Khmernote Media
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ៖ ជួបជុំក្រុមគ្រួសារ និងប្រារព្ធបុណ្យសែនព្រះខែជាមួយនឹងនំព្រះខែច្នៃយ៉ាងផ្ចិតផ្ចង់នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍ក្នុងឆ្នាំនេះ។ ដុតថ្មីៗរៀងរាល់ថ្ងៃតាមបែបប្រពៃណីជាមួយគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីបរទេស នំសែនព្រះខែរបស់ណាហ្គាវើលដ៍ ផ្តល់ជូននូវនំរសជាតិឆ្ងាញ់ប្លែកៗជាច្រើនជម្រើស ដូចជា រសជាតិគ្រាប់ឈូក រសជាតិស្លឹកតើយ ព្រមទាំងនំរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិចជាមួយសណ្តែកក្រហម ជាដើម។ អតិថិជន អាចជ្រើសរើសនំសែនព្រះខែធម្មតាដែលគ្មានស៊ុត ឬមានស៊ុតពីរក៏បាន។ រីករាយពិសាតាមចិត្ត! នំសែនព្រះខែនាំលាភរបស់ណាហ្គាវើលដ៍ គឺជាកាដូដ៏ស័ក្តិសមបំផុត វេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូក្នុងឱកាសបុណ្យសែនព្រះខែនេះ

    August 22, 2018
  • សង្គម

    យោងតាមសេចក្តីរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៥ ២៦៨នាក់ និងមានបេក្ខជនអវត្តមានសរុបចំនួន ១ ៨៩៩នាក់។ នៅក្នុងដំណើរការប្រឡងនោះផងដែរ ក៏មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន០៧ករណី មានដូចជា យកទូរស័ព្ទតាមខ្លួន និងនាំសំណៅឯកសារចូលបន្ទប់ប្រឡងជាដើម ចំណែកឯបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរមានចំនួន៦៤ករណី។ ក្រសួងបានឲ្យដឹងទៀតថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងៗទៀតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង៕ អត្ថបទ៖ សេម

    August 22, 2018
  • កីឡា

    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក ​Mino Raiola បានប្រវាយដោយពាក្យសម្ដីចំៗទៅលើអតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes បន្ទាប់ពី Scholes បានរិះគន់ Pogba ក្រោយក្លឹបបិសាចក្រហម Manchester United ទទួលរងបរាជ័យក្រោមថ្វីជើង Brighton កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ វីរៈបុរសរបស់ Manchester United លោក Paul Scholes បានថាឲ្យខ្សែបម្រើ Pogba ចំពោះអាកប្បកិរិយារបស់ Pogba ក្នុងការប្រកួតដោយបង្កជាហេតុធ្វើឲ្យ Manchester United ចាញ់

    August 21, 2018
  • បច្ចេកវិទ្យា

    Galaxy Note 9 ត្រូវបានចាត់ទុកថាជាកំពូលស្មាតហ្វូន ដែលមានកំលាំងថ្មធំជាងគេបំផុតក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលមានទំហំរហូតដល់ទៅ 4,000mAh ឯណោះ ប៉ុន្តែទំហំថ្មធំបែបនេះមិនមែនទើបតែមានឡើយ កំពូលស្មាតហ្វូន P20 Pro របស់ក្រុមហ៊ុន Huawei របស់ទំហំថ្មដូចគ្នាដែរ។ តោះឥលូវយកមកមើលការធ្វើតេស្តសាកល្បងកំលាំងថ្មរបស់ Note 9 ជាមួយនឹងកំពូលស្មាតហ្វូន៤ម៉ូដែល ដែលសុទ្ធតែមានថាមពលថ្មខ្លាំងដូចជា Galaxy S9 ទំហំ 3,500mAh, iPhone X ទំហំថ្ម 2,716mAh, Huawei P20 Pro ទំហំថ្ម 4,000mAh

    August 21, 2018
  • PR

    ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ត្រកូល V របស់ Vivo មានលេខតំណាង នៅពីក្រោយ គឺសុទ្ធតែជាលេខសេស ទាំងអស់ ដូចជា V3 V5 V7 V9 និងចុងក្រោយ ដែលក្រុមហ៊ុនត្រៀមនឹង បង្អួតសម្រស់នេះ គឺ V11 នេះឯង ដោយបានភ្ជាប់ជាមួយលក្ខណះពិសេសដូចជាម៉ូដែល X21។ យ៉ាងណាមិញ ចំពោះ Vivo V11 នេះ នៅមិនទាន់ ប្រកាសអោយដឹងពីលក្ខណៈសម្បត្តិ របស់វាទេ ក៏ដូចជា រូបរាងរបស់វាក្តី សុទ្ធតែនៅរក្សាជាអាថ៌កំបាំង

    August 21, 2018
  • កីឡា

    ភ្នំពេញ៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិលើកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា” កាល​ពី​ថ្ងៃ​ទី​ ១៧ ខែសីហា​ ឆ្នាំ ២០១៨​ ក្រុម​ហ៊ុន​ គូបូ​តា បាន​រៀប​ចំ​សន្និសីទសារព័ត៌មានមួយ​នៅ​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍បាយ័ន ក្រោម​អធិបតី​ភាព​របស់​​អ្នកតំណាង​ក្រុម​ហ៊ុន​ គូបូតា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍បាយ័ន ដើម្បី​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​របស់​ខ្លួន​​ក្នុង​កម្ម​វិធី​ប្រដាល់​​គុនខ្មែរអន្តរជាតិ​​ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា”។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ រដូវកាលនេះជារដូវកាលដែលពិសេសបំផុតដោយ គូបូតា បាននាំមកជូនលោកអ្នកនូវ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ 54 គីឡូក្រាម ដំបូងបំផុតក្នុងប្រទេសកម្ពុជា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺ គូបូតា

    August 21, 2018
  • កីឡា

    អ្នកចាំទីរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Claudio Bravo ត្រូវបានក្លឹប Man City បញ្ជាក់ថា៖ អ្នកចាំទីរូបនេះអាចនឹងអវត្តមានជាមួយនឹងក្លឹបពេញមួយរដូវកាលដោយសារតែអ្នកចាំទីសញ្ជាតិឈីលីរូបនេះទទួលរងរបួសក្នុងកំឡុងពេលហ្វឹកហាត់។ តាមការបញ្ជាក់របស់ក្លឹបកាលពីថ្ងៃច័ន្ទកន្លងទៅនេះអ្នកចាំទី Bravo បានទទួលរងការឈឺចាប់បាក់ឆ្អឹងនៅលើជង្គង់ជើងឆ្វេងរបស់គាត់យ៉ាងខ្លាំងនៅក្នុងកំពុងពេលហ្វឹកហាត់ជាមួយនឹងក្លឹប។ ហើយអ្នកចាំទី Bravo នឹងធ្វើដំណើរទៅកាន់ទីក្រុង Barcelona ជាមួយនឹងមិត្តរួមក្រុមរបស់គេគឺខ្សែបម្រើ Kevin De Bruyne នៅក្នុងថ្ងៃព្រហស្បតិ៍ខាងមុខនេះដើម្បីទទួលការព្យាបាល ខណៈដែល De Bruyne អាចនឹងអវត្តមានជាមួយនឹងក្លឹប Man City រយៈពេល 3 ខែដោយសារតែរបួសជង្គង់កាលពីសប្ដាហ៍មុន។ របួសរបស់ Bravo

    August 21, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កម្មវិធីប្រកួត Asian Games ឆ្នាំ២០១៨ បានចាប់ផ្តើមហើយ ដោយប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្នុងកម្មវិធីបើកសម្ពោធកម្មវិធីប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (ឬជាធម្មតាគេហៅគាត់ថា Jokowi) ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺលោកប្រធានាធិបតី Joko Widodo បានបង្ហាញខ្លួនដោយការជិះម៉ូតូដោយខ្លួនឯង និងមើលទៅគឺដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីព ឬតារាសម្តែងឈុតជិះម៉ូតូក្នុងខ្សែភាពយន្តអញ្ចឹង ។ មូលហេតុដែលគាត់សម្រេចជិះម៉ូតូដោយខ្លួនឯងដូចនេះ ដោយសារចរាចណ៍កកស្ទះពេក ហើយបើគាត់ជិះរថយន្តគឺទៅមិនទាន់ពេលបើកកម្មវិធីនោះទេ។ ជម្រើសរបស់គាត់គឺមានតែជិះម៉ូតូដោយខ្លួនឯងទើបអាចទៅទាន់ពេលវេលា។ ឥរិយាបថរបស់ប្រធានាធិបតីរូបនេះ ទទួលបានការគោរព កោតសរសើរយ៉ាងខ្លាំងព្រោះតែគាត់មិនប្រកាន់ខ្លួន ហើយអ្នកខ្លះបានមើលឃើញថា គាត់ដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីពអីចឹង៕ https://www.youtube.com/watch?v=4sjLX3sdax0 អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    August 21, 2018
  • កីឡា

    កីឡាករ Cristiano Ronaldo, Luka Modric និង Mohamed Salah គឺជាបេក្ខជន ៣រូបចុងក្រោយក្នុងការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ UEFA។ Ronaldo ដែលបានចូលរួមជាមួយក្រុម Juventus ពីក្លិប Real Madrid នៅរដូវក្តៅនេះបានស៊ុតបញ្ចូលទី 15 គ្រាប់ក្នុង 13 ប្រកួតក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្លឹប Real Madrid បានឈ្នះពានរង្វាន់នេះដោយបានផ្តួលក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករ Salah បានរងរបួសនៅក្នុងវគ្គផ្តាច់ព្រ័ត្រប៉ុន្តែគាត់គឺជាខ្សែប្រយុទ្ធដែលជួយក្រុមហង្សក្រហម Liverpool

    August 21, 2018
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់បានប្រកាសលក់កូនស្រីជាទីស្រលាញ់របស់គាត់ ដើម្បីយកប្រាក់ទៅព្យាបាលកូនប្រុសរបស់គាត់ម្នាក់ទៀត ដែលមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និងរងចាំលុយសម្រាប់ការព្យាបាលបន្ថែមទៀតដើម្បីបន្តជីវិតរបស់គេ។ បុរសរូបនេះមានឈ្មោះថា Liang Yujia ហើយទីតាំង ដែលគាត់ឈរផ្សព្វផ្សាយអំពីព័ត៌មានដោះដូរកូនស្រីជាមួយនឹងលុយនោះ គឺនៅក្បែរមន្ទីរពេទ្យ West China Second University Hospital ក្នុងខេត្ត Sichuan ភាគខាងលិចប្រទេសចិន និងជាមន្ទីរពេទ្យ ដែលកូនគាត់កំពុងស្នាក់នៅ។ បុរសរូបនេះបានឲ្យដឹងថា គាត់មានប្រាក់ខែប្រមាណជា ៧,០០០ យន់ (១,០០០ ដុល្លារ) ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយប្រាក់ដែលគាត់រកបាន និងសន្សំបានទាំងអស់ គឺគាត់បានយកទៅព្យាបាលកូនប្រុសអស់ពីខ្លួនហើយ។ បើគិតមកទល់នឹងពេលនេះគាត់បានចំណាយប្រាក់អស់ ៥០,០០០

    August 21, 2018