Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សិស្សម្នាក់នៅខេត្តសៀមរាប ឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ទទួលបាននិទ្ទេសA និង ទទួលបានពិន្ទុខ្ពស់ជាងគេ គឺ ពិន្ទុ១០០ពេញ។ យោងតាមការប្រកាសលទ្ធផល របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប សិស្សដែលប្រលងបាននិទ្ទេស A ចំនួន១៨៨នាក់ ក្នុងនោះយុវជនឈ្មោះ

    November 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ១ករណីទៀត កើតលើស្ត្រី អាយុ២១ឆ្នាំ នៅខេត្តកំពត។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយ បក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់

    November 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរ ចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី២៩

    November 24, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មីម្នាក់មួយគ្រឿង ជូនដល់សិស្សជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ទាំង ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមចូលរួមអបអរសាទរជាមួយក្មួយៗដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។ ដើម្បីជាការលើកទឹកចិត្ត ពូ សូមផ្ដល់ម៉ូតូម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A ទាំង ១៧នាក់ របស់ខេត្តកំពង់ស្ពឺទាំងអស់» ៕

    November 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។ នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ៕ ប្រភព៖

    November 24, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ​៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឱ្យក្រុមហ៊ុន ដែលបានកាត់ថ្នល់ ក្នុងក្រុងព្រះសីហនុ ប្រញ៉ាប់មកជួសជុលឱ្យដូចដើម បើមិនឆាប់មកជួសជុលទេ នឹងចាត់វិធានការណ៍តាមច្បាប់។ តាមរយៈការបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បុគ្គល ឬ ក្រុមហ៊ុន ដែលបានកាត់ថ្នល់ សូមប្រញ៉ាប់មកធ្វើការជួសជុល អោយមានគុណភាពដូចដើម ពេលមកសុំ សន្យាច្បាស់ណាស់ បែបនេះទទួលមិនបានទេ សុំលើកក្រោយលំបាកបន្តិចហើយ បើមិនឆាប់មកជួសជុលទេ ខ្ញុំចាត់វិធានការណ៍ហើយ សូមកុំអោយមានអ្នកមកអន្តរាគមន៍។ »

    November 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យបានឆាបឆេះហាងលក់កាមេរ៉ា ល្អមែន មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ៥៧ ផ្លូវ៥៣ ភូមិ០២ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន

    November 23, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបកស្រាយបំភ្លឺ​ ទាក់ទងទៅនឹងករណីឃាត់ការសម្តែងសិល្បៈល្ខោននាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានមហាជនជាច្រើនផ្ទុះប្រតិកម្មខ្លាំងលើបណ្ដាញសង្គម។ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនថា បន្ទាប់ ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត

    November 23, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ករណីមេប៉ុស្តិ៍ ស្រែចារ ដែលចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិននៅវត្តអូរលុង ស្ថិតនៅភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកំពុងផ្ទុះការរិះគន់ខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយមហាជន​ផ្ទុះ​ប្រតិកម្ម​ចំពោះ​ទង្វើ​មិនសមរម្យបែបនេះ ស្នងការនគរបាលខេត្តក្រចេះ បានដាក់វិន័យកងកម្លាំងនគរបាលជាតិ ទៅលើនាយនគរបាលប៉ុស្តិ៍រូបនេះ ដើម្បីចាត់ការបន្តទៀត។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានប្រាប់ទៅបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ឱ្យដឹងថា នៅពេលនេះ នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ លោក យឹង សំអឿន ហៅ ដួង បានដាក់វិន័យហើយ

    November 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ បានឱ្យដឹងថា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាត នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ (ទំងន់ ៥.៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន ២៩មុខ

    November 23, 2023