- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញលិខិតបកស្រាយ ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតរបស់នារីទេសចរបរទេសម្នាក់ នៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា ថ្មីៗនេះមានការចែក រំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់ តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូននូវករណីនេះដូចខាងក្រោម៖ ១- កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារ ទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។
November 13, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ព្រមទាំងប្រជាការពារបានសហការគ្នាចុះសម្អាតទឹកស្ទឹងតាមបណ្តោយដងស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអាងក្រពើ។ សូមបញ្ជាក់ផងដែរថា ការសម្អាតនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពស្ទឹង ក៏ដូចជាសោភ័ណភាពក្រុងសៀមរាប ពិសេសត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលនឹងលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទី និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរានឹងធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាបវិញនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតអនាម័យ បរិស្ថាន ពិសេសក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
November 11, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការប្រណាំងទូកងនៅខេត្តកំពតបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ អមដោយសំឡេងស្រែកហ៊ោកញ្ច្រៀវលាន់លឺពេញក្រុងកំពត។ លោកថាសម្រាប់ការប្រណាំងទូកងថ្ងៃទី១ ខេត្តកំពត មានពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមទស្សនាការប្រណាំងទូក និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាសរុបប្រមាណជាង ២៥ម៉ឺននាក់ ខណៈដែលយុវជន និងកីឡាករបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដំណើរការប្រណាំងទូកងនៅខេត្តកំពត រៀបចំបានល្អប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធនានា ការតុបតែងលម្អ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានទាំងនៅលើទឹក និងលើដីគោក ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តច្រើន ប៉ុន្តែគ្មានការកកស្ទះចរាចរណ៍ទេ
November 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information
November 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន០៤ទីតាំង។ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ០១នាក់ (ស្រី)។ ២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ
November 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីទប់ស្កាត់ករណីភេរវកម្ម ព្រោះអត់មានអ្នកណាទាយដឹងថា «ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ»។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា
November 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ដើម្បីឪ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព
November 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០៖០០នាទីយប់ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ។ វត្ថុតាំងដកហូតរួមមាន កាបូបស្ពាយចំហៀង កាបូបដៃចំនួន៧និងសម្ភារៈជាច្រើនទៀត។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
November 10, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផងនៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។ ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លីមិនសមរម្យ
November 10, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលខេត្ត បង្រ្កាបមុខសញ្ញាគប់កញ្ចក់រថយន្ត នៅក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជូនទៅតុលាការ។ បើយោងតាមបណ្តឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែ ថា មានជនមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ
November 10, 2023












