- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo កំពុងត្រូវបានគេសង្ស័យថាអាចនឹងអវត្តមានប្រកួតដំបូងរបស់គាត់នៅឯក្លឹបសេះបង្កង់ Juventus ក្នុងលីគកំពូល Italia Serie A ក្នុងសប្ដាហ៍នេះដោយសារតែលីគកំពូល Italia Serie A ចង់ពន្យាពេលការប្រកួតដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ក្នុងឧបទ្ទេវហេតុបាក់ស្ពាននៅអ៊ីតាលី។ ហេតុការណ៍បាក់ស្ពាននេះកើតឡើងនៅក្នុងទីក្រុង Genoa បានបណ្ដាលឲ្យមនុស្ស 39 នាក់បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃអង្គារកន្លងទៅ។ បន្ទាប់ពីហេតុការណ៍បាក់ស្ពាននៅក្នុងទីក្រុង Genoa នេះលីគកំពូល Italia Serie A បានពន្យាពេលការប្រកួតរវាងក្លឹប Sampdoria ប៉ះជាមួយនឹងក្លឹប Fiorentina ហើយនិងក្លឹប AC Milan ប៉ះជាមួយនឹងក្លឹប Genoa
August 17, 2018 - អន្តរជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១៣,៤៩ ម (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម) ខណៈកម្ពស់ទឹកកាលពីម្សិលមិញនេះបានកើនឡើងរហូតដល់លើសកម្រិតប្រកាសអាសន្ន ហើយថែមទាំងហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបងទៀតផង៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
August 17, 2018 - បច្ចេកវិទ្យា
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 របស់ខ្លួន ជាមួយនឹងតម្លៃ ៩៩៩ដុល្លារនៅទីផ្សារអាមេរិកជាមួយនឹងទំហំផ្ទុកទិន្នន័យ 128GB ហើយស្មាតហ្វូនមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារទូរស័ព្ទផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Caviar ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ Luxury របស់ប្រទេសរុស្ស៊ី បានបង្ហាញពី Galaxy Note 9 មួយ ដែលបានស្រោបមាសសុទ្ធនៅផ្នែកខាងក្រោយ។ មិនមែនលំៗឡើយ មាសដែលស្រោបនៅផ្នែកខាងក្រោមរបស់ Note 9 នេះ ជាប្រភេទមាសសុទ្ធក្រហមឆ្អិនឆ្អៅមានទំងន់ដល់ទៅ១គីឡូក្រាមឯណោះ ចំណែកឯតម្លៃវិញប្រហាក់ប្រហែល ៦០,០០០ដុល្លារឯណោះក្នុងមួយគ្រឿង៕ អត្ថបទ៖ ឌី ប្រភព៖ gsmarena
August 17, 2018 - អន្តរជាតិ
អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះក្រដាសប្រាក់អូស្ត្រាលីក្លែងក្លាយ ដែលមានអក្សរចិននៅពីលើនោះ បានមានវត្តមាននៅក្នុងទីក្រុង Canberra ប្រទេសអូស្រ្តាលីហើយ ដូចនេះអាជ្ញាធរអូស្ត្រាលីបានធ្វើការប្រកាសជាសាធារណៈកុំឲ្យប្រជាពលរដ្ឋខ្លួនមានការភាន់ច្រលំរវាង លុយពិត និងលុយក្លែងក្លាយ។ ប៉ូលិសអូស្ត្រាលីបានយករូបលុយក្លែងក្លាយនោះមកបង្ហោះក្នុងបណ្តាញសង្គម Facebook និងបាននិយាយថា នេះជាលុយក្លែងក្លាយ ហើយសូមបងប្អូនកុំច្រលំឲ្យសោះ លុយក្លែងក្លាយគឺមានអក្សរចិននៅពីលើ ហើយលុយមែនទែនគឺគ្មានអក្សរចិននៅពីលើនោះទេ។ លុយក្លែងក្លាយនេះត្រូវបានធនាគារចិនប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលឲ្យបុគ្គលិកខ្លួនបានស្គាល់ពីរូបិយប័ណ្ណបរទេសតែប៉ុណ្ណោះ ពុំមានគោលបំណងអាក្រក់អ្វីឡើយ។ យ៉ាងណាក្តី ការជូនដំណឹងរបស់អាជ្ញាធរអូស្ត្រាលី គ្រាន់តែចង់ឲ្យប្រជាពលរដ្ឋខ្លួនបានដឹងអំពីរឿងនេះ និងជៀសវាងការភាន់ច្រលំតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai
August 17, 2018 - សង្គម
កាលពីពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈប្រកាសប្រឡងប្រជែងជ្រើសរើស និស្សិត និងមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន២០កន្លែង។ និស្សិត និងមន្ត្រីរាជការ ត្រូវដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅទីស្តីការក្រសួង (នាយកដ្ឋានបុគ្គលិកជាន់ទី២ បន្ទប់លេខ ២១៨) ចាប់ពីថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី២០ ខែកញ្ញា រៀងរាល់ម៉ោងធ្វើការ ចំណែកឯថ្ងៃប្រឡងគឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៧ព្រឹក នៅវិទ្យាល័យទួលទំពូង។ សម្រាប់ព័ត៌មានលំអិតផ្សេងៗ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម
August 17, 2018 - អន្តរជាតិ
យោងតាមការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ អាកាសធាតុនឹងបន្តឡើងកម្តៅបន្ថែមទៀត ដែលការឡើងកម្តៅនេះបង្កឡើងដោយកត្តាពីរយ៉ាង ទីមួយគឺ កត្តាមនុស្ស និងទីពីរ គឺការកើតឡើងកម្ដៅដោយធម្មតាជាតិនៅលើផ្ទៃនៃផែនដី។ នៅពេលដែលកត្តាទាំងពីរនេះបានកើតឡើងព្រមគ្នានោះ វានឹងបង្កឲ្យមានអាកាសធាតុក្តៅខ្លាំងខុសធម្មតា ឬអាចឡើងកម្តៅដល់កម្រិតប្រកាសអាសន្ននៅតាមតំបន់មួយចំនួន។ ការសិក្សាបានឲ្យដឹងដែរថា កត្តាមនុស្សដែលបង្កឲ្យមានកម្តៅផែនដីនោះគឺមានដូចជា ឧស្ម័នផ្ទះកញ្ចក់រាប់ពាន់តោនត្រូវបានគេចាក់បញ្ចូលទៅក្នុងបរិយាកាស ការបំពុលបរិស្ថាន និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សមួយចំនួនទៀតនៅលើជុំវិញពិភពលោក។ ហើយកត្តាធម្មជាតិវិញ បង្កឡើងដោយសារតែ ព្យុះ គ្រោះរាំងស្ងួត ទឹកជំនន់ ដែលបានធ្វើឲ្យដីស្ងួតហួតហែង និងបង្កើតមានជាកម្តៅលើផ្ទៃផែនដី។ ចុងក្រោយការសិក្សាខាងលើព្រមានថាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ (២០១៨-២០២២) គ្រប់បណ្តាលប្រទេសទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់សកម្មភាពទាំងឡាយ ដែលបង្កឲ្យមានកម្តៅលើពិភពលោកឲ្យខានតែបាន បើមិនដូចនោះទេនៅឆ្នាំ ២០២២
August 17, 2018 - សង្គម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការបង្ហាញអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៨០០រៀល ហើយតម្លៃនេះមានការកើនឡើងបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីលើកមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៧៥០រៀល៕ អត្ថបទ៖ សេម
August 16, 2018 - PR
មិនទាន់សាបចំហាយពីកម្មវិធីសម្ពោធថ្មីៗកាលពីថ្ងៃទី 13 ខែ08 ដ៌ធំដែលមានអ្នកចូលរួមមឲប្រមាណ ៨០០ នាក់នឹងបើកកុម្មង់ទុកជាមុនផង ស្រាប់តែដល់ថ្ងៃបើកលក់មែនទែន ឥទ្ធិពលរបស់ម៉ូដែលទំនើបថ្មីសន្លាងចុងក្រោយ #Huawei_Nova 3 #Huawei_Nova_3i បានធ្វើឲ្យរញ្ជួយឆាកតន្ត្រី ជាមួយតារាចម្រៀង និងម៉ូដែលល្បីៗ រួមនមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស តារាចម្រោងសាច់សខ្ចី វីវះ និច ម្ចាស់បទ សង្សារសុំបែក ក្រុមរាំដ៌ល្បីម្ចាស់បទ វ៉ៃមាលុយ ប្រាសាទ ដាវីន សុផា លីនដា ចាន់គង្គារ ពីយ៉ា វាកា ពិធីការ ឈាង
August 16, 2018 - PR
នៅសល់តែ 5 ថ្ងៃទៀតទេ ការកម្ម៉ង់ទុក Galaxy Note9 រួមជាមួយនឹងការផ្តល់ជូននូវកាដូពិសេសៗជាច្រើនសន្ធឹកសន្ធាប់ នឹងផុតកំណត់ហើយ។ សូមរំលឹកផងដែរថា រាល់ការកម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនឥទ្បូវនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖ – កាស Samsung U-FLEX ដ៏កាលីបមួយដែលមានតម្លៃ $59 – ស្រោមLED ដ៏ស្រស់ស្អាតមួយដែលមានតម្លៃ $69 – ឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ(Wireless Charger) មួយដ៏ទាន់សម័យដែលមានតម្លៃ $65 – ព្រមទាំងលេខពិសេសរបស់ Smart ដែលមានតម្លៃ $129 រួមជាមួយកញ្ចប់ស្មាតធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេល 52
August 16, 2018 - អន្តរជាតិ
ខេត្តបាត់ដំបង៖ ថ្មីៗនេះស្ថានភាពទឹកនៅស្ទឹងសង្កែក្នុងខេត្តបាត់ដំបងបានហក់ឡើងយ៉ាងខ្លាំង ហើយគិតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែ បានបន្តកើនឡើងដល់កម្ពស់ ១៣,៧៥ ម ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ។ ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបង ជាបណ្តើរៗផងដែរ។ ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំកម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ រៀបចំបាវដីនៅចំណុចដែលច្រាំងស្ទឹងទាបៗ ដើម្បីការពារជំនន់ស្ទឹងសង្កែហូរចេញមកប៉ះពាល់ភូមិឋានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
August 16, 2018









