- Khmernote Media
- អន្តរជាតិ
កំពត៖ យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រឹកនេះភ្លៀងបានធ្លាក់ក្នុងកម្រិត ១០០,៣ មម បានធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងកំពត ត្រូវបានលិចទឹក ហើយគិតត្រឹមវេលាម៉ោង ៧ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់រលឹមស្រិចៗ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
August 18, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្សាយកាលពីមិ្សលមិញបានឲ្យដឹងថា រដ្ឋាករទឹកនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវ ៥៩ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង០០នាទីយប់ ដល់ម៉ោង ០១ និង០០នាទីព្រឹក។ ការផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ននេះ ដោយសារក្រុមការងាររដ្ឋាករទឹកនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ ១១០មម។ ដូច្នេះសូមបងប្អូនទាំងអស់ជ្រាបជាដំណឹង! អត្ថបទ៖ សេម
August 18, 2018 - កីឡា
UEFA Super Cup គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំឆ្នាំដែលរៀបចំដោយ UEFA រវាង់ម្ចាស់ជើងឯក Uefa Champions League និងម្ចាស់ជើងឯក Uefa Europa League។ ក្រុមម្ចាស់ជើងឯកបច្ចុប្បន្នគឺក្លឹបអេស្ប៉ាញ Atlético Madrid ដែលបានទទួលជ័យជម្នះ 4-2 លើក្រុម Real Madrid កាលពីពេលថ្មីៗនេះ។ ក្រុមដែលទទួលបានជោគជ័យបំផុតនៅក្នុងការប្រកួតគឺក្រុម Barcelona និងក្រុមអ៊ីតាលី Milan ដែលបានឈ្នះពាននេះចំនួនប្រាំដង។ ខាងក្រោមនេះជាតារាងក្លឹបដែលបានឈ្នះពានរង្វាន់នេះ៖ ប្រភព៖ Wekipedia អត្ថបទ៖ ប៊ុនហួរ
August 17, 2018 - កីឡា
ខ្សែបម្រើ Luka Modric របស់ក្លឹបអធិរាជសរ Real Madrid នៅតែចង់ចាកចេញពី Real Madrid ទៅកាន់ក្លឹប Inter Milan ប៉ុន្ដែវេលាត្រូវបានបញ្ចប់សម្រាប់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ។ លោក Vlado Lemic ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Modric នោះបានព្យាយាមទាក់ទងជាមួយនឹងលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ដើម្បីព្យាយាមរកដំណោះស្រាយសម្រាប់កីឡាករវ័យ 32 ឆ្នាំរូបនេះទាក់ទងនឹងចាកចេញពី Real Madrid។ បំណងប្រាថ្នារបស់ Modric ក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលីគកំពូល Italia
August 17, 2018 - កីឡា
ក្លិបតោខៀវត្រូវបានគេរាយការណ៍ថាបានកំណត់គោលនយោបាយរបស់ក្លិបដោយផ្តល់ជូន Willian នូវកិច្ចព្រមព្រៀងរយៈពេល 2 ឆ្នាំថ្មីដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្រុម Manchester United។ កីឡាករប្រេស៊ីលរូបនេះត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford កាលពីរដូវក្តៅជាមួយក្រុម Barcelona ក៏បានចាប់អារម្មណ៍ផងដែរ។ Willian មានពេលតិចជាងពីរឆ្នាំដើម្បីបន្តកុងត្រាបច្ចុប្បន្នរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge ដែលមានតម្លៃប្រហែល 120.000 ផោនក្នុងមួយសប្តាហ៍។ ប្រភព៖ Mirror អត្ថបទ៖ ប៊ុនហួរ
August 17, 2018 - PR
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨: នៅថ្ងៃនេះ កុមារកម្ពុជា ចំនួន ៧ នាក់ បានទទួលការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា។ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយនឹងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាកម្ពុជា។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ដែលជាគម្រោងមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់ជំនាញឯកទេស និងធនធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារក្នុងប្រទេសជិតខាង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេស មីយ៉ាន់ម៉ា និងវៀតណាមជាដើម ហើយឆ្នាំនេះ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ២០០៣ គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៧៧នាក់ មកហើយ នៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេមានជីវិតស្រស់បំព្រងពោរពេញទៅដោយក្តីសង្ឃឹមសារជាថ្មីឡើងវិញ។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន
August 17, 2018 - សង្គម
ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ហើយគេសង្កេតសិស្សានុសិស្សជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ចំណែកឯក្រសួងអប់រំ យុវជន និងកីឡាវិញ ក៏កំពុងតែរៀបចំវិញ្ញាសារសម្រាប់នៅតាមបណ្តារាជធានី-ខេត្តនានាផងដែរ។ ក្នុងនោះដើម្បីកុំឲ្យមានការភាន់ច្រឡំ ក្រសួងបានបញ្ជាក់ជាថ្មីម្តងទៀតនូវសម្ភារៈ ដែលអនុញ្ញាតឲ្យយកចូល ឬប្រើប្រាស់នៅក្នុងបន្ទប់ប្រឡងគឺមានដូចជា ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
August 17, 2018 - កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Romelu Lukaku កំពុងធ្វើឲ្យអ្នកគាំទ្ររបស់គាត់ជាច្រើនមានការភ្ញាក់ផ្អើលអំពីអនាគតរបស់គាត់ដែល Lukaku មានបំណងចង់ចូលនិវិត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបន្ទាប់ពីការប្រកួតពានរង្វាន់ Euro 2020 បញ្ចប់។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានលើកឡើងថា៖ រូបគេកំពុងពិចារណាចូលនិវត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនៅក្នុងអាយុ 27 ឆ្នាំពោលគឺការប្រកួត EURO 2020 បញ្ចប់។ គិតមកដល់ពេលនេះ Lukaku គឺជាកីឡាករប៊ែលហ្ស៊ិកដែលសុតបញ្ចូលទីច្រើនជាងគេ។ ការពិចារណាចូលនិវត្តន៍ទាំងវ័យក្មេងរបស់ Lukaku នេះបន្ទាប់ពីរូបគេគិតថា៖ ប៊ែលហ្ស៊ិកមានកីឡាករវ័យក្មេងច្រើនហើយថែមទាំងមានសមត្ថភាពខ្លាំងផងដែរដូច្នោះពួកគេត្រូវការការប្រកួតប្រជែងច្រើន។ ពួកគេចង់បានដំណែងខ្សែប្រយុទ្ធរបស់គាត់ ពេលនេះគាត់មិនព្រមទាន់ឲ្យដំណែងមួយនេះទេ ប៉ុន្ដែដំណែងនេះនឹងក្លាយជារបស់ពួកគេក្នុងរយៈពេល 2 ឆ្នាំទៀត។ បុត្រ ប្រភព៖ 90min
August 17, 2018 - បច្ចេកវិទ្យា
កាលពីដើមសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Oppo បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Oppo R17 ដោយបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុតជាមួយក្បាលឆកដ៏តូច និងជាពិសេសនោះគឺបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងអេក្រង់តែម្តង។ Oppo R17 ប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលអាចឲ្យបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃដំណើរការបាន បើទោះបី R17 បំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់មែនពិត ប៉ុន្តែវាហាក់ដំណើរការមិនទាន់លឿនរហ័សដូច ស្គែនក្រយ៉ៅដៃនៅលើតួទូរស័ព្ទឡើយ។ តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា Oppo ទំនងជាបញ្ចេញម៉ូដែល R17 Pro មួយទៀត ដែលមានកាមេរ៉ាភ្លោះប្រើប្រាស់បច្ចេកវិទ្យា Dual Aperture ដូច S9+ និង Note 9 របស់ Samsung
August 17, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ កន្លងមកផ្លែឪឡឹក ដែលមានរាងបួនជ្រុងត្រូវបានគេបង្ហោះពេញបណ្តាញសង្គម និងបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនលាននាក់នៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។ តែពេលនេះផ្លែឪឡឹង ដែលមានប្រភពមកពីប្រទេស ជប៉ុននេះ ត្រូវបានគេដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីហើយ។ អ្នកផលិតផ្លែឪឡឹកមានរាងជ្រុងដូចនេះបានឲ្យដឹងថា ការពិតទៅ វាមានរសជាតិដូចផ្លែឪឡឹកធម្មតាដែរ តែរាងបួនជ្រុងរបស់វាមានគុណប្រយោជន៍ខុសពីផ្លែឪឡឹកធម្មតា។ ផ្លែឪឡឹកធម្មតាមានរាងមូល ហើយវាងាយនឹងរមៀលធ្លាក់បែកណាស់ បើអ្នកមិនបានប្រុងប្រយ័ត្ននោះទេ។ យ៉ាងណាក្តីផ្លែឪឡឹកមានរាងជ្រុងនេះមានទំហំតូចងាយស្រួលដាក់ក្នុងទូរទឹកកក និងងាយស្រួលរក្សាវាទុក ដោយវាមិនងាយរមៀងធ្លាក់នោះទេ ហើយបើតាមជំនឿវិញ ផ្លែឪឡឹកមានរាងជ្រុងនេះនឹងអាចនាំសំណាងល្អសម្រាប់គ្រួសារណាដែលបានទិញវា។ សម្រាប់តម្លៃរបស់ផ្លែឪឡឹកមានរាងជ្រុងនេះហាក់មានតម្លៃខ្ពស់បន្តិចគឺមួយផ្លែមានតម្លៃប្រមាណជា ២,០០០ RM (៤៨៧ ដុល្លារ)៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
August 17, 2018









