- Khmernote Media
- PR
ការធ្វើដំណើរទៅធ្វើការនៅក្នុងរដូចភ្លៀងបែបនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយយើងត្រូវចាំបាច់ដាក់អាវភ្លៀងតាមខ្លួនជានិច្ច ប៉ុន្តែពេលខ្លះភ្លៀងធ្លាក់មកភ្លាមៗ រកតែពេលទាញអាវភ្លៀងពាក់មិនទាន់ផងក៏មាន ហើយពេលខ្លះទៀតក៏អាចត្រូវឡានរឺម៉ូតូផ្សេងជិះសាចទឹកត្រូវក៏ថាបាន។ ប៉ុន្តែឥលូវនេះយើងអាចរីករាយជាមួយការធ្វើដំណើរជាមួយ Grab ជាមួយកម្មវិធីពិសេស ដែលធ្វើអោយលោកអ្នកធ្វើដំណើរទៅធ្វើការប្រកបដោយផាសុកភាពជាមួយ GrabTukTuk GrabRemorque JustGrab និង JustGrab Plus ហើយរីករាយជាមួយការធ្វើដំណើរដោយឥតគិតថ្លៃពេលត្រលប់ទៅផ្ទះវិញ (រហូតដល់ ៨,០០០រៀល)។ ដោយបង់តម្លៃពេញនៅក្នុងការធ្វើដំណើរលើកទី ១ របស់អ្នក និងប្រើប្រូម៉ូកូដ WETFREE នៅក្នុងការធ្វើដំណើរលើកទី ២ របស់អ្នក នៅក្នុងថ្ងៃតែមួយ។ សុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨។ មិនទទឹកភ្លៀងនៅក្នុងរដូវវស្សានេះជាមួយ Grab។
August 16, 2018 - បច្ចេកវិទ្យា
នៅខែក្រោយនេះ ក្រុមហ៊ុន Apple ប្រហែលជាដាក់បង្ហាញ ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ ប៉ុន្តែបច្ចុប្បន្ន iPhone X នៅតែមានប្រជាប្រិយភាព ទោះបីជាប្អូនៗរបស់ខ្លួននឹងបង្ហាញខ្លួនឆាប់ៗខាងមុខនេះក៏ដោយ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនជំនាញខាងគ្រឿងអលង្ការមាស Goldgenie បានបង្ហាញ iPhone X ដ៏អស្ចារ្យមួយស្រោបទៅដោយមាសសុទ្ធតែម្តង។ iPhone X នេះមានជាប្រភព iPhone Billionaire Solid Gold Edition ហើយទាល់តែធ្វើការកុម្ម៉ង់ទើបក្រុមហ៊ុនផលិតជូន។ ផ្ទៃខាងក្រោយរបស់ iPhone X នេះស្រោបទៅដោយមាសសុទ្ធទំហំ 18K ចំណែកឯតម្លៃវិញរហូតដល់ទៅ១០ម៉ឺនផោន (ប្រហែលជាង១២ម៉ឺនដុល្លារអាមេរិក) ឯណោះ ហើយបើចង់ទិញ
August 16, 2018 - អន្តរជាតិស្រ្តីម្នាក់ទិញសំបុត្រយន្តហោះច្រលំថ្ងៃ ហើយទៅប្រឌិតរឿងថា មានគ្រាប់បែកលើយន្តហោះ ដើម្បីឲ្យគេពន្យាពេលហោះ
ចិន៖ ស្រ្តីម្នាក់បានអះអាងថា មានគ្រាប់បែកនៅក្នុងយន្តហោះ និងបង្កឲ្យមានឆោឡោពេញយន្តហោះ តែចុងក្រោយទើបគេរកឃើញថា នាងបានប្រឌិតរឿងនេះឡើងក្នុងហេតុផលដ៏ហួសចិត្តមួយ។ ស្ត្រីដែលបានបង្កភាពចលាចលពេញយន្តហោះរូបនេះមានឈ្មោះថា Na ជាជនជាតិចិន ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តជាតិ Nanning Wuxu ក្នុងក្រុង Guangxi ប្រទេសចិន។ តាមការស៊ើបអង្កេតបានរកឃើញថា ស្ត្រីខាងលើនេះបានទិញសំបុត្រយន្តហោះច្រលំថ្ងៃ ដោយនាងបានទិញសំបុត្រ ដែលត្រូវចេញដំណើរនៅថ្ងៃទី១០ ខែសីហា ខណៈដែលនាងមានបំណងចង់ធ្វើដំណើរនៅថ្ងៃទី១១ ខែសីហា។ មុនពេលកើតហេតុនាងបានទៅប្តូរសំបុត្រវិញ តែក្រុមហ៊ុនមិនអាចប្តូរជូននាងបានទេ ដូចនេះនាងក៏បានប្រឌិតរឿងថា មានគ្រាប់បែកនៅក្នុងយន្តហោះ ដើម្បីឲ្យយន្តហោះនោះត្រូវពន្យាពេលមួយថ្ងៃ ពោលគឺត្រូវចំថ្ងៃដែលនាងចង់ធ្វើដំណើរតែម្តង។ ក្រោយការប្រឌិតរឿងនេះ អ្នកដំណើរ ១៧២ នាក់បានរត់ចេញពីយន្តហោះ ហើយជើងហោះហើរក៏ត្រូវបានគេពន្យាពេលមួយថ្ងៃ។ យ៉ាងណាក្តីក្រោយរកឃើញការពិតថា
August 16, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid កំំពុងត្រៀមកញ្ចប់ថវិកា 70លានអឺរ៉ូ ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ Rodrigo ពីក្លឹប Valencia នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈដែលទីផ្សារដោះដូរកីឡាកររបស់អេស្ប៉ាញនឹងបិទទ្វារនៅក្នុងថ្ងៃទី 31 ខែសីហា ឯណោះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid ត្រូវបានអ្នកគាំទ្ររិះគន់ម្ដងរួចមកហើយទាក់ទងនឹងការផ្លាស់ប្ដូរតំបន់ប្រយុទ្ធ ដើម្បីឲ្យខ្សែប្រយុទ្ធ Karim Benzema មានឱកាសប្រកួតប្រជែងដណ្ដើមជម្រើសដំបូង ជាពិសេសកាលពីថ្មីៗនេះក្លឹប Real Madrid ទើបតែលក់ Ronaldo ទៅកាន់ក្លឹប Juventus ធ្វើឲ្យ Benzema
August 16, 2018 - កីឡា
លោក Diego Simeone ក្លាយជាគ្រូបង្វឹកដ៏ជោគជ័យជាងគេនៅក្នុងក្លឹប Atletico Madrid បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះដឹកនាំក្លឹប Atletico Madrid ឈ្នះពានរង្វាន់ UEFA Super Cup កាលពីយប់មិញ។ ក្លឹប Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone តាំងពីចុងឆ្នាំ 2011 មកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានជួយឲ្យក្លឹប Atletico Madrid ឈ្នះពានរង្វាន់ធំៗចំនួន 7 ពានរង្វាន់ដោយក្នុងនោះមានដូចជា៖ 1. Laliga 1 សម័យកាល 2. Copa
August 16, 2018 - PR
តាមរយះផេកផ្លូវការរបស់ក្រុមហ៊ុនvivo ដែលទើបតែនឹងផុសនោះគឺបានឲ្យអតិថិជនរបស់ខ្លួនធ្វើការទស្សន៍ទាយតារាតំណាងថ្មីរបស់ខ្លួនរហូតដល់ពីររួប ដែលរូបភាពនោះមានរូបរបស់កំពូលតារាចម្រៀងដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ នៅចំកណ្តាលនិងរូបភាពសង្ខាងជារូបព្រាលៗប៉ុន្តែយើងអាចមើលដឹងថាពួកគាត់ជាជានារីផងដែរ។ តាមរយះរូបភាពនេះយើងឃើញថាមានអ្នកចូលរួមលេងនិងទស្សន៍ទាយcommentច្រើនមែនទែនដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះផងដែរក៏មានអ្នកទស្សន៍ទាយថាកញ្ញា សុខ ពិសី កញ្ញា សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា ឡូរ៉ា ម៉ម តែយ៉ាងណាមិញយើងក៏មិនទាន់ដឹងច្បាស់ថាពួកគាត់ទាំងពីររូបនោះជាអ្នកណាដែរ។ អ្វីដែលពិសេសនោះអ្នកចូលរួមគ្រាន់តែចូលរួមទស្សន៍ទាយនោះនឹងឪកាសទទួលបានរង្វាន់ពីក្រុមហ៊ុនvivo កាសក្តោបត្រចៀកចំនួន5រង្វាន់ថែមទៀតផង។ យើងបានដឹងហើយថាក្រុមហ៊ុនvivoជាក្រុមហ៊ុនដ៏ធំមួយផ្នែកទូរស័ព្ទដៃ ដែលកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារពិភពលោក ក៏ដូចជាមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាកាលពីឆ្នាំ2017ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសមួយរយះចុងក្រោយនេះគឺម៉ូឌែលV9និង X21 ពីព្រោះតែវត្តមានរបស់លោកព្រាប សុវត្ថិ ដែលជាតារាតំណាងរបស់ក្រុមហ៊ុន ទើបបានជំរុញដល់ទីផ្សាររបស់ក្រុមហ៊ុនVIVOគួរឲ្យកត់សម្គាល់ផងដែរ។ អ្វីដែលពិសេស ពេលនេះក្រុមហ៊ុនVIVOបានជ្រើសរើសតារាតំណាងពីររូបបន្ថែមទៀតដើម្បីជួយជំរុញទីផ្សាររបស់ក្រុមហ៊ុនឲ្យកាន់តែខ្លាំង និងកាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនជឿជាក់លើBrandរបស់ខ្លួនជាងនេះទៅទៀត។
August 16, 2018 - សង្គម
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកាលពីពេលថ្មីៗនេះ បានធ្វើការបង្ហាញពីបណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរស៊េរីថ្មី ដែលមានលក្ខណៈពិសេសដូចជា៖ + ទម្រង់បណ្ណប្រភេទថ្មី មានភាពស្វិត មិនងាយហែក មិនជ្រាបទឹក ទោះត្រាំទឹករាប់ខែក៏មិនខូចទ្រង់ទ្រាយដែរ + មាន QR Code សម្រាប់ផ្ទៀងផ្ទាត់ភាពមិនត្រឹមត្រូវនៃទិន្នន័យ ដើម្បីការពារការក្លែងបន្លំ + មានស្រទាប់ UV ការពារការក្លែងបន្លំសន្លឹកបណ្ណ + បណ្ឌបើកបរស៊េរីថ្មីនេះផងដែរ មានភាពងាយស្រួលក្នុងការបោះពុម្ព មានតម្លៃសមរម្យ https://www.facebook.com/dlt.mpwt.gov.kh/videos/2161900240715536/ អត្ថបទ៖ សេម
August 16, 2018 - កីឡា
ក្លឹប Atletico Madrid ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup បន្ទាប់ពីយក្សឈ្នះក្លឹបអធិរាជសរ Real Madrid ដោយលទ្ធផល 4-2 កាលពីយប់មិញ។ ការប្រកួតដ៏កក្រើកកាលពីយប់មិញរវាងក្លឹបយក្សមកពីទីក្រុង Madrid ទាំងពីរគឺ Atletico Madrid និងក្លឹប Real Madrid បានធ្វើឲ្យអង្រួនពេញការប្រកួតពានរង្វាន់ UEFA Super Cup។ ការប្រកួតពានរង្វាន់ UEFA Super Cup ដែលរៀបចំឡើងដោយ UEFA នេះគឺសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានជ្រើសរើសក្លឹបដែលឈ្នះពានរង្វាន់
August 16, 2018 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានបរិស្ថានរបស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងរឹតបន្តឹងការត្រួតពិនិត្យឧទ្យានសាធារណៈឲ្យបានខ្ពស់ជាងមុន បន្ទាប់ពីគេបានរកឃើញស្រោមអនាម័យ ដែលគេប្រើរួចជាច្រើនត្រូវបានគេបោះចោលពេញសួន និងវាលស្មៅក្នុងឧទ្យានជាច្រើនកន្លែងក្នុងទីក្រុងបាងកក។ បើយោងតាមលោក Wullaya Wattanarat ប្រធាននាយដ្ឋានខាងលើបានឲ្យដឹងថា ក្រុមការងាររបស់លោកនឹងបំពាក់កាំមេរ៉ាឲ្យបានច្រើនជាងមុនទ្វាដង ជាពិសេសនៅកន្លែង ដែលមានគូស្នេហទៅកំសាន្តជាញឹកញាប់ ដើម្បីទប់ស្កាត់មិនឲ្យពួកគេលួចរួមភេទជាមួយគ្នានៅទីនោះបាន។ ប្រធាននាយដ្ឋានរូបនេះបានឲ្យដឹងដែរថា នៅក្នុងទីក្រុងបាងកកទាំងមូល មានឧទ្យានសាធារណៈចំនួន៣៧កន្លែង ហើយគ្រប់សួនទាំងអស់នឹងត្រូវទទួលបានការរឹតបន្តឹងការត្រួតពិនិត្យដូចៗគ្នា។ ការរឹតបន្តឹងខាងលើននេះត្រូវបានគេហៅថា យុទ្ធនាការទប់ស្កាត់ការរួមភេទសាធារណៈ។ សូមបញ្ជាក់ថា កន្លងមកនៅក្នុងឧទ្យានសាធារណៈក្នុងក្រុងបាងកកមានទាំងប្រជាជនថៃ និងបរទេសជាច្រើននាក់បានលួចទៅរួមភេទជាមួយគ្នានៅទីនោះ មានទាំងការរួមភេទតាមមាត់ និងការរួមភេទជាក្រុមទៀតផង ហើយជាធម្មតាគេរកឃើញស្រោមអនាម័យប្រើរួចប្រមាណជា ១០ ទៅ ៣០ នៅលើវាលស្មៅក្នុងឧទ្យានសាធារណៈទាំងនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
August 16, 2018 - PR
ភ្នំពេញ, ថ្ងៃទី12 ខែសីហានេះ, អ្នកមានឱកាសក្លាយជាម្ចាស់រថយន្តទំនើបដ៏ស្រស់ប្រណិតMazda 2 ចំនួន10 រូប ដែលមកពីគ្រប់បណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា បានបង្ហាញខ្លួននៅក្នុងកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំរបស់ Pepsi ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងផ្សារទំនើប អីុអនម៉ល ភ្នំពេញ នៅ Lively Plaza ដែលរៀបចំដោយ Pepsi Cambodia ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Angkor Cambrew Co,. Ltd រួមជាមួយអ្នកចូលរួមទស្សនាអបអរយ៉ាងរំភើបរីករាយរាប់រយនាក់។ កាលពី ខែមីនា ឆ្នាំ2018 ដល់ ខែសីហា ឆ្នាំ2018 ក្រុមហ៊ុន Pepsi Cambodia
August 16, 2018









