- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១៣,៥០ ម ( កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម )។ គួរបញ្ជាក់ផងដែរថា ទឹកស្ទឹងសង្កែ បានហក់ឡើងយ៉ាងខ្លាំង និងអាចជន់លិចនៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងបាត់ដំបង នេះបើតាមការប្រកាសរបស់ក្រសួងកាលពីម្សិលមិញ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់៕ អត្ថបទ៖ សេម
August 16, 2018 - ព័ត៌មានជាតិ
យោងតាមការដកស្រង់ព័ត៌មានពីហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ បង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅរង្គសាលស្កាយឡាញ ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៥៧ នាក់ ខេត្តព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា សម្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានបេីកយុទ្ធនាការបង្ក្រាបទីតាំង ចែកចាយប្រេីប្រាស់ថ្នាំញៀន ទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាលស្កាយឡាញ(បាឌីស្កូ) បេីកយុទ្ធនាការចាប់ពីម៉ោង១:៤៥នាទី រហូតដល់ម៉ោង៥ភ្លឺថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លូនមនុស្ស៥៣ នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបំរេីការងារក្នុងកាស៊ីណូហ្គោដិនស៊ី និង តុងហ្វាងមិនជូ
August 16, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ដែលបានរក្សា ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានល្អប្រសើរ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោងមិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ គឺត្រូវតែបន្តពង្រឹករក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងកិច្ចប្រជុំនោះផងដែរ លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យបានម៉ឺងមាត់បន្ថែមទៀត
August 15, 2018 - អន្តរជាតិ
ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានក្លាយទៅជានាយកប្រតិបត្តិ (CEO) ដ៏វ័យក្មេង និងបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមអង់គ្លេស។ ក្មេងប្រុសរូបនេះមានឈ្មោះថា Jenk Oz ជាម្ចាស់គេហទំព័រ iCoolKid ដែលជាគេហទំព័រផ្តល់ព័ត៌មានថ្មីចុងក្រោយអំពីម៉ូតសំលៀកបំពាក់ សកម្មភាពកំសាន្ត តន្ត្រី និងនិន្នាការថ្មីៗសម្រាប់ក្មេងៗ ដែលមានអាយុពី ៨ ដល់ ១៥ ឆ្នាំ។ ការពិតទៅក្រុមហ៊ុនគេហទំព័រមួយនេះត្រូវបានបង្កើតដោយឪពុកម្តាយរបស់កុមារ Jenk Oz តែដោយសារគេហទំព័រមួយនេះមាននិន្នាការទាក់ទាញការចាប់រម្មណ៍ពីក្រុមក្មេងៗនោះ ទើបពួកគេសម្រេចប្រគល់តំណែងនាយកប្រតិបត្តិឲ្យទៅកុមារ Jenk Oz តែម្តង ដើម្បីបង្កើនអាចាប់រម្មណ៍ឲ្យបានច្រើន។ គិតមកទល់នឹងពេលនេះ គេហទំព័រ iCoolKid មានអ្នកចូលមើលជាមធ្យម ៥,០០០ នាក់
August 15, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា បានបិរមាណទឹកទន្លេសេសាននៅក្នុងខេត្តរតនគិរីបានហក់ឡើងយ៉ាងគំហុក ដោយសារតែភ្លៀងធ្លាក់ជាប់គ្នាជាច្រើន ដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេសេសានឡើងលើសកម្រិតប្រកាសអាសន្ន ហើយតំបន់ចំនួននៅតាមដងទន្លេក៏បានជន់លិចបណ្តើរៗផងដែរ។ ក្រសួងឲ្យអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះបង្កើនការប្រុងប្រយ័ត្នផងដែរ ជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
August 15, 2018 - កីឡា
Lionel Messi បានសម្រេចចិត្តថាគាត់នឹងមិនលេងឱ្យក្រុមជម្រើជាតិអាហ្សង់ទីនទៀតទេ។ ក្រុមជម្រើសជាតិ អាហ្សង់ទីនត្រូវបានគេចាំមើលថាតើនរណានឹងក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ហើយកីឡាករ Lionel Messi នឹងត្រលប់មកលេងឲក្រុមជម្រើសជាតិនេះវិញឬទេ។ យោងតាម TNT Sports បានឲដឹងថា Messi នឹងមិនទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតមិត្តភាពជាមួយប្រទេស Guatemala និងកូឡុំប៊ីនៅថ្ងៃទី 7 ខែកញ្ញានិងថ្ងៃទី 11 ខែកញ្ញាឡើយ។ កីឡាកររូបនេះក៏នឹងរំលងការប្រកួតជាមួយនឹងប្រេស៊ីលនៅអារ៉ាប៊ីសាអូឌីតក្នុងខែតុលាផងដែរ។ ការវិលត្រឡប់របស់គេនៅឆ្នាំ 2019 ក្នុងការប្រកួត Copa America នៅប្រេស៊ីលនាពេលខាងមុខគឺកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca
August 15, 2018 - កីឡា
អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane កំពុងសម្លឹងមើលដំណែងគ្រូបង្វឹកនៅឯលីគកំពូល Premier League ស្របពេលដែល Zidane មានបំណងចង់ដឹកនាំបិសាចក្រហម Manchester United។ យោងតាមការចុះផ្សាយរបស់សារពត៌មាន L’Equipe បានឲ្យដឹងថា៖ បន្ទាប់ពីការចាកចេញរបស់លោក Zinedine Zidane ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលមុននេះ លោក Zidane មានបំណងចង់ទៅដឹកនាំក្លឹបមួយនៅក្នុងលីគកំពូល Premier League។ បន្ទាប់ពីចាកចេញពីក្លឹប Real Madrid គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមានបំណងចង់ដឹកនាំក្រុមជម្រើសជាតិបារាំង ប៉ុន្ដែក្ដីបំណងរបស់លោកហាក់ដូចជាមិនសូវសមប្រកបបន្ទាប់ពីលោក Didier Deschamps
August 15, 2018 - សង្គម
នៅដើមសប្តាហ៍ក្រោយនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ហើយថ្ងៃនេះផងដែរ ក្រសួងអប់រំក៏បានចាប់ផ្តើមបិទឈ្មោះបេក្ខជន ដែលនឹងត្រូវប្រឡងនៅតាមមណ្ឌលហើយ។ តាមរយៈឈ្មោះ ដែលបានបិទនោះ ក្រសួងបានបែងចែកកំណត់តាមអក្ខរក្រមនាមត្រកូលរបស់បេក្ខជនដូចបង្ហាញនៅខាងក្រោម៖ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
August 15, 2018 - អន្តរជាតិ
ចិន៖ រូបិយប័ណ្ណបរទេសជាច្រើនកំពុងត្រូវបានគេបោះពុម្ពយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសចិន ព្រោះតែចិនអាចផ្តល់សន្តិសុខ គ្រប់គ្រាន់ក្នុងការផលិតលុយទាំងនេះ រួមជាមួយនឹងតម្លៃថោកទៀតផង។ បើយោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយថា ការបោះពុម្ព ឬផលិតរូបិយប័ណ្ណនេះ ត្រូវបានធ្វើឡើងដោយធនាគាររដ្ឋរបស់ចិន សហការជាមួយនឹងក្រុមហ៊ុន Minting Corporation។ សូមរម្លឹកឡើងវិញថា ចាប់តាំងពីឆ្នាំ ២០១៣ មក ពោលគឺក្រោយពេល ដែលចិនបានផ្តួចផ្តើមបង្កើតឲ្យមានទំនាក់ទំនងរវាងប្រទេសអាស៊ី និងអឺរ៉ុបមក ចិនបានចុះកិច្ចសន្សាទទួលផលិត និងបោះពុម្ពរូបិយប័ណ្ណរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយគិតមកទល់នឹងពេលនេះចិនបានផលិតរូបិយប័ណ្ណរបស់ប្រទេសមួយចំនួនដូចជា ថៃ បង់ក្លាដែស ស្រីលង្កា ម៉ាឡេស៊ី ឥណ្ឌា ប្រេស៊ីល និងប៊ូឡូញជាដើម។
August 15, 2018 - PR
រាជធានីភ្នំពេញ, ១៥ សីហា ២០១៨: ក្រុមហ៊ុន អ៊ីដតខូ គ្រុប ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងក្រុមហ៊ុន Atelier Cole បានចុះកិច្ចព្រមព្រៀងមួយដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការប្រើប្រាស់ ដើមឫស្សីដែលមាននៅក្នុងស្រុកយកមកធ្វើជាសម្ភារសម្រាប់ការសាងសង់បង្គោល អង់តែនទូរគមនាគមន៍ ។ ក្រោមកិច្ចព្រមព្រៀងនេះ Atelier Cole នឹងទទួលខុសត្រូវចំពោះការស្ថាបនារចនាសម្ព័ន្ធបង្គោលអង់តែន ធ្វើពី ដើមឫស្សីនេះក្រោយពីការសិក្សារបស់ក្រុមហ៊ុន អ៊ីដតខូ និង ITC ត្រូវបានបញ្ចប់។ ក្រុមហ៊ុន អ៊ីដតខូ មានមហិច្ឆតា ចង់បង្កើតឲ្យមានបង្គោលអង់តែនទូរគមនាគមន៍ធ្វើពីឫស្សីដំបូងគេបង្អស់នៅប្រទេសកម្ពុជាឲ្យបានរួចរាល់ជា ស្រេចសម្រាប់ការប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ
August 15, 2018









