Khmernote Media
  • កីឡា

    មុននេះបន្ដិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនកីឡាករ Keisuke Honda ជាគ្រូបង្វឹករបស់ជម្រើសជាតិកម្ពុជាចាប់ពីពេលនេះតទៅ។ ការចូលរួមរបស់កីឡាករ Keisuke Honda ក្នុងការមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជានេះយោងតាមសម្ដីរបស់លោកផ្ទាល់នៅក្នុងសន្និសីទសារពត៌មាននៅសណ្ឋារគារ ឡឺរ៉ូយ៉ាល់ គឺដើម្បីជួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត។ ការមកចូលកាន់ដំណែងគ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជារបស់អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនរូបនេះគឺដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យពិភពលោកបានស្គាល់ហើយជាពិសេសគឺត្រៀមដឹកនាំកម្ពុជាចូលប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នៅឆ្នាំនេះ។ គួរបញ្ចាក់ដែរថាក្នុងរយៈពេលចុងក្រោយនេះយោងតាមការចុះផ្សាយរបស់សារពត៌មានបានឲ្យដឹងថា៖ ខ្សែបម្រើ Keisuke Honda បានផ្ទេរពីក្លឹប Pachuca របស់ប្រទេសមុិកស៊ិកទៅកាន់ក្លឹប Melbourne Victory របស់ប្រទេសអូស្រ្ដាលី ប៉ុន្ដែចុងក្រោយ Honda បែរជាត្រូវសហ័ពន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាទៅវិញ។ បុត្រ ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    August 12, 2018
  • កីឡា

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្គោលថ្មីនៅថ្ងៃអាទិត្យ ទី១២ សីហា។ ប្រធានក្លិបសូលទីឡូអង្គរខាងលើកាន់តួនាទីដ៏ធំនេះដែលទំនេរចាប់តាំងពីគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino ចាកចេញពីតំណែងអំឡុងខែតុលាឆ្នាំ២០១៧ និង បានកាន់ការងារបណ្ដោះអាសន្នដោយលោក ប្រាក់ សុវណ្ណារ៉ា នាពេលកន្លងមក។ គួរដឹងដែរថា លោក Honda ដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុនដ៏ល្បីល្បាញបានគ្រប់គ្រងក្លិបសូលទីឡូអង្គរតាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ៕ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ CNCC

    August 12, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង PSG កំពុងព្យាយាមដណ្ដើមខ្សែបម្រើប្រយុទ្ធ Ousmane Dembele ពីក្លឹប Barcelona ខណៈដែលខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះបរាជ័យក្នុងការជាប់ជម្រើសដំបូងរបស់ក្លឹប ហើយពេលនេះកំពុងស្វែងផ្លូវចាកចេញពី Barcelona ដើម្បីមានឱកាសច្រើនបង្ហាញខ្លួនលើទីលាន។ កាលពីប៉ុន្មានថ្ងៃមុននេះមានសារពត៌មានជាច្រើនបានចុះផ្សាយអំពីទំនាក់ទំនងរវាង Dembele និង Arsenal ប៉ុន្ដែពេលនេះ Arsenal អស់ឱកាសក្នុងការទិញ Dembele ពីក្លឹប Barcelona ហើយដោយសារតែទីផ្សារដោះដូរកីឡាកររដូវក្ដៅនៅប្រទេសអង់គ្លេសបានបិទទ្វារកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ហើយពេលនេះ PSG កំពុងរៀបចំគម្រោងដេញថ្លៃខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះតែម្ដង។ គ្រូបង្វឹកថ្មីរបស់ក្លឹប PSG លោក Thomas Tuchel ជឿជាក់ថាប្រសិនបើក្លឹបទិញ Dembele បានមែន ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូបនៅក្នុងរដូវកាលដំបូងរបស់គេក្នុងទឹកដី Parc

    August 11, 2018
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona នឹងតែងតាំងខ្សែប្រយុទ្ធ Lionel Messi ជាប្រធានក្រុមរបស់ក្លឹបនៅក្នុងរដូវកាលថ្មី 2018/2019 នេះបន្ទាប់ពីអតីតប្រធានក្រុមចាស់កីឡាករ Andres Iniesta ចាកចេញពីក្លឹប Barcelona ទៅចូលរួមជាមួយនឹងក្លឹប Vissel Kobe របស់ជប៉ុន។ ខ្សែប្រយុទ្ធ Lionel Messi នឹងត្រៀមទទួលភារៈកិច្ចថ្មីសម្រាប់ខ្លួននៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona គឺ Messi នឹងក្លាយជាប្រធានក្រុមរបស់ Barcelona ចាប់ពីរដូវកាលថ្មីនេះតទៅ។ ដូចគ្នានឹងដំណែងថ្មីនេះ នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Messi ក៏ជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដូចគ្នា។ ការទទួលបានដំណែងប្រធានក្រុមថ្មីនេះបន្ទាប់ពីខ្សែបម្រើចាស់វស្សា Andres Iniesta សម្រេចចិត្តចាកចេញពី Barcelona កាលពីពេលបញ្ចប់រដូវកាលនេះ។

    August 11, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ គ្រោះរញ្ចួយដីនៅកោះ Lombok និងកោះ Bali ប្រទេសឥណ្ឌូនេស៊ី បានស្លាប់មនុស្សសរុបចំនួន៣៨៧នាក់ នេះបើតាមឲ្យដឹងពីអាជ្ញាធរក្នុងតំបន់នាថ្ងៃទី១១នេះ ហើយអាជ្ញាធរបានឲ្យដឹងថា ប្រជាជនរាប់សែននាក់កំពុងតែខ្វះទឹកស្អាត ម្ហូបអាហារ និងឱសថជិតមួយសប្តាហ៍ហើយ។ គ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន បានបំផ្លិចបំផ្លាញផ្ទះសំដែង វិហារអ៊ីស្លាម និងអាជីវកម្មរាប់ពាន់នៅទូទាំងកោះ Lombok។ លោក Sutopo Purwo អ្នកនាំពាក្យភ្នាក់ងារគ្រោះមហិន្តរាយឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែគេសង្ស័យថាមានជនរងគ្រោះជាច្រើននៅកប់ក្រោមគំនបាក់បែក ព្រោះមានជនរងគ្រោះជាច្រើននៅបាត់ខ្លួនរកមិនទាន់ឃើញ។ ចំណែកឯតួលេខចំនួនប្រជាជន ដែលត្រូវចាកចេញពីផ្ទះសំបែង ដោយសារតែគ្រោះមហន្តរាយបានកើនឡើងដល់ ៣៨៧.០០០ នាក់ ហើយក្នុងនោះមានអ្នករងរបួសប្រហែល

    August 11, 2018
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មាន DAILYMAIL របស់អង់គ្លេសបានឲ្យដឹងថា ពេលនេះក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថ្នាំសម្រាប់ការពារ ជំងឺធាត់ហើយ ដែលថ្នាំនេះអាចជួយអ្នកឲ្យនៅមានរាងស្លីមដដែល ទោះបីជាអ្នកញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយ។ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ YALE ដែលជាអ្នករកឃើញថ្នាំនេះបានប្រាប់ឲ្យដឹងថា ការពិតទៅពួកគេបានរកឃើញ ថ្នាំនេះដោយចៃដន្យបំផុត។ មុនដំបូងពួកគេបានព្យាយាមរកវិធីចិញ្ចឹមសត្វកណ្តុរឲ្យមានមាឌធំបំផុតតែត្រូវបរាជ័យ បន្ទាប់មកពួកគេបានយកហ្សែនរបស់សត្វកណ្ដុរទាំងនោះទៅពិសោធណ៍ជាមួយនឹងថ្នាំរបស់ពួកគេឡើងវិញ និងបានរកឃើញថ្នាំនោះអាចជួយ រក្សាទម្ងន់ខ្លួនរបស់កណ្តុរបាន។ បន្ទាប់មកទៀតពួកគេក៏បានរកឃើញវិធីអភិវឌ្ឍន៍ថ្នាំនេះឲ្យក្លាយទៅជាថ្នាំការពារការឡើងទម្ងន់តែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់អាចផលិតថ្នាំការពារការឡើងទម្ងន់នេះជាផ្លូវការនៅឡើយទេ តែគេជឿថាក្នុងពេលដ៏ឆាប់ខាងមុខនេះ ពិភពលោកនឹងមានថ្នាំពិសេសនេះ ដែលអាចជួយអ្នកឲ្យនៅតែមានរាងស្លីមដដែល បើទោះបីជាអ្នកញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    August 11, 2018
  • កីឡា

    ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2 វគ្គ 16 សប្ដាហ៍ទី 2 នឹងមកដល់នៅក្នុងថ្ងៃស្អែកនេះជាមួយក្រុមខ្លាំងដែលត្រូវឡើងមកប៉ះគ្នានៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះនៅឯទីលាន T-Soccer ក្នុងរាជធានីភំ្នពេញ។ ការប្រកួតនៅក្នុងថ្ងៃស្អែកអាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញសម្រាប់ក្រុមនីមួយៗ ដោយសារតែនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺក្រុមដែលឈ្នះនឹងឡើងទៅវគ្គបន្ទាប់ ចំណែកឯក្រុមដែលបរាជ័យវិញនឹងអស់ឱកាសឡើងទៅវគ្គបន្ទាប់។ ការប្រកួតនៅក្នុងរាត្រីថ្ងៃស្អែកនេះនឹងកក្រើកពេញទីលាន T-Soccer ទៀតហើយព្រោះស្អែកនេះគឺសុទ្ធតែក្រុមដែលមានសមត្ថភាពខ្ពស់ឡើងមកប៉ះគ្នានៅថ្ងៃស្អែក។ កាលវិភាគសម្រាប់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅក្នុងរាត្រីថ្ងៃស្អែកនេះ៖ 1. ក្រុម Siem

    August 11, 2018
  • កីឡា

    ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Leicester City ក្នុងការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញដែល Manutd ទទួលបាន៣ពិន្ទុមុនគេនៅទឹកដី Old Trafford។ គ្រាប់ទីមួយរបស់ក្រុម Manchester United រកបានដោយកីឡាករ Pogba ដែលជាគ្រាប់បាល់ Penalty នៅនាទីទី ៣ ខណៈដែល Luke Shaw រកគ្រាប់ទី២ នៅនាទីទី ៨៣។ ក្រោយមកកីឡាករ Vardy ក៏បានរកគ្រាប់បាល់បាន១គ្រាប់នៅចុងម៉ោង។ លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីការប្រកួតថា: “ការគិតទុកមុនគឺថាគាត់

    August 11, 2018
  • បច្ចេកវិទ្យា

    កាលពីយប់ថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ Galaxy Note 9 ជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងរូបរាងស្រដៀងម៉ូដែលមុន ប៉ុន្តែអភិវឌ្ឍន៍ច្រើនទៅលើ Software ក្នុងម៉ាស៊ីន។ Note 9 ត្រូវបានផលិតឡើងសម្រាប់តំរូវចិត្តអ្នកប្រើប្រាស់ទាំងផ្នែកការងារ និងផ្នែកកំសាន្ត ដោយសារវាមានបំពាក់អេក្រង់ធំជាងមុន, ថ្មខ្លាំងជាងមុន, កាមេរ៉ាឆ្លាតវ័យជាងមុន, ប៊ិច S Pen មានមុខងារច្រើនលើសមុន, និងអាចប្រែក្លាយពីស្មាតហ្វូនទៅជាកុំព្យួទ័របានថែមទៀតផង។ គ្រាន់តែ Note 9 បង្ហាញខ្លួនភ្លាម ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូបាញ់ Apple ភ្លែត

    August 11, 2018
  • អន្តរជាតិ

    ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយាថា គាត់ពិតជាស្អប់ល្បែងស៊ីសងណាស់ ហើយនៅក្នុងអណត្តិដឹកនាំរបស់គាត់ គាត់នឹងមិនអនុញ្ញាតឲ្យចេញច្បាប់សាងសង់កាស៊ីណូបន្ថែមទៀតនោះទេ។ ការថ្លែងដូចនេះត្រូវបានលោកធ្វើឡើងមួយថ្ងៃក្រោយពីការលុបចោលគម្រោងវិនិយោគបង្កើតការស៊ីណូថ្មីនៅក្នុងទីក្រុងម៉ានីល របស់ក្រុមហ៊ុន Landing International ដែលមានទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។ ក្រៅពីបានថ្លែងដូចខាងលើនេះ លោក Rodrigo Duterte ថែមទាំងស្នើឲ្យមានការពិនិត្យឡើងវិញ ចំពោះកិច្ចសន្យាវិនិយោគលើការសាងសង់កាស៊ីណូរវាងក្រុមហ៊ុន Landing ជាមួយនឹងរដ្ឋាភិបាលអណត្តិមុនផងដែរ ព្រោះលោកបានមើលឃើញថា កិច្ចសន្យាចាស់នោះហាក់មានរយៈពេលវែង តែបានផ្តល់ប្រាក់តិចដល់រដ្ឋាភិបាល។ សូមបញ្ជាក់ថា កន្លងមកហ្វីលិពិនជាប្រទេសអាស៊ីមួយក្នុងចំណោមប្រទេសអាស៊ីមួយចំនួនទៀត ដែលមានកំណើនទីផ្សារផ្នែកលេងល្បែងស៊ីសង់ខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសគឺការវិនិយោគលើការសាងសង់ការស៊ីណូនេះតែម្តង។ ដ្បិតតែវិស័យនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើតសេដ្ឋកិច្ចជាតិក៏ពិតមែន តែនៅក្រោមការដឹងនាំរបស់លោក Rodrigo

    August 11, 2018