- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីទីតាំងសប្បាយភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីរួម ជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពនៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖ ១-កម្មវិធី “ទីជលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ
November 23, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើករណីលួចចូលបណ្តាញទំនាក់ទំនងសង្គម បន្លំយកប្រាក់ពីជនរងគ្រោះ ព្រមទាំងក្លែងបន្លំអត្តសញ្ញាណអ្នកដទៃក្នុងការប្រើប្រាស់លេខទូរស័ព្ទទៅប្រព្រឹត្តបទល្មើស។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យ០១នាក់ ឈ្មោះ ឡ.ច ភេទស្រី ត្រូវបានចាប់ខ្លួន កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការតាមនីតិវិធីច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្ទេរ និងដកប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ក៏ដូចគ្នានឹងលេខទូរស័ព្ទ សូមប្រើប្រាស់តែអត្តសញ្ញាណខ្លួនឯង ចៀសវាងប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានប្រទីបចំនួន៣០ នឹងបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង រួមមាន៖ ១-ប្រទីបព្រះបរមរាជវាំង ២-ប្រទីបព្រឹទ្ធសភា ៣-ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល ៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩-ប្រទីបក្រសួងធម្មការ និងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២-ប្រទីបក្រសួងរៀបចំដែនដី
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២០-២៣°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ⁃តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទនៅពេលព្រឹក។ ៣-តំបន់មាត់សមុទ្រ៖ ⁃
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺជុំវិញការចុះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមដែលបានលើកឡើងថាមានការ បង្ខាំងមនុស្ស ដោយខុសច្បាប់ បុគ្គលិកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីកន្លងទៅនេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធាណជនមេត្តាជ្រាបថា៖ ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមានការស៊ែចែករំលែកគ្នាជាបន្តបន្ទាប់មានករណីអ្នកគ្រប់គ្រង់មជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានបិទទ្វាររបងបង្ខាំងបុគ្គលិកខុសច្បាប់កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី នៅចំណុច ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ផ្ទះលេខ ១៤ ផ្លូវ២៥២ ភូមិ៦
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ ទីតាំងទី១៖ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន៖ – សាច់គោខូចគុណភាព ប្រមាណ
November 23, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។ គួរជម្រាបជូនថា សកម្មភាពរបស់ក្រុមតន្ត្រីនេះ ត្រូវបានគេចាត់ទុកថា ប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។ ខាងក្រោមនេះ ជាកិច្ចសន្យា៖ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
November 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ និងសូមជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានី ភ្នំពេញ សូមព្រះមេត្តា និងមេត្តាជ្រាបថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣
November 21, 2023












