- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាល្ងាចថ្ងៃទី១៤ ខែសីហា បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកលំហែកំសាន្តនៅសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី ដែលមានបន្ទប់ទឹកបុរសចំនួន ១០បន្ទប់ បន្ទប់ទឹកស្រ្តីចំនួន ១០បន្ទប់ បន្ទប់ជនពិការចំនួន ១បន្ទប់ និងកន្ថោរនោមបុរសចំនួន ១៤កំប្លេរ និងបំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារទំនើប៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
August 14, 2018 - បច្ចេកវិទ្យា
នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung នឹងអបអរសាទរគំរប់ខួប១០ឆ្នាំនៃស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន ហើយក្រុមហ៊ុនក៏ចង់បង្កើតស្មាតហ្វូនដ៏ល្អអស្ចារ្យមួយសម្រាប់អបអរគំរប់ខួបនេះផងដែរ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Galaxy S10+ នឹងមានបំពាក់កាមេរ៉ាខាងក្រោយរហូតដល់ទៅ៣គ្រាប់ និងកាមេរ៉ាមុខ២គ្រាប់ផងដែរ។ កាមេរ៉ាខាងក្រោយរបស់ Galaxy S10+ នៅឆ្នាំក្រោយនឹងមានទំហំ 16MP សម្រាប់ថតរូបធម្មតា, 13MP សម្រាប់ថតរូប telephoto និងមួយគ្រាប់ទៀតមានទំហំ 12MP សម្រាប់ថតរូប wide-angle ចំណែកឯកាមេរ៉ាខាងមុខនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ យោងតាមសារព័ត៌មានកូរ៉េមួយបានឲ្យដឹងថា ដំបូងក្រុមហ៊ុន Samsung គ្រោងបំពាក់កាមេរ៉ា៣គ្រាប់នៅលើតែត្រកូល S ប៉ុណ្ណោះ ប៉ុន្តែក្រោយមកគម្រោងត្រូវបានផ្លាស់ប្តូរ
August 14, 2018 - PR
ក្រុមហ៊ុនដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ឈ្មោះថា Hall Group ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៨ ចាប់ផ្តើមប្រកាសរើសអ្នកវិនិយោគពីប្រទេសកម្ពុជាលើគម្រោង Hall Arts Hotel និង Residence នៅទីក្រុង Dallas រដ្ឋ Texas ដោយអ្នកវិនិយោគត្រូវមានទឹកប្រាក់យ៉ាងតិច ៥០ម៉ឺនដុល្លារ នឹងអាចទទួលសិទ្ធិទៅរស់នៅអាមេរិកបានមួយគ្រួសារតែម្ដង ។ ក្នុងនោះដែរកូនៗរបស់លោកអ្នកនឹងទទួលបានការសិក្សាដោយឥតបង់ថ្លៃនៅគ្រប់សាលារៀនទាំងអស់ដែលជារបស់រដ្ឋ ហើយលោកអ្នកក៏មានសិទ្ធិរស់នៅនិងប្រកបអាជីវកម្មនានាដោយស្របច្បាប់។ នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកមានធនធាននិងមានក្តីស្រមៃលើទឹកដីអាមេរិក ជាពិសេសគឺការសិក្សាកូនៗរបស់លោកអ្នក។ បន្ទាប់ពីគម្រោងបានបញ្ចប់នារយៈពេល៥ឆ្នាំក្រោយ លោកអ្នកនឹងទទួលបានប្រាក់ទាំងអស់ត្រលប់មកវិញជាមួយនឹងប្រាក់រង្វាន់ពីគម្រោង Dallas One និង US Green Card សម្រាប់គ្រួសាររបស់លោកអ្នកទាំងមូល ។
August 14, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការសិក្សាថ្មីៗនេះបានរកឃើញថា យុវជនម៉ាឡេស៊ីជាច្រើននាក់បានញៀននឹងការប្រើប្រាស់អ៊ីនធឺណិត ហើយចំនួនអ្នកញៀននឹងការប្រើប្រាស់អ៊ីនធឺណិតនេះទៀតសោធគឺបានកើនឡើងគួរឲ្យកត់សម្គាល់។ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងអនុវត្តច្បាប់រឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមយុវជនក្នុងពេលឆាប់ៗខាងមុខនេះ។ តាមផែនការច្បាប់នេះនឹងមានការឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិត ចំពោះយុវជនដែលមានអាយុក្រោម ១៧ ឆ្នាំ និងមានរយៈពេល រឹតបន្តឹងពីម៉ោង ១២ ព្រឹក ដល់ម៉ោង ៦ ព្រឹកប៉ុណ្ណោះ។ បើយោងតាមលោកវេជ្ជបណ្ឌិត Lee Boon Chye អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រាប់អ្នកសារព័ត៌មាន ការអនុវត្តច្បាប់ខាងលើនេះគឺយកគំរូតាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយគេជឿថាច្បាប់នេះនឹងអាចទប់ស្កាត់ការញៀននឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមយុវជនបាន។ សូមបញ្ជាក់ថា បើយោងតាមការសិក្សាបានរកឃើញថា ម៉ាឡេស៊ីមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជា ២៤,១ លាននាក់ ហើយក្នុងនោះ ៨០ % គឺប្រើប្រាស់អ៊ីនធឺណិតគ្រាន់តែជាការសំសាន្តដូចជាប្រើប្រាស់បណ្តាញសង្គម
August 14, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ខ្សែបម្រើ Bakayoko កំពុងស្វែងរកទ្រនំថ្មីសម្រាប់ខ្លួនឯងដើម្បីមានឱកាសបង្ហាញខ្លួនច្រើននៅលើទីលានប្រកួត បន្ទាប់ពីខ្សែបម្រើរូបនេះបរាជ័យក្នុងការប្រជែងយកដំណែង 11 នាក់ដំបូងនៅក្នុងក្លឹបតោខៀវ Chelsea ស្របដែលពេលនេះ Chelsea ទើបតែផ្ទេរខ្សែបម្រើ Jorginho និង Mateo Kovacic ធ្វើឲ្យ Bakayoko ពិបាកក្នុងការប្រជែងយកជម្រើសដំបូង។ យោងតាមការរាយការណ៍បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានធ្វើដំណើរទៅដល់ទីក្រុង Milan កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយរូបនេះបានធ្វើតេស្ដពិនិត្យសុខភាពនៅក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះ
August 14, 2018 - PR
ភ្នំពេញ, ថ្ងៃទី 13 ខែសីហា ឆ្នាំ 2018 — តារាចម្រៀងមុខស្រស់លោក នីកូ និងរាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស ក្រុមរាំដ៌ល្បី OMG បានធ្វើឲ្យកក្រើកការសម្ដែងក្នុងកម្មវិធីសម្ពោធ Huawei nova3i/Nova 3 និងជួបជុំតំណាងចែកចាយ Huawei បន្ថែមដោយវត្តមានតារាសិល្បៈល្បីៗនៅកម្ពុជារួមមានពិធីករនិងអ្នកដឹកនាំកម្មវធីដ៌ល្បី លោក តាប៊ុយ កំពូលម៉ូដែល ចាន់ គង្ការ សុផា លីនដា ម៉ា រីលីន ពីយ៉ា វេកា ក្រុមអ្នកព័ត៌មាន រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់
August 14, 2018 - កីឡា
ខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester City និងជាខ្សែបម្រើរបស់ក្រុមគោជល់អេស្ប៉ាញកីឡាករ David Silva បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីពេលព្រឹកមិញនេះ។ យោងតាមសារមួយដែល David Silva បង្ហោះនៅលើបណ្ដាញសង្គមហ្វេកប៊ុកកាលពីព្រឹកមិញនេះបានឲ្យដឹងថា៖ លោកសម្រេចចិត្តចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញចាប់ពីពេលនេះតទៅ ហើយវាគឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់រូបលោក។ វាមិនមែនជាការស្រួលទេ ដែលអង្គុយសរសេរលិខិតមួយច្បាប់នេះ។ ក្នុងរយៈពេល 1 ទសវត្សជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញនេះ អេស្ប៉ាញបានឲ្យអ្វីៗគ្រប់យ៉ាងមកគាត់ ជាពិសេសឲ្យរូបគាត់មានវត្តមាននៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ គួរបញ្ជាក់ឡើងវិញដែរថា ខ្សែបម្រើ David Silva បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន 125 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 35 គ្រាប់ក្នុងការចំណាយពេលរយៈពេល 12 ឆ្នាំជាមួយអេស្ប៉ាញ។ លើសពីនេះទៅទៀត David Silva ធ្លាប់ឈ្នះពានរង្វាន់
August 14, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរកឃើញថា ជាទីក្រុងដែលឆាប់លិចទឹកជាងគេបំផុតនៅក្នុងពិភពលោក។ ទីក្រុង ដែលមានប្រជាជនរស់នៅប្រមាណជាជាង ១០ លាននាក់នេះ ត្រូវបានគេរកឃើញថា មានទីតាំងស្ថិតនៅលើប្រភេទដីភក់ ដែលងាយនឹងលិចទឹក មានចរន្តទន្លេចំនួន១៣ហូរកាត់ និងទល់នឹងសមុទ្រ Java មួយផងដែរ។ ស្ថិតនៅក្នុងលក្ខខ័ណ្ឌដូចខាងលើនេះហើយ ទើបវាមិនមែនជារឿងចម្លែកនោះទេ ដែលទីក្រុងមួយនេះបានទឹកលិចញឹកញាប់នោះ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ បើយោងតាមអ្នកជំនាញបានអះអាងថា ប្រសិនបើគេមិនត្រួតពិនិត្យ និងដោះស្រាយបញ្ហាជម្លៀសទឹកឲ្យបានត្រឹមត្រូវនោះ ទេនៅក្នុងឆ្នាំ ២០៥០ ខាងមុខនេះ នឹងមានទឹកលិចពេញទីក្រុងនេះតែម្តង។ ជាធម្មតានៅតំបន់ភាគខាងជើងទីក្រុងមួយនេះមានទឹកលិចកម្ពស់ ២,៥ ម៉ែត្រ រាល់ឆ្នាំ និងបន្តកើតមាន ១០ ឆ្នាំមកហើយ
August 14, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗ ក្រុមហ៊ុន Oppo បានបង្ហាញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលទៀត មានឈ្មោះថា Oppo R17 ដែលមានក្បាលឆកតូចមែនទែន អាចនិយាយបានថានឹងតែគ្មានក្បាលឆកទៅហើយ។ + រូបរាង៖ ស្មាតហ្វូនថ្មីរបស់ Oppo មួយនេះមានរូបរាងមុខក្រោយក្រាលដោយកញ្ចក់សុទ្ធ ស្រដៀងគ្នានឹង Find X ដែរ។ + អេក្រង់៖ Oppo R17 មានទំហំអេក្រង់ 6.4-inch ជាមួយកំរិតបង្ហាញរូបភាព Full HD+ (1080 x 2280 pixels) ក្រាលដោយកញ្ចក់ Gorilla Glass 6
August 14, 2018 - អន្តរជាតិ
ក្នុងករណីចៃដន្យចំនួនសត្វល្អិតខ្លះបានវារចូលទៅក្នុងរន្ធត្រចៀករបស់អ្នក និងបានបង្កឲ្យអ្នកមានការរម៉ាស់ និងមានការឈឺចាប់ផងដែរ។ ប្រសិនបើអ្នកជួបប្រទះករណីមួយនេះ សូមធ្វើដូចការណែនាំខាងក្រោមនេះ៖ ១៖ ធ្វើចិត្តឲ្យស្ងៀម កុំផ្អើលឆោរឡោរ។ ២៖ សូមកុំយកសំឡីមកត្បារត្រចៀក ព្រោះវាអាចរុញសត្វល្អិតនោះចូលទៅក្នុងរន្ធត្រចៀកកាន់តែជ្រៅ។ ៣៖ យកប្រេងអូលីវពីរបីដំណក់មកបន្តក់ក្នុងត្រចៀក ពេលនោះសត្វល្អិតនោះនឹងវារចេញមកក្រៅដោយខ្លួនឯង។ ៤៖ ក្នុងករណីដែលសត្វល្អិតនោះមិនទាន់វារចេញមកទៀត សូមទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
August 14, 2018









