- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ យោងតាមបណ្តាញសង្គមតេឡេក្រាម សម្តេចធិបតី បានគូសបញ្ជាក់ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ សម្តេចធិបតី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ
November 29, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ ភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦៥៩២នាក់ ។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ
November 29, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលខេត្ត នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៤ថ្ងៃ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ ដល់ស្ពានវត្តដំណាក់ (ផ្សារចាស់) ដោយមានរៀបចំការប្រណាំងទូក បណ្តែត ប្រទីប តាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ ពេលរាត្រីផងដែរ។ ក្នុងន័យនេះ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសការ កកស្ទះចរាចរណ៍
November 25, 2023 - ព័ត៌មានជាតិ
(ថៃ)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសា 100m Bifins និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធមួយគ្រឿង លើវិញ្ញាសាដូចគ្នា ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សូមជម្រាបជូនថា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួត
November 25, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភាពអ៊ូអរ និងសំឡេងសើចសប្បាយរបស់ភ្ញៀវទេសចរ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបចាប់ផ្តើមសម្បូរឡើងវិញជាបណ្តើរៗហើយ ស្របពេលដែលខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលរដ្ឋបាលខេត្ដសៀមរាប នឹងរៀបចំកម្មវិធីនៅតាមបណ្ដោយដងស្ទឹងសៀមរាប នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អាជ្ញាធរខេត្ដសៀមរាប ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ដបានអះអាងថា នៅតាមដងផ្លូវនានាបានរៀបចំតុបតែងលម្អប្រកបដោយសោភ័ណភាពស្រស់ស្អាត និងតាមទីតាំង កន្លែងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនក្នុងខេត្ដក៏បានរៀបចំរួចរាល់។ ចំណែកការរៀបចំកម្មវីធីកម្សាន្ដនានា ក៏ត្រូវបាន ត្រៀមរួចរាល់ផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកលេងកម្សាន្ដ នៅក្នុងខេត្ដ កាន់តែទទួលបានភាពសប្បាយរីករាយ និងសុវត្ថិភាពថែមទៀត។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌
November 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ចំនួន ៥ខ្សែ សម្រាប់ឱ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។ ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725
November 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាសាទអង្គរវត្ត ក្លាយជាអច្ឆរិយៈទីប្រាំបីរបស់ពិភពលោក និងភាពអស្ចារ្យនៃស្ថាបត្យកម្មនៃប្រាសាទនេះហើយបានយកឈ្នះទីក្រុង Pompeii ក្នុងប្រទេសអ៊ីតាលី។ អង្គរវត្តជាប្រាសាទដ៏ធំមួយ និងជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងកន្លែងនេះគឺជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់ពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា។ និងក្រោយមកបានក្លាយទៅជាប្រាសាទ ព្រះពុទ្ធសាសនា ។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណិតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។ អ្វីដែលធ្វើឱ្យប្រាសាទអង្គរវត្តក្លាយជាទីអច្ឆរិយៈទីប្រាំបីរបស់ពិភពលោក គឺភាពអស្ចារ្យនៃស្ថាបត្យកម្មនៃប្រាសាទនេះ។ ប្រាសាទនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ៥០០ ហិចតា ដោយមានកំពែងធំព័ទ្ធជុំវិញជញ្ជាំងខាងក្រៅ។ប្រាសាទកណ្តាលគឺមានភាពអស្ចារ្យនៃភាពស៊ីសង្វាក់គ្នា និងភាពច្បាស់លាស់ ដែលមានប៉មរាងផ្កាឈូកចំនួនប្រាំ ដែលតំណាងឱ្យភ្នំព្រះសុមេរុ
November 25, 2023 - ព័ត៌មានជាតិបេក្ខជន វ័ន្ត ចាន់រ៉ូ ទទួលបានលទ្ធផលល្អជាប់និន្ទេស C ទោះបីមានបញ្ហាភ្នែកធ្ងន់ធ្ងរពិបាកក្នុងការមើលក៏ដោយ
ខេត្តកំពង់ឆ្នាំង៖ នៅចាំបានទេ បេក្ខជនឈ្មោះ វ័ន្ត ចាន់រ៉ូ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ ប៉ុន្តែខិតខំសម្លឹងបំពេញសន្លឹកកិច្ចការរបស់ខ្លួនដោយការព្យាយាមបំផុតនោះ ពេលនេះបានដឹងលទ្ធផលហើយ ដោយប្អូនប្រុសទទួលបាននិន្ទេស C ប្រឡងជាប់ដោយជោគជ័យ។ សូមជម្រាបជូនថា បេក្ខជន វ័ន្ត ចាន់រ៉ូ ជាសិស្សមកពីភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពងឆ្នាំង ដោយប្អូនប្រុសទទួលបាននិន្ទេស C ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៦ វិច្ឆិកា ឆ្នាំ២០២៣កាលពីកន្លងទៅ នៅមណ្ឌលបឋមសិក្សាខ្សាមមា្សច័ន្ទលា នៅបន្ទប់លេខ៦ លេខតុ១៣៩។ ទោះបីជាបេក្ខជនរូបនេះ មានបញ្ហាពិការភ្នែកធ្ងន់ធ្ងរ ប៉ុន្តែប្អូនខិតខំសម្លឹង នឹងបំពេញនូវសន្លឹកកិច្ចការរបស់ខ្លួន បើទោះជាពិបាកក្នុងការមើលក៏ដោយ។ សូមបញ្ជាក់៖
November 24, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់លទ្ធផលវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក នាយក នាយិកា នៃវិទ្យាល័យក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា
November 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានទូកអុំ និងទូកចែវ សរុប ៣៣៧ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២០ ៤១៧ នាក់។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ជុំសេរី
November 24, 2023












