- Khmernote Media
- អន្តរជាតិ
ឥណ្ឌា៖ បុរសម្នាក់បានកែប្រែវាលខ្សាច់មួយកន្លែងឲ្យក្លាយទៅជាព្រៃ បន្ទាប់ពីគាត់បានព្យាយាមដាំដើមឈើមួយដើមក្នុងមួយថ្ងៃ ក្នុងរយៈពេលជិត៤០ឆ្នាំ។ បុរសដែលជាអ្នកដាំដើមឈើលើវាលខ្សាច់រហូតក្លាយជាព្រៃនេះមានឈ្មោះថា Jadav Payeng រស់នៅក្នុងរដ្ឋ Assam ភាគខាងជើងប្រទេសឥណ្ឌា។ តំបន់ដែលបានក្លាយទៅជាព្រៃនេះ ដំបូងឡើយគឺជាវាលខ្សាច់មួយកន្លែងនៅលើកោះ Majuli និងជាតំបន់នៅក្បែរកន្លែងដែលលោក Jadav Payeng កំពុងរស់នៅផងដែរ។ លោក Jadav Payeng បានអ្នកសារព័ត៌មានថា ដោយសារតែគាត់ស្រលាញ់ព្រៃ និងចង់បានព្រៃមួយនៅជិតផ្ទះរបស់គាត់នោះ គាត់បានចាប់ផ្តើមដាំដើមឈើរាល់ថ្ងៃគឺដាំមួយដើមក្នុងមួយថ្ងៃ ចាប់តាំងពីឆ្នាំ ១៩៧៩ មក ហើយរហូតមកទល់នឹងពេលនេះគាត់នៅបន្តសកម្មភាពដាំដើមឈើនេះដដែល។ បើគិតមកទល់នឹងពេលនេះព្រៃមួយនេះមានផ្ទៃដីប្រមាណជា ៥៥០ ហិចតា ហើយផ្ទៃដីរបស់វា និងបន្តរីកធំជាងនេះទៀត ខណៈដែលសកម្មភាពដាំដើមឈើនៅតែបន្តកើតមាន។
August 11, 2018 - សង្គម
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងចំនួន៧០០នាក់ ដើម្បីឲ្យទៅបម្រើការងារនៅតាមអង្គភាពនានា តាមរយៈការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញ ដែលត្រូវជ្រើសរើស។ បេក្ខជនទាំងអស់អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងបាននៅរៀងរាល់ម៉ោងធ្វើការនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកក្រសួងសុខាភិបាល ចាប់ពីថ្ងៃនេះរហូតផុតកំណត់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង០០នាទី។ ចំពោះមណ្ឌលប្រឡង និងកាលបរិច្ឆេទប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសសូមអានព័ត៌មានលំអិតនៅខាងក្រោមនេះ៖ អត្ថបទ៖ សេម
August 11, 2018 - PR
អ្នកប្រាកដជាបានដឹងពីកំពូលស្មាតហ្វូនដ៏អស្ចារ្យគឺSamsung Galaxy Note9 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុងដែលបានបើកសម្ភោធជាផ្លូវការកាលពីយប់មិញនេះនៅទីក្រុងញ៉ូយ៉កត្រូវនឹងថ្ងៃទី9សីហាឆ្នាំ2018។ បន្ទាប់ពីព្រឹត្តិការណ៏ដ៏គួរឲ្យរំភើបនិងជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងដែលត្រូវបានដាក់បង្ហាញជូនដល់ពិភពលោកពីទីក្រុងញ៉ូយ៉ក នៅថ្ងៃទី10 ខែសីហានេះផងដែរក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌មានជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្នុងទីក្រុងភ្នំពេញដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកលនៃការបើកកំណត់ត្រាថ្មីនៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ។ Samsung Galaxy Note9 រក្សារូបរាងរចនាដ៏ទំនើបប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ស្ទើរគ្មានគែមនិងកោងនៅគែមទាំងសងខាង លាតភ្លឺច្បាស់ត្រជាក់ភ្នែកផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញរូបភាពក្រោមពន្លឺថ្ងៃបានប្រសើរនិងច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់មានពន្លឺភ្លឺជាងមុន។ Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ
August 10, 2018 - PR
រាជធានីភ្នំពេញ៖ ភេសជ្ជៈប៉ូវកំលាំង G Park ជាផលិតផលនាំចូលពីប្រទេសកូរ៉េ ដែលបាន និងកំពុងចែកចាយផ្ដាច់មុខនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនJCRI ប្រកបដោយភាពជោគជ័យ ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន JCRI និង ក្រុមហ៊ុន ដុងហ្វា ហ្វាម ដែលជាក្រុមហ៊ុនដ៏ល្បីនៅប្រទេសកូរ៉េ បានចុះហត្ថលេខាព្រមព្រៀងភាពដៃគូរពាណិជ្ជកម្មជាមួយគ្នា នៅសណ្ឋាគារ សុខាភ្នំពេញ លើកិច្ចព្រមព្រៀងទទួលសិទ្ធផ្តាច់មុខចែកចាយភេសជ្ជៈប៉ូវកំលាំង G Park ក្នុងព្រះរាជាណាចក្រកម្ពុជា។ ភេសជ្ជៈប៉ូវកំលាំងG Park បាន និងកំពុងធ្វើសរាចរណ៍ ទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ហើយក៏បានចូលរួមកម្មវិធីសង្គមជាច្រើនផងដែរ។
August 10, 2018 - កីឡា
ក្លឹបស្ករគ្រាប់ Everton បានបញ្ជាក់អំពីការមកដល់របស់ខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes នៅទឹកដី Everton បន្ទាប់ពីក្លឹបរបស់លីគកំពូលអង់គ្លេសមួយនេះបានផ្ទេរកីឡាករទាំងពីរពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករប្រទេសអង់គ្លេសបិទទ្វារ។ ខ្សែការពារកណ្ដាលរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Yerry Mina បានផ្ទេរចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Everton នៅក្នុងតម្លៃផ្ទេរ 30លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹប Everton។ ការមកដល់របស់ Yerry Mina បានធ្វើឲ្យខ្សែការពារសញ្ជាតិកូឡុំប៊ីរូបនេះប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងជួយ Everton ឲ្យអស់ពីសមត្ថភាព
August 10, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ខ្សែការពារ Marcelo ចង់ចាកចេញពីទឹកដីអេស្ប៉ាញមកកាន់ទឹកដីអ៊ីតាលី ដោយសង្ឃឹមថារូបនេះអាចនឹងមានឱកាសលេងជាមួយនឹង Ronaldo សារជាថ្មី។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការពិភាក្សារកផ្លូវដើម្បីចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹបសេះបង្កង់ Juventus ហើយ។ ការចង់ចាកចេញពី Real Madrid របស់ខ្សែការពារ Marcelo នេះកើតឡើងនៅពេលដែល Ronaldo ចាកចេញទៅចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus។ ទោះបីជា Marcelo មានបំណងចង់ចាកចេញពីក្លឹបក៏ដោយ ខ្សែការពារវ័យ 30 រូបនេះនៅតែទទួលបានភាពកក់ក្ដៅពីក្លឹបអធិរាជសរ Real Madrid
August 10, 2018 - អន្តរជាតិ
តៃវ៉ាន់៖ លោកតាជនជាតិតៃវ៉ាន់ម្នាក់បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីគាត់បានប្រើប្រាស់ទូរស័ព្ទចំនួន១១គ្រឿង ភ្ជាប់នៅលើកង់មួយ និងបានជិះគ្រប់ទីកន្លែង ដើម្បីលេងហ្គេម Pokemon Go។ លោកតារូបនេះមានឈ្មោះថា Chen San-yuan មានអាយុ៧០ឆ្នាំ និងមានជំងឺបែបមនុស្សចាស់ (ភ្លេចច្រើន រង្វេងច្រើន គ្មានកម្លាំង ឈឺច្រើន) ប្រចាំកាយផងដែរ។ លោកតាបានប្រាប់ថា នៅឆ្នាំ ២០១៦ គាត់បានចាប់ផ្តើមលេងហ្គេមនេះដោយដើរចាប់ Pokemon នៅក្បែរផ្ទះរបស់គាត់ ហើយគាត់ក៏បានយល់ឃើញថា សកម្មភាពនាំឲ្យគាត់សប្បាយចិត្ត បែកញើសស្រួលខ្លួន និងមានសុខភាពល្អប្រសើរជាងមុន។ ចាប់តាំងពីពេលនោះមក គាត់បានជ្រើសរើសសកម្មភាពនេះជាទម្លាប់ប្រចាំថ្ងៃរបស់គាត់។ គិតមកទល់នឹងពេលនេះ គាត់បានប្រើប្រាស់ទូរស័ព្ទចំនួន១១គ្រឿង ភ្ជាប់នៅលើកង់មួយមានដុំសាកថ្ម ដែលអាចផ្តល់ថាមពលដល់ទូរស័ព្ទដល់ទៅ ២០
August 10, 2018 - សង្គម
នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុននេះ ហើយដើម្បីឲ្យកាន់តែជ្រាបច្បាស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបញ្ជាក់យ៉ាងច្បាស់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ចំពោះបុគ្គល ដែលមានសិទ្ធិ និងមិនមានសិទ្ធិប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកនៅក្នុងមណ្ឌលសំណេរ។ បុគ្គល ដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ៖ + គណៈមេប្រយោគទូទាំងប្រទេស + អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត + ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល + ប្រធានមណ្ឌល + ប្រធានសន្តិសុខប្រចាំមណ្ឌល បុគ្គល ដែលមិនមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ៖ + បេក្ខជនប្រឡង + អនុប្រធាន និងសមាជិកអប្បមាទ
August 10, 2018 - សង្គម
កំពស់ទឹកជំនន់នៅផ្លូវ៣៨៣A ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានហក់ឡើងយ៉ាងខ្លាំងស្ទើរតែលិចផ្លូវទៅហើយ។ ហើយនៅរសៀលថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យផ្ទាល់ពីស្ថានភាពផ្លូវ ដែលកំពុងតែរងការគំរាមកំហែង ដោយសារតែទឹកជំនន់នោះផងដែរ ហើយពេលនេះក្រសួងកំពុងតែចាត់វិធានការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានេះ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន
August 10, 2018 - កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើសន្និសីទកាសែតមួយទាក់ទងនឹងការតាំងតែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃទី 12 ខែសីហា ខាងមុខនេះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចជ្រើសតាំងគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងសប្ដាហ៍ បន្ទាប់ពីគ្រូបង្វឹកចាស់លោក ប្រាក់ សុវណ្ណារ៉ា ចូលដឹកនាំក្រុមគោព្រៃកម្ពុជាតាំងពីចុងឆ្នាំ 2017 មកដល់ពេលនេះ។ ការប្រកាសតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះនឹងធ្វើឡើងនៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅថ្ងៃអាទិត្យ ទី 12 ខែសីហា ខាងមុខនេះ។ ហើយសន្និសីទកាសែតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងមានការផ្សាយផ្ទាល់នៅលើផេកហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ រង់ចាំមើលទាំងអស់គ្នាថា អនាគតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាគឺជាជនជាតិបរទេសឫក៏ជាជនជាតិខ្មែរ។ បុត្រ
August 10, 2018









