- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨៖៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្រា្កបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។ ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ
November 30, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ WCS បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្ស សត្វព្រៃ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) បានលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមាន សត្វក្ងោក និងសត្វត្រុំអាស៊ី ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុងខេត្តព្រះវិហារ។ ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាអម្បូរ
November 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ⁃ នៅថ្ងៃទី៣០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅ រាជធានីភ្នំពេញ តាកែវ ព្រៃវែង និងស្វាយរៀង ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៣០-៤០%។ ២-តំបន់ខ្ពង់រាប៖
November 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីពី ការរកឃើញឱសថក្លែងក្លាយចំនួន ៦មុខ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ និងឈានដល់បាត់បង់អាយុជីវិត ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។ នាពេលថ្មីៗនេះ មន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ
November 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១០៖៣០ នាទីព្រឹក ថ្ងៃពុធ ២រោច ខែកត្កិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំង លឹម ម៉េងហៃ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ
November 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យនិងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ
November 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិកាណាដាម្នាក់ ឈ្មោះ DYLAN NIALL HADDOC អាយុ៤២ឆ្នាំ ភេទប្រុស គ្មានលិខិតឆ្លងដែនត្រូវឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចុះត្រួតពិនិត្យ និងឃាត់ខ្លួននៅចំនុចសួនកម្សាន្តសាធារណៈមុខវត្តបុទុមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលរូបគេកំពុងដើរសុំទានអ្នកទេសចរមកលេងកម្សាន្តពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ក្រោយធ្វើការសាកសួរបឋមបានឲ្យដឹងថា ជនជាតិកាណាដាខាងលើ កំពុងមានអារម្មណ៍រវើយរវាយមិនអាចឆ្លើយតបនឹងសំនួរសមត្ថកិច្ចបាននៅឡើយទេក្នុងពេលនេះ។
November 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីដំណើរការប្រណាំងយ៉ាងស្វិតស្វាយរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញជ័យលាភីទូកទាំង៦ផែន និងជ័យលាភីសោភ័ណភាព។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ប្រធានគណៈមេប្រយោគនៃអនុគណៈកម្មការបច្ចេកទេស គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានក្រាបបង្គុំទូលថ្វាយរបាយការណ៍ និងរាយការណ៍ជូនថ្នាក់ដឹកនាំ និងជនរួមជាតិ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះថា ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ ពះព្រះខែ អកអំបុក ដែលជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អបវរ
November 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបានបន្តយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធកើនឡើង សរុបចំនួន ១៧គ្រឿង បើគិតត្រឹមបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងឈរលេខ៣បណ្តោះអាសន្ន នៃតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសចូលរួម។ ក្រុមកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយសរុបចំនួន ១៧គ្រឿងនេះ គឺមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៣ និងសំរឹទ្ធ៩ គ្រឿង។ ក្នុងនោះមេដាយបន្ថែម ដែលរកបានក្នុងថ្ងៃទី២៨
November 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្សារបុរីសន្តិភាព២ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្សារបុរីសន្តិភាព២ ផ្លូវបេតុង ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
November 29, 2023












