ស្យាមគូបូតា ឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធី ប្រដាល់គុនខ្មែរអន្តរជាតិ ទម្ងន់ 54 គីឡូក្រាម “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា”
- August 21, 2018
ភ្នំពេញ៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិលើកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា” កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុន គូបូតា បានរៀបចំសន្និសីទសារព័ត៌មានមួយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងរបស់ខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា”។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រដូវកាលនេះជារដូវកាលដែលពិសេសបំផុតដោយ គូបូតា បាននាំមកជូនលោកអ្នកនូវ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ 54 គីឡូក្រាម ដំបូងបំផុតក្នុងប្រទេសកម្ពុជា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺ គូបូតា ក៏បានរៀបចំនូវដំណើរការនៃការប្រកួតថ្មីដោយយើងមាន វគ្គជម្រុះ រយៈពេល 7 សប្តាហ៍ ដោយមានកីឡាករកម្ពុជាចំនួន 8 រូប ចូលរួមប្រកួតដើម្បីជ្រើសរើសយកកីឡាករជើងខ្លាំងបំផុតចំនួន 5 រូប ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករជើងខ្លាំងមកពីព្រះរាជាណាចក្រថៃចំនួន 3 រូប និងមកពីព្រះរាជាណាចក្រឡាវចំនួន 2 រូប នៅក្នុងកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា”។
កំពូលកីឡាករក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម ទាំង 10 រូប រួមមាន កីឡាករកម្ពុជា៖ ចាន់ សាន់, ផាន់ ផាតយុទ្ធ, រិទ្ធ អាទិត្យ, ខេម ចាន់, ប៊ុន សុធា, កីឡាករថៃ៖ អាណាន់តាស័ក្តិ ស៊ិតភូកងយុទ្ធ, កៅរៀនថង ផេតចិន្តា, ផ្លាំងធិប ប៉.យុទ្ធភូមិ និងកីឡាករឡាវ៖ វ៉ាំងង៉ើន រ៉ុងរៀនកីឡាណៈខនប៉ៈថុម, ស៊ែងសុរិយៈ ស៊ិតតកអាកាស ដែលសុទ្ធតែជាកីឡាករជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។ រដូវកាលថ្មី! ជំនាន់ថ្មី! បច្ចេកទេសថ្មី! ជាមួយប្រដាល់គុនខ្មែរអន្តរជាតិទម្ងន់ 54 គីឡូក្រាម កាន់តែជក់ចិត្ត កាន់តែអស្ចារ្យលើសពីការរំពឹងទុក ហើយក្នុងរដូវកាលនេះសម្រាប់ជើងឯកលេខ 1 នឹងទទួលបានខ្សែក្រវាត់ជើងឯកប្រដាល់លេខមួយគូបូតាមួយ ពានរង្វាន់មួយ និងទឹងប្រាក់ចំនួន 6,000 ដុល្លារ ជ័យលាភីលេខ 2 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 3,000 ដុល្លារ ជ័យលាភីលេខ 3 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 1,000 ដុល្លារ និងជ័យលាភីលេខ 4 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 500 ដុល្លារ។ អ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់អាចទស្សនាការប្រកួតនេះបានរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី 17 សីហា ឆ្នាំ 2018 តទៅ ពីម៉ោង 7:00 យប់ រហូតដល់ម៉ោង 9:00 យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នតែម្តង។

ដោយមាការគ្រាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា គូបូតា បានឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធីប្រដាល់នេះអស់រយៈពេល 5 ឆ្នាំជាប់ៗគ្នាដោយជោគជ័យ ដែលបច្ចុប្បន្ននេះកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា” បានក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត គូបូតា ក៏បានដំណើរការកម្មវិធីប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ 2018 ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជន ក៏ដូចជាប្រជាកសិករកម្ពុជា។
គូបូតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា ជាពិសេសកសិករកម្ពុជាដែលតែងតែគាំទ្រកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា” ហើតតែងតែគាំទ្រ និងប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ដែលជួយឲ្យ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។ គូបូតា សន្យាថាតែងតែនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច និងតែងតែនៅជាមួយកសិករដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ ក៏ដូចជានាំមកជូនកសិករនូវ “បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត” ដែលជួយឲ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឲ្យជីវភាពធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ។

- Share This Post:






