- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីស្តីពី ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក(MC VILLA CO.,LTD.)។ ជាក់ស្តែង ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក ដែលមានទីតាំងគម្រោងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្ងោរ ខណ្ឌកំពូល រាជធានីភ្នំពេញ បាននិងកំពុងអភិវឌ្ឍលំនៅឋាន និងដីឡូត៍ពុំស្របច្បាប់ ដោយគ្មានអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន និង ដីឡូត៍ពី៖ ន.អ.ប.។ ក្នុងនោះ ក្រុមហ៊ុនខាងលើ បាននិងកំពុងប្រកាសដាក់លក់លំនៅឋាន
November 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វផ្សោតវ័យ ៧ឆ្នាំមួយក្បាល ប្រវែងជិត ២ម៉ែត្រ ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុប្រមាណ ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ
November 16, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបំភ្លឺស្តីពីការចាប់ឃាត់ទំនិញដែលបានកំពុងរក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តតាកែវ។ នាពេលថ្មីៗកន្លងមកនេះ មានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញរត់គេចពន្ធ នៅខាងមុខសាខាគយនិងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញដែលបានគេចវេះកាតព្វកិច្ចពន្ធនិងអាករ និងបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាសនិងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញរត់គេចពន្ធ ដែលបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះកំពុងដឹកទំនិញគេចពន្ធបំពានច្បាប់និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន។ ក្នុងន័យនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ) មានកិត្តិយសសូមជម្រាបជូនសាធារណជន បានជ្រាបថា ទំនិញដែលត្រូវបានចុះពិនិត្យអនុលោមភាព (តាមរយៈការអនុវត្តយន្តការកណ្តាលទី) រួចបានចាប់ឃាត់និងរក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តតាកែវ គឺជាទំនិញលួចនាំចូលតាមច្រករបៀងនានាតាមព្រំដែនជាប់ប្រទេសវៀតណាមយកមកប្រមូលផ្តុំដាក់ចូលក្នុងរថយន្តដឹកអ្នកដំណើរ (រថយន្តសាំយ៉ុង) និងរថយន្តដឹកទំនិញផ្សេងទៀត ដែលពុំមានបង្កាន់ដៃពន្ធនិងអាករនាំចូល និងឯកសារពាក់ព័ន្ធឡើយ។ បន្ថែមលើនេះ ទំនិញទាំងនោះមានមួយចំនួនជាទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មុននឹងអាចធ្វើការនាំចូល
November 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ JOKER តាមប្រព័ន្ធអនឡាញ) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួន។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង១៤៖២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់
November 15, 2023 - ព័ត៌មានជាតិមន្រ្តីជំនាញ ក.ប.ប. រកឃើញសារធាតុគីមីជាម្សៅស លើខ្ញី និងទឹកត្រាំខ្ញីហាន់រួច ក្នុងភូមិសាស្រ្តខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
November 15, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ០១នាក់ ធ្វើសកម្មភាពលួចរថយន្ត ដោយបោកម្ចាស់រថយន្តថាសុំចុះបត់ជើងតូច តែបែរជាបើករថយន្តចេញ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ជើងគោក ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួន នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ
November 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី កែសម្រួលកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដោយប្តូរមកសម្ពោធពេលរសៀលវិញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំនៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលើកទៅរៀបចំនៅរសៀលថ្ងៃដដែលវិញ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ
November 15, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសៀមរាប ចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ មេត្តាជ្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រដ្ឋបាលក្រុង នឹងរៀបចំ ទីតាំងសម្រាប់ជូនបងប្អូនអាជីវករ លក់ដូរ ដោយពុំគិតថ្លៃ ចាប់ពីស្ពានវត្តរាជបូព៌ដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន (ប៉ែកខាងកើត និងខាងលិចស្ទឹង)។ ដោយបងប្អូនអាជីវករ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យ ធ្វើការវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម ឲ្យបានត្រឹមត្រូវ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អ។ ក្នុងន័យនេះ សម្រាប់បងប្អូន
November 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកស្អែក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ”។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។ សមិទ្ធផលថ្មី ដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស
November 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសហការជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គនិងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្ដីពីត្រីទឹកសាបធំបំផុត នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់នូវធាតុចូលសំខាន់ៗពីលក្ខណៈជីវសាស្ត្រនៃត្រីបបែលយក្សទឹកសាប និងអបអរសាទរដល់កំណត់ត្រាពិភពលោក ដែលបង្ហាញអំពីត្រីដែលធំបំផុតនៅលើពិភពលោក និងត្រីបបែលដែលមានទំហំរហូតដល់ជាង៣០០គីឡូក្រាម ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម , ឯកឧត្តម ប៉ាទ្រិក
November 14, 2023












