Khmernote Media
  • អន្តរជាតិ

    ឥណ្ឌា៖ រដ្ឋ Kerala នៃប្រទេសឥណ្ឌាកំពុងតែទទួលរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀងជាខ្លាំង ដែលគិតមកទល់នឹងពេលនេះបានសម្លាប់មនុស្សរហូតដល់ ៣២៤​ នាក់ហើយ និងបានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌាប្រមាណជា ២២០,០០០​ នាក់ផ្សេងទៀត​ត្រូវបាត់បង់ផ្ទះសម្បែង។ បើយោងតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ព្រោះថារហូតមកទល់នឹងពេលនេះនៅមានប្រជាជនមួយចំនួនត្រូវបាត់ខ្លួន និងមួយចំនួនធំទៀតកំពុងមានជំងឺធ្ងន់ធ្ងរ ដោយសារតែពួកគេគ្មានកន្លែងស្នាក់នៅ និងហូបចុកបានត្រឹមត្រូវ។ កន្លងមករដ្ឋនៃប្រទេសឥណ្ឌាមួយនេះធ្លាប់មានទឹកជំនន់ដែរ តែមិនមែនធ្ងន់ធ្ងរដូចនេះទេ ហើយចំពោះករណីមានទឹកជំនន់ទ្រង់ទ្រាយធំដូចនេះមិនធ្លាប់កើតមាននោះទេ ក្នុងរយៈពេល ១០០ ឆ្នាំ ចុងក្រោយនេះ។ រដ្ឋាភិបាលឥណ្ឌាបានប្រកាសដាក់តំបន់ខាងលើជាតំបន់ត្រូវប្រកាសអាសន្ន និងបានដាក់ក្រុមសង្គ្រោះ​ជាច្រើន ដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    August 20, 2018
  • សង្គម

    យោងតាមសេចក្តីជូន មន្ទីរពេទ្យព្រះអង្គឌួង នឹងទទួលពិនិត្យ និងព្យាបាលជំងឺ គ-ថ្លង់ (ពីកំណើត) និងបាត់បង់សំលេង ស្តាប់មិនសូវលឺ (ត្រចៀកធ្ងន់) ដែលមានវ័យចាប់ពី២ឆ្នាំឡើងទៅ ដោយក្រុមវេជ្ជបណ្ឌិតឯកទេស គ-ថ្លង់ មកពីប្រទេសកូរ៉េ។ ចាប់ចុះឈ្មោះពិនិត្យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ និង៣០នាទី ដល់ម៉ោង១១ និង០០នាទីព្រឹក៕ អត្ថបទ៖ សេម

    August 20, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ ទី១៩ ម្សិលមិញនេះ។ គ្រោះរញ្ជួយដីនេះបានវាយប្រហារកោះ ​Lombok ក្នុងកម្រិត ៦,៩ រិចទ័រ និងមានរយៈពេលប្រមាណជា៥នាទី។ មុនពេលកើតមានគ្រោះរញ្ជួញដីកម្រិត ៦,៩ រិចទ័របន្តិច កោះ Lombok បានរងនូវការគ្រោះរញ្ជួញដីកម្រិត ៦,៣ រិចទ័រម្តងមកហើយ តែគ្រោះរញ្ជួញដីលើកទីមួយមិនបានបង្កឲ្យមានមនុស្សស្លាប់នោះទេ។ តាមរបាយការណ៍បានបង្ហាញថា កោះមួយនេះធ្លាប់មានគ្រោះរញ្ជួញដីញឹកញាប់ ហើយបើរាប់ទាំងគ្រោះរញ្ជួញដីដែលបានកើតឡើងនៅថ្ងៃទី ២៩​ ខែកក្កដា និង ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ នេះ គឺមានប្រជាជនឥណ្ឌូនេស៊ី ៥០០ នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើនរយនាក់ទៀតត្រូវបាត់បង់ផ្ទះសម្បែង។ បើគិតពីទំហំនៃការខូចខាតវិញ

    August 20, 2018
  • អន្តរជាតិ

    តួគី៖ ក្រោយពេលអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសតួគី និងបានធ្វើឲ្យតម្លៃលុយរបស់ប្រទេសមួយនេះធ្លាក់ចុះយ៉ាងខ្លាំងនោះ ប្រជាជនតួគីបានផ្ទុះកំហឹងជាខ្លាំង និងបានធ្វើសកម្មភាពប្រឆាំងនឹងអាមេរិកក្នុងរូបផ្សេងៗពេញបណ្តាញសង្គមផងដែរ។ សកម្មភាពប្រឆាំងតវ៉ាមួយ ដែលត្រូវបានគេចាប់អារម្មណ៍ជាពិសេសនោះ គឺមានយុវជនតួកីជាច្រើនាក់បាននាំគ្នាវាយកម្ទេចទូរស័ព្ទ iPhone ដែលជាផលិតផលអាមេរិក ដើម្បីធ្វើពហិការឈប់ប្រើប្រាស់ផលិតផលអាមេរិក។ សកម្មភាពប្រឆាំងតវ៉ាក្នុងរូបភាពដូចនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោកប្រធានាធិបតីទួគី Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ឲ្យប្រជាជនខ្លួនធ្វើពហិការឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិចរបស់អាមេរិកគ្រប់ប្រទេសរួមទាំងទូរស័ព្ទ iPhone ផង។ បើទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីសំណាក់ប្រទេសមហារអំណាចអាមេរិកនៅឡើយទេ៕ https://www.youtube.com/watch?v=kCotmnajAa8 អត្ថបទ៖ ភក្តិី ប្រភព៖ businessinsider

    August 20, 2018
  • កីឡា

    ការប្រកួតរវាង ឪម៉ាល់ FC និង អាណាចក្របៃតង ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បានបញ្ចប់ក្រុម ឪម៉ាល់ FC ទម្លាក់ក្រុម អាណាចក្របៃតង ដោយបាល់ Penalty កាត់សេចក្ដី 1-1(3-2)។ ឪម៉ាល់ និង បៃតង ត្រូវបានអ្នកគាំទ្រវិស័យកីឡាហ្វូតសាលដឹងច្បាស់ថាក្រុមទាំងពីរនេះគឺជាក្រុមខ្លាំងក្នុងចំណោមក្រុមខ្លាំងក្នុងរាជធានីភ្នំពេញ។ ដោយឡែកការប្រកួតរវាងក្រុមទាំងពីរនេះពិតជាជក់ចិត្តល្អមើលខ្លាំង ដោយសារតែក្រុមទាំងពីរប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ ព្រោះពួកគេដឹងថាក្នុងប្រកួតនេះរវាងក្រុមទាំងពីរច្បាស់ជាមានមួយក្រុមត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ នៅក្នុងការប្រកួតយប់នេះក្បូន Tactic របស់ក្រុមទាំងពីរនេះពិតជាល្អមែនទែនទាំងបច្ចេកទេសគ្រប់គ្រងបាល់

    August 19, 2018
  • PR

    មានទាំងយុវវ័យ ដេប៉ូចែកចាយផលិតផល អ្នកធ្វើការ និងសិស្សនិស្សិតនំាគ្នាបង្កើតភាពច្នៃប្រឌិតពីលេខ៤០ប្លែកៗពីគ្នា ។ តាមពិតគឺពួកគេធ្វើឡើងដើម្បីចូល រួមអបអរសារទរហ្គេតប៊ីគំរប់ខួប៤០ឆ្នាំ ។ យើងទាំងអស់គ្នាពីប្រទេសកម្ពុជាជូនពរហ្គេតប៊ី អោយកាន់តែមានភាព ជោគជ័យ ផលិតអ្វីដែលថ្មីនិងល្អៗសំរាប់យើងទាំងអស់គ្នា ជូនពរអោយលក់កាន់តែដាច់ និង មានការគាំទ្រអោយកាន់តែច្រើន គឺជាពាក្សជូនពរពី ប្រជាជនកម្ពុជា ក្នុងនាមជាអ្នកគាំទ្រហ្គេតប៊ី ផ្ញើជូនក្រុមហ៊ុនមែនដឹមជប៉ុនដែលជាក្រុមហ៊ុន ផលិត ផលិតផលហ្គេតប៊ីតាំងពី ឆ្នាំ១៩៧៨ ។ ហ្គេតប៊ីបានចាប់បដិសន្ឋិតាំងពី៤០ឆ្នាំមុននៅប្រទេសជប៉ុន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន បន្ទាប់មកហ្គេតប៊ី បានចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួនជុំវិញពិភពលោក និងឆក់យកប្រជាប្រិយភាពយ៉ាងខ្លាំងពី ប្រជាជននៅតាមបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជា ។ ក្រៅពីការកសាងទំនុកចិត្តលើ គុណភាព យុវវ័យភាគច្រើនគាំទ្រហ្គេតប៊ីកាន់តែខ្លាំង

    August 19, 2018
  • PR

    បន្ទាប់ពីក្រុមហ៊ុន VIVO បានផុសលើផេកផ្លូវការរបស់ខ្លួនរូបភាពចំនួនមួយសន្លឹកដែលបានឲ្យអតិថិជនរបស់ខ្លួនចូលរួមទស្សន៍ទាយថានរណាជាតារាតំណាងថ្មីរបស់ក្រុមហ៊ុន VIVO រួចមកហើយនោះ យើងឃើញថាមានអតិថិជនជាច្រើនបានចូលរួមទស្សន៍ទាយនិងធ្វើការShare លើរូបភាពមួយសន្លឹកនេះ។ ផ្អែកទៅលើផេកផ្លូវការរបស់ក្រុមហ៊ុន VIVO នៅថ្ងៃនេះបានបង្ហោះនៅរូបភាពបង្ហាញអំពីវត្តមានរបស់តារាតំណាងថ្មីបន្ថែមទាំងពីររូបទៀតនោះគឺ កញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម។ វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅវត្តមានរបស់តារាស្រីទាំងពីរដួងនេះ ដែលពួកគាត់ទាំងពីរគឺជាតារាកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ជាក់ស្តែង កញ្ញា សុខ ពិសីគឺជាតារាស្រីមួយរូបដែលទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយ គាត់ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើននូវបទចម្រៀងរបស់កញ្ញាផ្ទាល់ ក៏ដូចជារូបសម្រស់ស្រស់ស្អាតរបស់គាត់។ ពិសេសទៅទៀតពេលណាកញ្ញាទៅConcertតាមខេត្តម្តងៗនោះគឺមានអ្នកមកទស្សនានិងគាំទ្រទៅលើរូបគាត់យ៉ាងខ្លាំងផងដែរ ហើយក្នុងនោះភាគច្រើនជាយុវវ័យក្មេងៗតែម្តង។ ងាកមកកញ្ញា ឡូរ៉ា ម៉ម វិញដែលចេះលេងផ្នែកហ្គីតាយ៉ាងស្ទាត់ជំនាញ និងជាតារាចម្រៀងOriginal Song កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនទៅលើការបទចម្រៀងក៏ដូចជាMVថ្មីៗរបស់គាត់ផងដែរ។

    August 19, 2018
  • អន្តរជាតិ

    ស្រុកកំពង់សីលា-ករណីជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ គិតត្រឹមម៉ោងជាង៩ព្រឹក ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ ស្ថានភាព​ទឹក​នៅស្ពានស្ទឹងសំរោង ​បានស្រកបន្តិចវិញហើយ ក្នុងនោះទឹកនៅហូរលើផ្លូវជាតិមានកំពស់ជិត១ម៉ែត្រ និងហូរ​កាត់​តាមបណ្ដោយ​ផ្លូវជាតិប្រហែល​៤៥០ម៉ែត្រ។ ចំពោះ​ការធ្វើចរាចរណ៍​នៅផ្អាក​ទាំងរថយន្តតូច​និង​រថយន្តធំ​ មិនទាន់អាចបើកបរឆ្លងកាត់បាននៅឡើយ៕

    August 19, 2018
  • អន្តរជាតិ

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានធ្វើការបង្ហាញយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួន ដែលមានសមត្ថភាពខ្លាំងមិនធម្មតា។ យន្តហោះចម្បាំងជំនាន់ថ្មីនេះមានឈ្មោះ ថា Tu-22M3M ដែលត្រូវបានគេអភិវឌ្ឍន៍ចេញពីយន្តហោះចម្បាំងប្រភេទ Tu-22M3 ដែលកងកម្លាំងជើងអាកាសរបស់រុស្ស៊ីធ្លាប់ប្រើប្រាស់លើស៊ីរី។ យន្តហោះចម្បាំងជំនាន់ថ្មីនេះមានកម្លាំងខ្លាំងជាងយន្តហោះចម្បាំងជំនាន់ចាស់ដល់ទៅ ៨ ដង និងមានសមត្ថភាពបាញ់គ្រាប់មីស៊ីលចំគោលត្រឹមត្រូវជាងមុន ១០ ដង។ ជាងនេះទៅទៀត យន្តហោះចម្បាំងប្រភេទ Tu-22M3M នេះ អាចបំពាក់ជាមួយនឹងក្បាលគ្រាប់មីស៊ីល ដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំងផ្សេងទៀតបានយ៉ាងងាយផងដែរ។ យ៉ាងណាក្តី យន្តហោះចម្បាំងជំនាន់ថ្មីនេះ នឹងត្រូវបានគេធ្វើតេស្តសាកល្បងជាផ្លូវការនៅចុងខែនេះ។ បើយោងតាមអ្នកក្រុមអ្នកវិភាគនយោបាយ បានលើកឡើងថា យន្តហោះចម្បាំងជំនាន់ថ្មីនេះនឹងបន្ថែមឥទ្ធិពលដល់វិស័យយោធារុស្ស៊ីថែមមួយកម្រិតទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    August 18, 2018
  • កីឡា

    កីឡាករអន្តរជាតិប៊ែលហ្ស៊ិកដែលបានប្តូរចូលនៅតង់ទី 2 ក្នុងការទទួលជ័យជម្នះ 2-0 កាលពីថ្ងៃអាទិត្យលើក្រុមកាំភ្លើងធំ Arsenal បានរងរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ។ ក្លឹប Manchester City បាននិយាយថាកីឡាករ De Bruyne ដែលមានអាយុ 27 ឆ្នាំមានរបួសដំបៅនៅផ្នែកខាងស្តាំនៃជង្គង់របស់គេប៉ុន្តែមិនចាំបាច់វះកាត់ទេ។ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានឱ្យដឹងថា: «រូបគេនឹងខកខានប្រកួតជាច្រើន»។ លោកបានបន្តទៀតថា “វាមិនងាយស្រួលទេក្នុងរកកីឡាករមកជំនួស Kevin។ យើងនឹងព្យាយាមធ្វើឲបានល្អបំផុតដោយគ្មានគាត់ហើយរង់ចាំពេលវេលាដែលគាត់ត្រឡប់មកវិញ”។ ប្រភព៖ BBC អត្ថបទ៖ ប៊ុនហួរ

    August 18, 2018