ០០០ នាក់ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃពិធីប្រណាំងទូកងនាពេលខាងមុខនេះ។ កម្លាំងចម្រុះទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ពិសេសរក្សាឱ្យបាននូវសុខសុវត្តិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូកង នៅថ្ងៃទី១០ និង ១១
November 8, 2023 - សិល្បៈ
ខេត្តកំពត៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈ បានចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលជាវិរៈសិល្បករមរតកមនុស្សរស់ ចាប៉ីដងវែង ដោយចាស់ព្រឹទ្ធាចារ្យពេលនេះ កំពុងធ្លាក់ខ្លួនឈឺ នៅឯស្រុកកំណើត ក្នុងខេត្តកំពត។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ លោកជំទាវ ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «នាងខ្ញុំបានមកសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងមានជំងឺសួត និង ជំងឺទឹកនោមផ្អែម និង បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា
November 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង១២៖២០នាទីថ្ងៃត្រង់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៥ម៉ែត្រ X ២០ម៉ែត្រអស់ទាំងស្រុង និងស្លាប់ មនុស្សចំនួន០១នាក់ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ នៅវេលាម៉ោង១:២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន
November 7, 2023 - ព័ត៌មានជាតិ
រាជធានភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ដោយសម្តេច មានមោទនភាពចំពោះ កីឡាប្រដាល់ជាតិ និងអន្តរជាតិ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព។ តាមរយៈការបង្ហោះសំណេររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN»។ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព។ លទ្ធផលឈ្នះចាញ់
November 7, 2023












