- Khmernote Media
- កីឡា
ក្លឹប Real Madrid មានចំនួនអ្នកចូលមើលការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu តិចបំផុតក្នុងរយៈពេល 9 ឆ្នាំចុងក្រោយអំឡុងពេលជ័យជម្នះ 2-0 របស់ពួកគេលើក្រុម Getafe កាលពីរាត្រីថ្ងៃអាទិត្យខណៈដែលការរង្គោះរង្គើរនេះត្រូវបានគេគិតថាមកពីការចាកចេញរបស់កីឡាករ Cristiano Ronaldo។ កីឡាករ Dani Carvajal និងកីឡាករ Gareth Bale បានធ្វើឲលោក Julen Lopetegui ទទួលជ័យជំនៈក្នុងការប្រកួតដំបូងនៅក្នុងលីគកំពូល Laliga Santander។ កីឡដ្ឋាន Estadio Santiago Bernabeu មានចំនួន 33,000 កៅអីដែលទំនេរបើយោងតាម The
August 21, 2018 - PR
seatel និង Apple បានសហការគ្នាចាប់ផ្តើមកម្មវិធីផ្តល់ជូនអ៊ីនធឺណិតឥតគិតលុយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ថ្មីទាំងអស់។ ចាប់ពីថ្ងៃនេះទៅ អតិថិជនដែលទិញ iPhone ដែលមានការធានាជាផ្លូវការពីក្រុមហ៊ុន Apple អតិថិជននឹងទទួលបានការផ្តល់ជូនអ៊ីនធឺណិតដោយឥតគិតលុយរយៈពេល 180 ថ្ងៃ (500MB ក្នុងមួយថ្ងៃសម្រាប់ 3 ថ្ងៃដំបូង ហើយបន្ទាប់មក 300MB ក្នុងមួយថ្ងៃសម្រាប់រយៈពេល 6 ខែ)។ ប្រសិនបើអតិថិជនប្រើប្រាស់គម្រោង ONE ដែលជាគម្រោងកំពុងពេញនិយមបំផុត អតិថិជននឹងទទួលបានការតេក្នុងប្រព័ន្ធដោយឥតគិតលុយព្រមទាំងការតេនិង chat តាម WhatsApp ឥតកំណត់ទៅ 1.5 ពាន់លានអ្នកទូទាំងពិភពលោក។ “ថ្ងៃនេះជាព្រឹត្តការណ៍សំខាន់សម្រាប់
August 21, 2018 - អន្តរជាតិ
កូរ៉េ៖ ភ្ញៀវទេសចរណ៍ចិនមួយក្រុមបានវាយគ្នាផ្អើលពេញផ្សារទំនើបក្នុងប្រទេសកូរ៉េ ព្រោះតែរឿងស្ត្រីម្នាក់ ដែលមកទិញឥវ៉ាន់ក្រោយគេ តែបែរជាដើរចូលក្នុងជួរមុនគេ។ អំពើហិង្សានេះបានកើតឡើងនៅពីមុខខាងលក់គ្រឿងសម្អាងមួយក្នុងផ្សារទំនើប Lotte Duty-Free Store ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ភ្ញៀវទេសចរណ៍ចិនមួយក្រុមនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គេគ្រាន់ដឹងថាពួកគេធ្វើដំណើរមកពីប្រទេសចិនដូចគ្នា ដើម្បីមកដើរកំសាន្តក្នុងប្រទេសកូរ៉េខាងត្បូង។ សន្តិសុខប្រចាំនៅក្នុងផ្សារទំនើបបានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធជនជាតិមួយគូរបានឈររង់ចាំទិញគ្រឿងសម្អាងនៅពីមុខហាងមួយ បន្តិចក្រោយមកមានស្ត្រីម្នាក់ទៀតដើរមកទិញដែរ ហើយនាងមិនបានរង់ចាំនៅពីក្រោយគេទេ តែបែជាដើរទៅមុខគេ។ ឥរិយាបថនេះបានធ្វើឲ្យមានជំលោះកើតឡើង និងឈានដល់ការវាយតប់គ្នាតែម្តង។ ក្រោយពីស្រ្តីពីរនាក់បានវាយគ្នា ស្រាប់តែប្តីរបស់ស្រ្តីម្នាក់បានចូលទៅជួយវាយដែរ រហូតដល់ផ្អើលគេឯងតែម្តង។ បន្តិចក្រោយមកប៉ូលិសបានទៅធ្វើអន្តរាគមន៍ និងធ្វើការព្រមានជនជាតិចិនទាំងនោះ៕ https://www.youtube.com/watch?v=YcLARSB2yiU អត្ថបទ៖ ភក្តី ប្រភព៖ nextshark
August 21, 2018 - បច្ចេកវិទ្យា
កាលពីឆ្នាំមុន យុគសម័យទូរស័ព្ទក្បាលឆកមានការពេញនិយមយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជាមួយនឹងម៉ូដសក់ក្បាលឆក់សឹងតែគ្រប់ក្រុមហ៊ុន ហើយនៅក្នុងឆ្នាំនេះវិញ គេនាំគ្នាប្តូរមកពេញនិយមការស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងអេក្រង់ទូរស័ព្ទវិញម្តង។ យោងតាមសារព័ត៌មានកូរ៉េបានឲ្យដឹងថា បច្ចុប្បន្ននេះគ្រាន់តែប្រទេសចិនតែម្នាក់ឯង បានបញ្ជាទិញបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់រហូតដល់ទៅ៤៥លានឯកត្តាឯណោះ ដោយក្នុងនោះក្រុមហ៊ុន Huawei រំពឹងថានឹងបញ្ជាទិញបច្ចេកវិទ្យានេះចំនួន៦លានឯកតា សម្រាប់បំពាក់នៅលើកំពូលស្មាតហ្វូន Mate 20 Pro ចំណែកឯក្រុមហ៊ុន Xiaomi វិញមានចំនួន៣លានឯកត្តា ដោយលែកក្រុមហ៊ុន Vivo និង Oppo បូកបញ្ចូលគ្នាបញ្ជាទិញរហូតដល់ទៅ ៣៣លានឯកតាឯណោះ។ មិនចាំបាច់ដល់ឆ្នាំក្រោយឡើយ គ្រាន់តែឆ្នាំ២០១៨នេះ ទីផ្សារស្មាតហ្វូនបង្កប់ស្គែនក្រយ៉ៅដៃនៅក្នុងអេក្រង់ មានយ៉ាងច្រើន ដែលបច្ចេកវិទ្យាកាន់តែធ្វើឲ្យទូរស័ព្ទមានអេក្រង់កាន់តែធំជាងមុន ដោយសារតែមិនចាំបាច់ទុកកន្លែងសម្រាប់ស្គែនក្រយ៉ៅដៃដូចមុនឡើយ៕ អត្ថបទ៖ ឌី ប្រភព៖ phonearena
August 21, 2018 - PR
ក្រុមហ៊ុន ខលហ្គេត ទទួលបានជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានបើកយុទ្ធនាការអាហារូបករណ៍ ខលហ្គេត រយៈពេល៣ខែនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ និងរកឃើញអ្នកឈ្នះរង្វាន់សរុបចំនួន ១១១ នាក់។ ក្រុមគ្រួសារជាពិសេសមាតាបិតា ដែលបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងសិក្សា ឥឡូវនេះមានការឆ្លើយតបយ៉ាងល្អសម្រាប់យុទ្ធនាការនេះ។ ជាមួយនឹងឱកាសឈ្នះរង្វាន់អាហារូបករណ៍ដែលមានតម្លៃសរុប ២៤០លានរៀលនេះ ក្រុមហ៊ុន ខលហ្គេត គឺមានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា របស់កូនៗ សម្ភារ:សិក្សា ឬជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ យុទ្ធនាការ នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភណ៍ពីការសិក្សារកូនៗរបស់ពួកគេ និង មានគោលបំណងផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។ កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត
August 21, 2018 - អន្តរជាតិ
សិង្ហបុរី៖ កាលពីពេលថ្មីៗនេះ ប៉ូលិសសិង្ហបុរីបានធ្វើការព្រមានប្រជាពលរដ្ឋខ្លួនថា ប្រសិនបើពួកគេទទួលបានសារតាមទូរស័ព្ទពីអ្នកណាម្នាក់ក៏ដោយ ដែលនិយាយថា “កូនៗឬសាច់ញាតិរបស់អ្នកត្រូវបានគេចាប់ជំរិត ហើយឲ្យវេរលុយចូលកុងធនាគារពួកវា ដើម្បីជាថ្នូរនឹងការដោះលែង” សូមកុំផ្ញើរលុយទៅឲ្យពួកគេឲ្យសោះ ព្រោះនេះអាចជាករណីឆបោក។ ការព្រមានរបស់ប៉ូលិសសិង្ហបុរី ត្រូវបានធ្វើឡើងក្រោយពីករណីឆបោកដូចខាងលើបានកើតឡើងជារឿយៗ ក្នុងចំណោមប្រជាជនសិង្ហបុរី ហើយក្រោយពីធ្វើការបោកប្រាស់ជនរងគ្រោះបានលុយហើយ អ្នកឆបោកនឹងគេចខ្លួនបាត់ ដោយលេខទូរស័ព្ទដែលផ្ញើរសារមកនោះមិនអាចទាក់ទងបាននោះទេ។ ប៉ូលិសសិង្ហបុរីបានឲ្យដឹងទៀតថា អ្វីដែលអ្នកគួរធ្វើគឺ មិនត្រូវផ្ញើលុយទៅកាន់ម្ចាស់សារនោះភ្លាមឡើយ តែត្រូវទាក់ទងទៅកូនៗ ឬសាច់ញាតិជាមុនសិន ដើម្បីឲ្យប្រាកដថា ពួកគេមានសុវត្ថិភាពឬអត់។ ក្នុងករណីដែលទាក់ទងទៅកាន់កូនៗមិនបាន សូមរាយការណ៍ជូនប៉ូលិសជាបន្ទាប់ ដើម្បីឲ្យគេធ្វើអន្តរាគមន៍ភ្លាមៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
August 21, 2018 - អន្តរជាតិ
ថៃ៖ គណនីបណ្តាញសង្គម Facebook របស់ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យា ប្រទេសថៃ បានបង្ហោះសារព្រមានជាផ្លូវការមួយ ចំពោះភ្ញៀវបទេសមួយក្រុម ដែលបានប្រព្រឹត្តសកម្មភាពមិនសមរម្យក្នុងអំឡុងពេលពួកគេមកកំសាន្តក្នុងឧទ្យាននេះ។ សេចក្តីព្រមានផ្លូវការខាងលើបានធ្វើឡើង ក្រោយជនបរទេសមួយក្រុមបានទៅកំសាន្តនៅក្នុងឧទ្យាននេះ និងបានថតរូបថើបគ្នា ឡើងជាន់លើទីកន្លែងសក្ការ ថតរូបក្នុងឥរិយាបថមិនគោរពដល់កន្លែង ដែលជាទីសក្ការផ្សេងៗជាដើម ហើយពួកគេបានយករូបទាំងនោះទីបង្ហោះក្នុងបណ្តាញសង្គម។ តាមតំណាងរបស់ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យាបានឲ្យដឹងថា តាមការពិតខាងឧទ្យានបានរៀបចំដាក់ផ្លាកសញ្ញាហាមឃាត់គ្រប់ទីកន្លែង រួមជាមួយនឹងមន្ត្រីសន្តិសុខជាច្រើននាក់ផង តែភ្ញៀវទេសចរណ៍មួយចំនួននៅមិនគោរពតាម។ តាមរយៈសេចក្តីព្រមានខាងលើ ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យាក៏បានឲ្យដឹងដែរថា ឧទ្យាននឹងតាមរកភ្ញៀវបរទេសទាំងនោះឲ្យមកទទួលការពិន័យ និងព្រមានភ្ញៀវទេសចរណ៍ផ្សេងទៀតកុំឲ្យធ្វើតាមគំរូអាក្រក់ទាំងនេះទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
August 21, 2018 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់បានប្រទះឃើញវីដេអូរួមភេទរបស់គាត់ជាមួយនឹងមិត្តស្រីត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីគាត់ និងមិត្តស្រីបានទៅរួមភេទជាមួយគ្នានៅក្នុងសណ្ឋាគារមួយកន្លែង។ បុរសរូបនេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេដោយគ្រាន់តែបង្ហាញថា គាត់ជាបុគ្គលិកធនាគារម្នាក់ និងមានអាយុ ៣៤ ឆ្នាំ។ ក្រោយប្រទះឃើញវីដេអូសិចរបស់ខ្លួនដោយចៃដន្យដូចនេះ បុរសខាងលើបានទៅប្តឹងប៉ូលិស និងបានរៀបរាប់ថា កាលពី៣ឆ្នាំមុន គាត់ និងមិត្តស្រីបានទៅគេងជាមួយគ្នានៅក្នុងសណ្ឋគារមួយកន្លែងក្នុងខេត្ត Phetchabun ចំនួន៦ដង ដោយមិនបានដឹងថា មានគេលួចថតសកម្មភាពរួមភេទរបស់គាត់នោះទេ។ យ៉ាងណាក្តី ពេលនេះវីដេអូសិចរបស់គាត់ត្រូវបានគេយកមកបង្ហោះនៅក្នុងបណ្តាញសង្គមទៅវិញ ដូចនេះគាត់បានអះអាងថា ម្ចាស់សណ្ឋាគារប្រាកដជាបានលួចបង្កប់កាមេរ៉ា ដើម្បីថតសកម្មភាពរួមភេទរបស់ពួកគាត់ហើយ។ ក្រោយទទួលបានពាក្យបណ្តឹងដូច ខាងលើ អាជ្ញាធរថៃបានបើកការស៊ើបអង្កេត តែមិនបានរកឃើញភស្តុតាំងណាមួយ ដែលបញ្ជាក់ថា ខាងសណ្ឋាគារជាអ្នកលួចថតសកម្មភាពរួមភេទនេះទេ។ ចំណែកឯខាងភាគីម្ចាស់សណ្ឋគារវិញបានអះអាងថា ខ្លួនមិនដែល លួចថតសកម្មភាពរបស់ភ្ញៀវឡើយព្រោះវាផ្ទុយនឹងច្បាប់ និងខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សណ្ឋាគារផង
August 20, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមរបាយការណ៍សុខភាពរបស់មន្ទីរពេទ្យ Sarawak ម៉ាឡេស៊ីបានបង្ហាញថា កាលពីថ្ងៃម្សិលមិញនេះមានជនរងគ្រោះម្នាក់ទៀតហើយ ដែលបានស្លាប់ដោយសារជំងឺឆ្កែឆ្អួត។ ជនរងគ្រោះថ្មីម្នាក់ទៀតនេះមានអាយុ ៤៩ ឆ្នាំ និងបានក្លាយជាជនរងគ្រោះទី ១២ ដែលបានស្លាប់ដោយជំងឺឆ្កែឆ្អួត បើគិតតាំងពីពាក់កណ្តាលឆ្នាំ ២០១៧ មកទល់នឹងពេលនេះ។ សូមបញ្ជាក់ថា ជំងឺឆ្កែឆ្អួតដែលបង្កឡើងដោយមានសត្វឆ្កែខាំនរណាម្នាក់នោះ ហាក់កើតមានញឹកញាប់ក្នុងប្រទេសម៉ាឡេស៊ី និងបានបង្កើតជាក្តីកង្វល់មួយសម្រាប់សង្គមផងដែរ ព្រោះថាកន្លងមកករណីនេះកម្រកើតមានណាស់។ បើយោងតាមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមួយនេះបានឲ្យដឹងថា ប្រសិនបើអ្នកត្រូវសត្វឆ្កែខាំ ទោះឆ្កែនោះមានសុខភាពល្អធម្មតាក៏ដោយ សូមប្រញាប់ទៅចាក់វ៉ាក់ស៊ាំងការពារឲ្យបានភ្លាមៗ ជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ ព្រោះថាពេលខ្លះមេរោគពីសត្វឆ្កែបានបង្កឲ្យយើងធ្វើទុក្ខភ្លាមៗក្រោយពេលឆ្កែខាំ តែក្នុងករណីខ្លះវិញមេរោគសត្វឆ្កែនោះសម្ងំនៅក្នុងខ្លួនយើង អាចធ្វើទុក្ខនៅច្រើនឆ្នាំបន្ទាប់មកទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
August 20, 2018 - អន្តរជាតិ
ចិន៖ ត្រីសាម៉ុងគឺអាហារមួយប្រទេស ដែលគេនិយមទទួលទាននៅជុំវិញពិភពលោក ព្រោះតែត្រីប្រភេទនេះអាចផ្តល់ទាំងរសជាតិឆ្ងាញ់ និងផ្តល់ទាំងសុខភាពល្អសម្រាប់អ្នកទទួលទានវាផងដែរ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិនបានផ្ទុះរឿងអាស្រូវមួយថា ត្រីសាម៉ុងមួយចំនួន ដែលគេលក់នៅក្នុងទីផ្សារប្រទេសចិន ការពិតមិនមែនជាត្រីសាម៉ុងនោះទេ តែគេបានបន្លំយកត្រីប្រភេទ Rainbow Trout មកលក់ជំនួសវិញ។ សូមបញ្ជាក់ថា Rainbow Trout គឺជាត្រីសមុទ្រមួយប្រភេទ ដែលមានសាច់ស្រដៀងគ្នាទៅនឹងត្រីសាម៉ុងដែរ តែវាពុំមានគុណប្រយោជន៍សុខភាព និងរសជាតិដូចត្រីសាម៉ុងនោះទេ។ បើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា គិតមកទល់នឹងពេលនេះអាជ្ញាធរចិន កំពុងបើកការស៊ើបអង្កេតលើករណីនេះ និងបានចុះទៅត្រួតពិនិត្យតាមកសិដ្ឋានចិញ្ចឹមត្រី និងកន្លែងលក់ត្រីសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន។ ប្រសិនបើប៉ូលិសរកឃើញថា អ្នកណាម្នាក់បានបន្លំលក់ត្រីដូចខាងលើនេះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់៕ អត្ថបទ៖ ភក្តី
August 20, 2018









