- Khmernote Media
- បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កំពុងតែងាកទៅរកដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិនវិញហើយ សម្រាប់ផលិតទូរស័ព្ទដៃ iPhone របស់ខ្លួន។ ហើយដៃគូផ្គត់ផ្គង់របស់ Apple រាល់ថ្ងៃនេះគឺជាប្រទេសតៃវ៉ាន់ ។ យោងតាមរបាយការណ៍មួយពី Digitimes បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Apple បានបញ្ជាទិញគ្រឿងបន្លាស់ជាច្រើនសម្រាប់ផលិតទូរស័ព្ទ iPhone របស់ខ្លួនពីប្រទេសចិនវិញ។ ពឹងផ្អែកទៅលើសមត្ថភាព និងគុណភាពផលិត ក្រុមហ៊ុនផ្គត់ផ្គង់នៅតៃវ៉ាន់បានរំពឹងយ៉ាងខ្ពស់ពីក្រុមហ៊ុន Apple ដែលជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ ថានឹងអាចបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាជន សម្រាប់ការ iPhone ថ្មី ប៉ុន្តែក្រុមហ៊ុន Apple បានប្ដូរយុទ្ធសាស្រ្តទីផ្សារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាប់យកប្រទេសចិនជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់របស់គេវិញ។ ជាក់ស្តែងក្រុមហ៊ុន Apple កំពុងសម្លឹងមើលការកាត់បន្ថយតម្លៃនៃគ្រឿងបន្លាស់នៅក្នុងស្មាតហ្វូនរបស់ខ្លួនហើយសង្ឃឹមថា
August 22, 2018 - អន្តរជាតិ
អ៊ីរ៉ង់៖ បើយោងតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់អាចផលិតយន្តចម្បាំងដោយខ្លួនឯងបានហើយ ជាមួយនឹង សមត្ថភាពខ្លាំងមិនធម្មតា។ ក្នុងពិធីដាក់បង្ហាញយន្តចម្បាំង ដែលផលិតក្នុងស្រុកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានា ធិបតីអ៊ីរ៉ង់លោក Hassan Rouhani ផងដែរ។ យន្តហោះចម្បាំងរបស់អ៊ីរ៉ង់ត្រូវបានគេហៅថា Kowsar ហើយវាអាចត្រូវបានគេប្រើក្នុងបេសកកម្ម ឬប្រើប្រាស់ជាយន្តហោះជំនួយក្នុងដែនអាកាស ដែលមានរយៈចម្ងាយខ្លីៗ។ បើយោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់បានឲ្យដឹងថា យន្តហោះចម្បាំង Kowsar មិនត្រឹមតែបានផ្តល់នូវមោទនភាព ចំពោះប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ តែវាក៏បានជួយបន្ថែមឥទ្ធិពលដល់វិស័យយោធារបស់អ៊ីរ៉ង់បានផងដែរ។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ការផលិតបានយន្តហោះចម្បាំងនេះបានបង្ហាញថា អ៊ីរ៉ង់បានបោះជំហ៊ានទៅមុខមួយកម្រិតទៀតទាំងក្នុងវិស័យយោធា និងវិស័យបច្ចេកវិទ្យា៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
August 22, 2018 - សង្គម
កាលពីម្សិលមិញនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ និងរលូន បើទោះបីជាមានបេក្ខជនមួយចំនួនបំពាននឹងបំរាមរបស់ក្រសួង ហើយបេក្ខជនមួយចំនួនមានបញ្ហាសុខភាពអំឡុងពេលប្រឡងក៏ដោយ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងៗទៀតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង។ ជាមួយនេះផងដែរ ក្រសួងក៏បានបញ្ជាក់សារថ្មីម្តងទៀតដែរថា ដើម្បីប្រឡងជាប់បាក់ឌុប បេក្ខជនទាំងអស់ត្រូវមានពិន្ទុចាប់ពី ២៣៧ឡើងទៅ ដោយរបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ
August 22, 2018 - កីឡា
ក្លឹបកាំភ្លើងធំ Arsenal បានប្ដេជ្ញាឈរលើជំហររឹងមាំដោយបដិសេធមិនព្រមផ្ដល់ប្រាក់ឈ្នួលពលកម្មដល់ខ្សែបម្រើ Aaron Ramsey ទ្វេដងប៉ុន្ដែក្លឹបយក្សទីក្រុង London មួយនេះនៅតែសង្ឃឹមថា Ramsey នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ដទៀត នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Evening Standard។ ខ្សែបម្រើសញ្ជាតិវែលរូបនេះកំពុងស្ថិតនៅក្នុងការចចារមួយដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដោយ Ramsey បានទាមទារក្លឹបកាំភ្លើងធំ Arsenal ដំឡើងប្រាក់ឈ្នួលពលកម្មទ្វេដងពីប្រាក់ឈ្នួលពលកម្មគាត់បច្ចុប្បន្ន។ ប៉ុន្ដែសំណើររបស់ Ramsey ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ច្រានចោលនឹងឈរលើជំហររឹងមាំនឹងមិនផ្ដល់ប្រាក់ឈ្នួលពលកម្មឲ្យ Ramsey ទ្វេដងទេ ប៉ុន្ដែសង្ឃឹមថា Ramsey នឹងបន្ដនៅជាមួយនឹងក្លឹបទោះបីជាកុងត្រារបស់គាត់នៅសល់តែមួយរដូវកាលទៀតក៏ដោយ។ បុត្រ ប្រភព៖
August 22, 2018 - PR
ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ – ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco Group) ដែលជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ មានសេចក្តីរីករាយសូមជម្រាបជូនថា ក្រុមហ៊ុនទើបតែទទួលបាន ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan ។ នេះជាលើកទី ២ ហើយដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦ ថាជាក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។ នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានលើកឡើងថា៖ “យើងមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost
August 22, 2018 - PR
ទីបំផុត វគ្គប្រកួតផ្តាច់ព្រ័ត្តនៃការប្រកួតថតរូបដោយស្មាតហ្វូន បានធ្វើឡើងដំណាល់គ្នាក្នុងកម្មវិធីសម្ពោធនិងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មីលំដាប់កំពូល គឺ #Huawei_Nova3 #Huawei_Nova3i បានធ្វើឲ្យរញ្ជួយកម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ នាថ្ងៃទី 18 ខែ 08 ។ ដោយចាប់ផ្តើមប្រកួតកាលពីដើមខែកុម្ភះឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HuaweiPhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់)។ គួរអោយកត់សំគាល់ផងដែរថា ក្រុមហ៊ុន Huawei ទទួលបានជោគជ័យពីការរៀបចំការប្រកួត 3 រដូវកាលមកហើយដោយទទួលបានការគាំទ្រ និងចូលរួមពីអតិថិជន អ្នកចូលចិត្តថតរូប និងអ្នកថតរូបអាជីព យ៉ាងច្រើនសន្ធឹកសន្ធាប់។ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei
August 22, 2018 - អន្តរជាតិ
ជាធម្មតាអ្នកធ្លាប់បានដឹងថា ទាល់តែអ្នករៀនបានសញ្ញាប័ត្រពីសាកលវិទ្យាល័យទើបអាចរកការងារនៅតាមក្រុមហ៊ុនធំៗបាន។ យ៉ាងណាក្តីពេលនេះមានក្រុមហ៊ុនធំៗមួយចំនួននៅអាមេរិកលែងត្រូវឲ្យបុគ្គលិកទាល់តែមានសញ្ញាប័ត្រពីសាកលវិទ្យាល័យទើបអាចចូលបម្រើការងារបាន ព្រោះក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាច្រើន និងមានអ្នកជំនាញគ្រប់គ្រាន់រួចហើយ ដូចនេះក្រុមហ៊ុនមិនចង់បានអ្នកមានសញ្ញាប័ត្រទៀតទេ ព្រោះអស់ការចំនាយច្រើន ខណៈដែលអ្នកគ្មានសញ្ញាប័ត្រពីសាកលវិទ្យាល័យក៏អាចធ្វើការងារទាំងនោះបានដូចគ្នា។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១.ក្រុមហ៊ុន Google ២.ក្រុមហ៊ុន Ernst & Young (EY) ៣.ក្រុមហ៊ុន Penguin Random House ៤.ក្រុមហ៊ុន Costco Wholesale ៥.ក្រុមហ៊ុន Whole Foods ៦.ក្រុមហ៊ុន Hilton ៧.ក្រុមហ៊ុន Publix ៨.ក្រុមហ៊ុនផលិតទូរស័ព្ទ Apple ៩.ក្រុមហ៊ុនលក់កាហ្វេ Starbucks ១០.ក្រុមហ៊ុន Nordstrom
August 22, 2018 - កីឡាអតីតខ្សែបម្រើ Man Utd លោក Lee Sharpe និយាយថា៖ Zidane គឺជាបេក្ខភាពដ៏ល្អក្នុងការជំនួសដំណែងលោក Mourinho
អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane នឹងក្លាយជាបេក្ខភាពដ៏សំខាន់សម្រាប់ក្លឹបបិសាចក្រហម Manchester United ក្នុងការជំនួសដំណែងលោក Jose Mourinho បន្ទាប់ពីលោក Mourinho ដឹកនាំបិសាចក្រហម Manchester United ចាញ់ Brighton កាលពីថ្ងៃអាទិត្យកន្លងទៅ។ ពេលនេះលោក Jose Mourinho កំពុងត្រូវបានគេរិះគន់គាត់យ៉ាងខ្លាំងចំពោះទំរង់លេងដែលលោកដឹកនាំ Man Utd ចាញ់ Brighton ដល់ទៅ 3-2 កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការដឹកនាំរបស់ Mourinho កាលពីថ្ងៃអាទិត្យកន្លងទៅនេះធ្វើឲ្យលោកទទួលបានការមិនពេញចិត្តជាច្រើន
August 22, 2018 - អន្តរជាតិ
ថៃ៖ ក្រសួងអប់រំថៃបានសម្រេចប្រើប្រាស់ថវិការចំនួន៣ពាន់លានបាត (ប្រមាណជាង៩០លានដុល្លារ) បន្ថែមទៀត សម្រាប់ជួលបុគ្គលិករដ្ឋបាលឲ្យមកជួយធ្វើការងារនៅក្នុងសាលារៀន ដើម្បីឲ្យគ្រូបង្រៀនទាំងអស់មានពេលវេលាគ្រប់គ្រាន់ផ្តោតលើគុណភាពនៃការបង្រៀនជាសំខាន់។ បើតាមប្រសាសន៍របស់លោក Teerakiat Jareonsettasin រដ្ឋមន្ត្រីក្រសួងអប់រំបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះទៅ គ្រូបង្រៀននៅតាមសាលារដ្ឋក្នុងប្រទេសថៃទាំងអស់លែងរវល់នឹងការងារទូទៅក្នុងសាលារៀនទៀតហើយ ព្រោះបុគ្គលិករដ្ឋបាល ឬជំនួយការគ្រូបង្រៀននឹងធ្វើការងារទាំងនោះជំនួសវិញ ហើយគ្រូបង្រៀនទាំងអស់នឹងមានពេលមានវេលាគ្រប់គ្រាន់ ដើម្បីរៀបចំតែកិច្ចការបង្រៀនឲ្យបានល្អ រកវិធីសាស្រ្តបង្រៀនថ្មីៗ មានពេលគ្រប់គ្រាន់ ដើម្បីពង្រឹងសមត្ថភាពរបស់គាត់បន្ថែមទៀត។ គ្រូបង្រៀននៅតាមសាលារដ្ឋក្នុងប្រទេសថៃទាំងអស់បានសម្តែងនូវការសាទរខ្លាំង ចំពោះការសម្រេចរបស់ក្រសួងអប់រំ ហើយគេជឿថា វិធីដូចខាងលើនេះនឹងអាចជួយពង្រឹងគុណភាពអប់រំរបស់ថៃឲ្យកាន់តែល្អថែមមួយកម្រិតទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
August 22, 2018 - បច្ចេកវិទ្យា
P20 Pro ស្មាតហ្វូនកាមេរ៉ា៣គ្រាប់របស់ក្រុមហ៊ុន Huawei ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយឥលូវនេះលិចលឺព័ត៌មានថា Huawei នឹងបញ្ចេញស្មាតហ្វូនមួយម៉ូដែលទៀតបំពាក់កាមេរ៉ា៣គ្រាប់ដែរ គឺ Huawei Mate 20 ដែលទំនងជាបង្ហាញខ្លួននៅខែតុលាខាងមុខនេះ។ ស្រាប់តែពេលថ្មីៗនេះ លេចធ្លាយរូបរាងរបស់ Mate 20 ព្រោងព្រាតនៅលើអិនធើណេតតែម្តង។ តាមរយៈព័ត៌មានលេចធ្លាយនោះបង្ហាញឲ្យឃើញថា Mate 20 មានក្បាលឆកកាន់តែតូចជាម៉ូដែលចាស់ៗ និងមានអេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខតែម្តង ចំណែកនៅផ្នែកខាងក្រោយវិញមានផ្ទៃកញ្ចក់សុទ្ធ និងមានបំពាក់កាមេរ៉ា៣គ្រាប់ដូច P20 Pro ដែរ។ ដោយសារតែ Mate 20 ប្រើផ្ទៃកញ្ចក់នៅខាងក្រោយ ដូច្នេះវានឹងក្លាយជាស្មាតហ្វូនរបស់ Huawei
August 22, 2018









