- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាគ្រប់សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្សឱ្យធ្វើអំពើល្អនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតីសុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅវិញទៅមក។ សម្តេចធិបតីមានប្រសាសន៍ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈ មហានិកាយនៅព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាសនាឥស្លាម, គ្រិស្តសាសនានិងសាសនាផ្សេងទៀតសុទ្ធតែមានគោលបំណងដូចគ្នាគឺការអប់រំមនុស្សនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅ វិញទៅមក។
November 17, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ជាបណ្តោះអាសន្ន ដោយសារបញ្ហាអាកាសធាតុ រហូតរង់ចាំការជូនដំណឹងជាថ្មី។ បើយោងតាមសារសំឡេងរបស់ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « សូមជម្រាបជូនឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ ពិសេសអ្នកមានភារកិច្ចនៅក្នុងផ្លូវទឹក និងផ្លូវសមុទ្រ សូមយកចិត្តទុកដាក់ខ្ពស់ ដោយផ្នែកទៅលើបញ្ហាអាកាសធាតុ ខ្យល់ខ្លាំង រលកធំៗ អាចបង្កឱ្យមានហានិភ័យ។ ក្នុងនាមខ្ញុំជាអភិបាលខេត្ត ស្នើសុំឱ្យមានការផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ទាំងទេសចរណ៍ ទាំងដឹកជញ្ជូន និងប្រជានេសាទ។ ដូច្នេះសូមឱ្យបងប្អូនអ្នកមានសមត្ថកិច្ច
November 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ឬ ពលករខ្មែរ ដែលធ្វើដំណើរចេញ ចូលតាមច្រកព្រំដែនទាំងអស់មេត្តាជ្រាបថា គណៈកម្មការ គ.ច.ព.ក បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖ – លេខទូរស័ព្ទ Hotline : ១២៤៤ (ដោយឥតគិតថ្លៃ) – តេលេក្រាម
November 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។ ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ ៕ ប្រភព៖
November 17, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។ ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
November 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
November 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វិធានការចំពោះបុគ្គល ដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ។ ក្រសួងព័ត៌មាន សូមជម្រាបជូនថា កន្លងទៅខ្លួនបានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន លើករណីដែលក្រុមហ៊ុននេះបានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័ន ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការឆ្លើយបំភ្លឺ
November 16, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨ និង៤០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-៨១៥៧ ពណ៌ទឹកប្រាក់ ដឹកផលិតផលមានដើមកំណើតពីសត្វមាន៖ – ស្លាបមាន់ និងកោះមាន់ចំនួន ៣៥០ថង = ៤២០០គីឡូក្រាម – ប៉ាតតេចំនួន ៤០០ថង = ២០០០គីឡូក្រាម – ប្រហិត(ហតដក)ចំនួន
November 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ម៉ោង០០៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំភ្លាមៗតែម្តង។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១
November 16, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០៖៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីក្មេងទំនើងចំនួន០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជ បានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវនិងបាននាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ ដែលពាក់ព័ន្ធនិងករណីខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើបានឆ្លើយសារភាពថា
November 16, 2023












