Khmernote Media
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១៦ឈ្មោះ បេប៊ីនកា (BEBINCA) នឹងធ្វើដំណើរមកភាគខាងជើងប្រទេសវៀតណាម ហើយព្យុះនេះអស់ឥទ្ធិពលនឹមានប្រព័ន្ធសម្ពាធទាបមួយអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ ដែលឥទ្ធិពលនេះធ្វើឲ្យអាកាសធាតុប្រទេសកម្ពុជាដូចជា៖ ១- តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងបន្តធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ២- តំបន់ខ្ពង់រាបភាគឦសាន អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ៣- បណ្តាលរាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ៤- តំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៧-១៨ ខែសីហា និងជាពិសេសបន្ទាប់ពីព្យុះអស់ឥទ្ធិពល៕ អត្ថបទ៖ សេម

    August 14, 2018
  • PR

    (សៀមរាប) ក្រុមហ៊ុន Express Food Group Co.,Ltd (EFG) ដែលជាក្រុមហ៊ុនឈានមុខខាងវិស័យចំណីអាហារនៅប្រទេសកម្ពុជាបានវិនិយោគទុនលើសាខា៣បន្ថែមទៀតនៅហេរីថេកវ៉ក​ក្រុងសៀមរាបដែលមានម៉ាកដូចជា​ហាង ដឹ​ ភីហ្សា ខមផេនី ហាងការ៉េម ស្វិន សិន នឹងហាង​បាប៊ីឃ្យូ ផ្លាហ្សា ហើយមានការអញ្ចើញចូលរួមសំដែងដោយ​កញ្ញា ឡូរ៉ា ម៉ម និងក្រុមរាំ OMG ដ៏ល្បី និងការផ្ដល់ជូនពិសេសៗជាច្រើនពីហាងទាំង៣ម៉ាកនេះទៀតផង។​ នេះជាភាពជោគជ័យ និងការផ្ដល់ភាពងាយស្រួលបន្ថែមមួយទៀតសម្រាប់អតិថិជនទាំងអស់របស់ក្រុមហ៊ុន EFG នៅក្នុងក្រុងសៀមរាប នេះបើយោងតាមប្រសាស៍របស់លោក ងន សាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ អ អិម អេ

    August 13, 2018
  • PR

    ភ្នំពេញ-ថ្ងៃទី ១១​ សីហា ឆ្នាំ២០១៨៖ ក្រុមហ៊ុន N.C.X. CO., Lt​d ជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាក ហុងដា CLICK125i ស៊េរីថ្មីនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន១​ ​ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង 2:00 រសៀល រហូតដល់ម៉ោង 9:30 យប់។ ក្រុមហ៊ុន N.C.X. CO.,

    August 13, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពី Khmer Sight Foundation បានឲ្យដឹងថា ដោយមានការសហការ និងគាំទ្រពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជំនួយមនុស្សធម៌សុខភាពអូស្រ្តាលី (Australian Health Humanitarian Aid) សមាគម មូលនិធិចក្ខុខ្មែរនឹងធ្វើការពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាន់ទី៣(អគារចាស់) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ និងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕ អត្ថបទ៖ សេម រូបភាព៖ Khmer Sight Foundation

    August 13, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Crisitano Ronaldo បានសុតបញ្ចូលគ្រាប់បាល់ដំបូងរបស់គេនៅក្នុងក្លឹបសេះបង្កង់ Juventus ដោយប្រើត្រឹមតែរយៈពេល 8 នាទីតែប៉ុណ្ណោះ។ កាលពីម្សិលមិញនៅក្នុងជំនួបមិត្តភាពរវាងក្លឹបសេះបង្កង់ Juventus ឈុតធំប៉ះជាមួយនឹង Juventus ឈុត B ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែផ្ទេរមកពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ បានប្រើរយៈពេលត្រឹមតែ 8 នាទីតែប៉ុណ្ណោះដើម្បីរកដំបូងរបស់គេនៅក្នុងក្លឹបសេះបង្កង់ Juventus ក្នុងការប្រកួតមិត្តភាព។ ការប្រកួតមិត្តភាពរវាង Juventus A ប៉ះ Juventus B នេះគឺជាការប្រកួតប្រពៃណីមួយនៅក្នុងទីក្រុង

    August 13, 2018
  • អន្តរជាតិ

    ទីបំផុតទៅយានអវកាស Parker Probe របស់អង្គការ NASA ត្រូវបានគេបង្ហោះទៅកាន់តំបន់ក្បែរនឹងព្រះអាទិត្យបានដោយ ជោគជ័យ នេះបើយោងតាមសារព័ត៌មានអេឡិចត្រូនិច Daily Mail។ យានអវកាស Parker Probe គឺជាប្រភេទយាន អវកាសដែលបញ្ជាដោយមនុស្សយន្ត ហើយយាននេះអាចបើកទៅជិតនឹងព្រះអាទិត្យ និងអាចសិក្សាពីព្រះអាទិត្យបានច្បាស់ជាងយានអវកាសធម្មតា។ បើតាមអង្គការ NASA បានឲ្យដឹងថា យានមួយនេះមានតម្លៃរហូតដល់ ១,៥ ពាន់លានដុល្លារ អាចបើកបានក្នុងល្បឿន ៦៩២ ០១៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចស្ថិតនៅចម្ងាយ ៦ ១១៥ ៥០៧ គីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យ។ Parker Probe

    August 13, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Lionel Messi ក្លាយជាកីឡាករដំបូងគេក្នុងប្រវតិ្តសាស្រ្ដរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលឈ្នះពានរង្វាន់ច្រើនជាងគេជាមួយនឹង Barcelona ដល់ទៅ 33 ពានរង្វាន់គិតត្រឹមពេលនេះ Messi មានអាយុ 31 ឆ្នាំ។ កាលពីព្រឹិកនេះក្លឹបអ្នកមានបុណ្យ Barcelona ទើបតែឈ្នះពានរង្វាន់បើករដូវកាលថ្មី Spain Super Cup បន្ទាប់ពី Barcelona យកឈ្នះក្លឹប Sevilla ដោយលទ្ធផល 2-1។ ការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាលថ្មី Spian Super Cup កាលពីយប់មិញនេះគឺធ្វើឡើងនៅក្នុងប្រទេសម៉ារ៉ុក។ ទន្ទឹមនឹងការឈ្នះរបស់ Barcelona នេះ

    August 13, 2018
  • កីឡា

    កាំភ្លើងធំ Arsenal បានរបូតបីពិន្ទុក្នុងដីខ្លួនឯងនៅក្នុងថ្ងៃបើកឆាកដែលបានចាញ់ក្រោមថ្វីជើងម្ចាស់ការពារជើងឯកក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល 0-2។ ក្រុម Man City បានរកគ្រាប់បាល់ទីមួយនៅនាទីទី ១៤ដោយកីឡាករ Raheem Sterling និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Bernardo Silva នៅនាទីទី ៦៤។ អត្ថបទ៖ ប៊ុនហួរ  

    August 13, 2018
  • អន្តរជាតិ

    ស្ត្រីជនជនជាតិសឹង្ហ​បុរីម្នាក់បានរកឃើញប៊ិច ដែលមានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ប្តូរសំលៀកបំពាក់​​ក្នុងហាងលក់សំលៀកបំពាក់ កីឡាមួយកន្លែងក្នុងប្រទេសសឹង្ហបុរី។ ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Doreen ហើយនាងបានរៀបរាប់តាមរយៈគណនី Facebook របស់នាងថា នាងបានទៅទិញសំលៀកបំពាក់នៅក្នុងហាងលក់សំលៀកបំពាក់កីឡាមួយកន្លែង ហើយក្នុងពេលទិញនោះនាងបានទៅលសំលៀកបំពាក់នៅក្នុងបន្ទប់មួយ ស្រាប់តែប្រទះឃើញមានប៊ិច ដែលបង្កប់ដោយកាមេរ៉ាមួយនៅពីលើបន្ទប់នោះ។ នាងក៏បានយកប៊ិចនោះ និងបានទៅសួរនាំបុរសម្នាក់ជាអ្នកលក់ក្នុងហាងនោះ ហើយពួកគេក៏បានប្រកែកគ្នា ខណៈនោះបុរសដែលឈ្មោះថា Jia Jun បានរុញនាងឲ្យដួល នឹងមានស្នាមជាំនៅលើជើងទៀតផង។ ក្រោយមកនាងបានទៅប្តឹងប៉ូលិសដើម្បីដោះស្រាយបញ្ហានេះ ហើយខាងប៉ូលិសបានរកឃើញថាបុរសកំហូចខាងលើនេះបានធ្វើសកម្មភាពនេះរយៈពេល ៩ ខែមកហើយ ហើយពេលនេះដែរខាងប៉ូលិសកំពុងតែចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះករណីមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ thecoverage

    August 13, 2018
  • កីឡា

    ការវិវត្តន៍របស់ក្លឹបនៅក្នុងលីគកំពូលកម្ពុជាកាន់តែរីកចម្រើនដូចបណ្ដារក្លឹបដទៃទៀតនៅតាមបណ្ដាលីគកំពូលរបស់ប្រទេសផ្សេងៗហើយទាំងកីឡាដ្ឋាន ទីលានហ្វឹកហាត់ និងរថយន្ដសម្រាប់ដឹកកីឡាករជាដើម។ សម្រាប់នៅក្នុងរដូវកាលថ្មីនេះក្លឹបធំៗនៅក្នុងលីគកំពូលកម្ពុជា Metfone Cambodian League បានសាងសង់កីឡាដ្ឋានផ្ទាល់ខ្លួន កន្លែងសម្រាប់ហ្វឹកហាត់ និងរថយន្ដសម្រាប់ដឹកកីឡាករសម្រាប់ធ្វើដំណើរទៅប្រកួត។ កាលពីពេលថ្មីៗនេះក្លឹបធំៗចំនួន 4 បានបង្ហាញរថយន្ដដឹកកីឡាករនៅលើគេហទំព័រហ្វេកប៊ុករៀងៗខ្លួនរបស់ពួកគេ ដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។ ការមានរថយន្ដផ្ទាល់ខ្លួនសម្រាប់ដឹកកីឡាករទៅប្រកួតនេះបានបង្ហាញថាក្លឹបនៅក្នុងលីគកំពូលរបស់កម្ពុជាយើងបានវិវត្តន៍ទៅរកភាពរីកចម្រើនដូចបណ្ដាក្លឹបនៅតាមលីគកំពូលតាមប្រទេសផ្សេងៗហើយ ជាពិសេសវិស័យកីឡាបាល់ទាត់របស់កម្ពុជាក៏មានភាពរីកចម្រើនគួរឲ្យកត់សំគាល់ដូចគ្នាមិនច្រើនលីគកំពូលតាមបណ្ដាប្រទេសដ៏ទៃឡើយ។ បុត្រ

    August 13, 2018