កីឡា

ក្រោយចូលមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា អតីតខ្សែបម្រើរបស់ក្រុមជម្រើសជប៉ុន Keisuke Honda បានប្ដេជ្ញាថា…….

BY
Khmernote Media
August 12, 2018

មុននេះបន្ដិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនកីឡាករ Keisuke Honda ជាគ្រូបង្វឹករបស់ជម្រើសជាតិកម្ពុជាចាប់ពីពេលនេះតទៅ។

ការចូលរួមរបស់កីឡាករ Keisuke Honda ក្នុងការមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជានេះយោងតាមសម្ដីរបស់លោកផ្ទាល់នៅក្នុងសន្និសីទសារពត៌មាននៅសណ្ឋារគារ ឡឺរ៉ូយ៉ាល់ គឺដើម្បីជួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត។ ការមកចូលកាន់ដំណែងគ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជារបស់អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនរូបនេះគឺដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យពិភពលោកបានស្គាល់ហើយជាពិសេសគឺត្រៀមដឹកនាំកម្ពុជាចូលប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នៅឆ្នាំនេះ។

គួរបញ្ចាក់ដែរថាក្នុងរយៈពេលចុងក្រោយនេះយោងតាមការចុះផ្សាយរបស់សារពត៌មានបានឲ្យដឹងថា៖ ខ្សែបម្រើ Keisuke Honda បានផ្ទេរពីក្លឹប Pachuca របស់ប្រទេសមុិកស៊ិកទៅកាន់ក្លឹប Melbourne Victory របស់ប្រទេសអូស្រ្ដាលី ប៉ុន្ដែចុងក្រោយ Honda បែរជាត្រូវសហ័ពន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាទៅវិញ។


បុត្រ

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: