Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង មកលើតំបន់ខ្ពង់រាបភាគឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី

    November 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ខណៈដែលក្នុងយុទ្ធនាការរយៈពេល ៤ថ្ងៃដំបូងនេះ ប.ស.ស. បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួនប្រមាណជិត ២០០.០០០នាក់។ យុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមួយថ្ងៃបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ

    November 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីរបស់អង្គការ USAID មរតកបៃតង បានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រុមអ្នកអភិរក្សរបស់ខ្លួនបានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែល ជិតផុតពូជនៅលើលោក កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មន្ត្រីរូបនោះបានបន្តថា អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែល រស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិច គឺជាប្រភេទសត្វដែលស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។ របបអាហារចម្បងរបស់ពួកវារួមមានដូចជាស្លឹកឈើ ផ្លែឈើ ផ្សិត និង សត្វឥតឆ្អឹងខ្នង។ អណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ ហើយកម្រនឹង

    November 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមយុវជន៥នាក់ ដែលតែងតែបើកម៉ូតូបំពាក់ស៊ីរ៉ែន និងកែច្នៃខុសបច្ចេកទេស នាំឡានពេទ្យ នៅតាមដងផ្លូវនោះ ត្រូវបាននគរបាលចរាចរណ៍ ហៅមកអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក

    November 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី ⁃

    November 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

    November 18, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយមានហេតុការណ៍បាញ់បោះសេរីនៅលើភ្នំគីរីរម្យ កាលពីថៃ្ងទី១១ ខែវិច្ឆិកា ២០២៣ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋាន ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនារីរ័ត្នគីរីរម្យ។ ដោយអនុវត្ដតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ និងមានការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង

    November 17, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនគរបាល១ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។ ការចុះបង្ក្រាបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តបាននិយាយប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូតាមអនឡាញស៊ីសងខុសទៅនឹងច្បាប់ហាមឃាត់មានទីតាំងចំនួន៦ក្រុង ស្រុកស្មើ២៨ទីតាំង រួមមាន៖ ១/-ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង ២/-ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង ៣/-ស្រុកមង្គលបូរី ចំនួន ២ទីតាំង ៤/-ស្រុកម៉ាឡៃ ចំនួន

    November 17, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវចេញពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងតំបន់អង្គរ ជាបណ្ដោះអាសន្ន ក្រោយទឹកហូរ ច្រោះដាច់ប្រវែងជាង៣ម៉ែត្រ ស្ថិតនៅខាងត្បូងកសិណ្ធុអង្គរ ក្នុងសង្កាត់គោកចក ក្រុង​សៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងតាំង​ពីសម័យបារាំង ដែលមកដល់ពេលនេះ មានអាយុវកាលពីជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមាន អាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណបីម៉ែត្រ។ លោកបន្ដថា

    November 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា នៅទីតាំងសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង នឹងរៀបចំពិធីបាញ់ កាំជ្រួចដែលនាំចូលពីប្រទេសជប៉ុន ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ បើយោងតាមការបង្ហោះរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៩៖០០ – ២០៖០០យប់ នៅទីតាំងសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន

    November 17, 2023