សង្គម

សូមប្រយ័ត្ន! ព្យុះមួយនឹងមានឥទ្ធិពលមកលើកម្ពុជាយើង មានភ្លៀងផង ខ្យល់បក់បោកផង ហើយរលកខ្ពស់ៗទៀត

BY
Khmernote Media
August 14, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១៦ឈ្មោះ បេប៊ីនកា (BEBINCA) នឹងធ្វើដំណើរមកភាគខាងជើងប្រទេសវៀតណាម ហើយព្យុះនេះអស់ឥទ្ធិពលនឹមានប្រព័ន្ធសម្ពាធទាបមួយអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ ដែលឥទ្ធិពលនេះធ្វើឲ្យអាកាសធាតុប្រទេសកម្ពុជាដូចជា៖

១- តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងបន្តធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

២- តំបន់ខ្ពង់រាបភាគឦសាន អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

៣- បណ្តាលរាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

៤- តំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៧-១៨ ខែសីហា និងជាពិសេសបន្ទាប់ពីព្យុះអស់ឥទ្ធិពល៕

អត្ថបទ៖ សេម

Share This Post: