ខ្មែរណូត

ស្វែងរក

  • សង្គម

    ដឹងកាលបរិច្ឆេទថ្ងៃប្រកាសលទ្ធផល ការប្រឡងបាក់ឌុបឆ្នាំ២០១៨ហើយ

    BY Khmernote Media August 22, 2018
    ដឹងកាលបរិច្ឆេទថ្ងៃប្រកាសលទ្ធផល ការប្រឡងបាក់ឌុបឆ្នាំ២០១៨ហើយ

    យោងតាមសេចក្តីរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៥ ២៦៨នាក់ និងមានបេក្ខជនអវត្តមានសរុបចំនួន ១ ៨៩៩នាក់។ នៅក្នុងដំណើរការប្រឡងនោះផងដែរ ក៏មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន០៧ករណី មានដូចជា យកទូរស័ព្ទតាមខ្លួន និងនាំសំណៅឯកសារចូលបន្ទប់ប្រឡងជាដើម ចំណែកឯបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរមានចំនួន៦៤ករណី។

    ក្រសួងបានឲ្យដឹងទៀតថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងៗទៀតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay