Khmernote Media
  • កីឡា

    សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងព្រឹតិ្តការណ៍ UEFA Champion League ក្នុងរដូវកាលថ្មីនេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន 90min បានឲ្យដឹងថា៖ ប្រព័ន្ធប្រតិបតិ្តការណ៍ VAR ត្រូវបានយកមកប្រើប្រាស់នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗកន្លងមកជាពិសេសការប្រកួតពានរង្វាន់ FIFA World Cup ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះហើយការដាក់ឲ្យប្រើប្រាស់ VAR នៅ World Cup នេះក៏ទទួលបានជោគជ័យដែរ។ គោលបំណងនៃការដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបតិ្តការណ៍ VAR នេះគឺដើម្បីឲ្យការប្រកួតដំណើរការទៅដោយភាពសុក្រិតនិងយុតិ្តធម៌សម្រាប់ក្លឹបឫក៏ក្រុមជម្រើសជាតិនីមួយៗ។ ពេលនេះ UEFA កំពុងសម្លឹងមើលនូវវិធីថ្មីដែលធ្វើឲ្យកាន់តែប្រសើរឡើងនៅការប្រកួតរបស់ក្លឹបនីមួយៗ ដោយ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្ត VAR

    August 23, 2018
  • កីឡា

    ក្លឹបយក្សទាំងពីរប្រចាំទិក្រុង Madrid កំពុងត្រៀមដណ្ដើមកីឡាករឆ្នើមពីរនាក់ពីក្លឹបតោខៀវ Chelsea នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន The Mirror។ ក្លឹបអធិរាជសរ Real Madrid និងក្លឹប Atletico Madrid កំពុងអង្រួនចិត្តចង់បានកីឡាករម្នាក់មួយពីក្លឹបតោខៀវ Chelsea ក្នុងរដូវក្ដៅនេះ។ ក្លឹបអធិរាជសរ Real Madrid នៅតែមានចិត្តចង់បានខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ដដែលដើម្បីជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះ។ ដំណែងរបស់ Ronaldo នៅឯ Real

    August 23, 2018
  • អន្តរជាតិ

    Asian Games គឺជាការប្រកួតកីឡាជាច្រើនប្រភេទ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាច្រើននៅក្នុងតំបន់អាស៊ីតែប៉ុណ្ណោះ ដើម្បីធ្វើការប្រកួតដណ្តើមមេដាយ ដែលការប្រកួតនេះតែងតែធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ សម្រាប់ម្ចាស់ផ្ទះ ដែលរៀបចំការប្រកួតកីឡា Asian Games 2018 នេះគឺប្រទេសឥណ្ឌូនេស៊ី ដោយកម្មវិធីចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។ ចំណុចមួយដែលគេចាប់អារម្មណ៍ចំពោះការប្រកួត Asian Games នេះ គឺគេសង្កេតឃើញអត្តពលិកជាច្រើនបាននាំគ្នាប្រើប្រាស់វិធីសាស្ត្រជប់ខ្យល់។ យោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា ការជប់ខ្យល់ជួយព្យាបាលកន្លែងឈឺចាប់បានយ៉ាងមានប្រសិទ្ធិភាព ដូច្នេះហើយទើបអត្តពលិកទាំងនោះនាំគ្នាប្រើវិធីសាស្ត្រនេះ។ នេះមិនមែនជាលើកទី១ឡើយ ដែលគេឃើញអត្តពលិកនាំគ្នាជប់ខ្យល់មុនប្រកួត កាលពីឆ្នាំ២០១៦ កន្លងទៅនៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល គេក៏សង្កេតឃើញកីឡាករ កីឡាការិនី ហែលទឹកជាច្រើននាំគ្នាជប់ខ្យល់ផងដែរ៕ អត្ថបទ៖

    August 23, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung កំពុងតែត្រៀមខ្លួន ដើម្បីបង្ហាញស្មាតហ្វូន ដែលអាចបត់បានលើកដំបូងរបស់ខ្លួន ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ CES 2019 នៅក្នុងខែមករា ដើមឆ្នាំក្រោយ ខណៈដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនកូរ៉េមួយនេះ។ ទូរស័ព្ទនេះអាចនឹងត្រូវគេដាក់ឈ្មោះឲ្យថា Galaxy X ប៉ុន្តែវាក៏អាចមានឈ្មោះមួយទៀតដែរ ដែលអាចហៅបានថា Galaxy F ព្រោះអក្សរ F តំណាងឲ្យពាក្យថា Fold (បត់) ។ អ្វីដែលទូរស័ព្ទនេះអាចធ្វើទៅបានមានដូចជា បត់បែនបានរហូតដល់ទៅ 90 ដឺក្រេឯណោះ។ ដូចដែលអ្នកបានឃើញស្រាប់ហើយក្នុងរូបភាពគឺមិនអាចបត់ជិតបាន 100% នោះទេ។ ទ្រនាប់ស្កែនស្នាមម្រាមដៃគឺនៅខាងក្រោយ ចំពោះកាមេរ៉ាគឺឃើញថាមានបួន ដោយនៅខាងមុខ២គ្រាប់

    August 23, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងស្តីរបស់អគ្គិសនីកម្ពុជា EDC បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន២ថ្ងៃ គឺនៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានាមួយចំនួននៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម

    August 23, 2018
  • អន្តរជាតិ

    ចិន៖ ស្ត្រីជាកូនអ្នកមានម្នាក់បានរៀបចំសុំមិត្តប្រុសរបស់នាងរៀបការ ដោយមានទាំងរថយន្តទំនើប និងលុយជាច្រើនផង នៅលើស្ពានកញ្ជក់ដ៏ខ្ពស់មួយ តែនាងត្រូវខកចិត្តយ៉ាងខ្លាំង ព្រោះតែមិនប្រុសរបស់នាងខ្លាចទីខ្ពស់ និងមិនហ៊ានដើរទៅរកនាងនោះទេ។ ស្រ្តីជាកូនអ្នកមាន និងក្លាហានហ៊ានសុំមិត្តប្រុសរៀបការមុននេះមានឈ្មោះថា Xiao Jing អាយុ២៣ឆ្នាំ ហើយមិត្តប្រុសដែលនាងសុំរៀបការជាមួយនោះមានឈ្មោះថា Xiao Yu មានអាយុ២៣ឆ្នាំដូចគ្នា។ ទីតាំងដែលនាងបានរៀបចំកម្មវិធីសូមមិត្តប្រុសរៀបការនេះគឺនៅលើស្ពានកញ្ចក់ Xinmi មានកម្ពស់៣០ម៉ែត្រ ស្ថិតនៅក្នុង ខេត្ត Henan ប្រទេសចិន។​ ក្នុងវីដេអូបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាង Xiao Jing ស្លៀកពាក់រ៉ូបរៀបការឈរនៅក្បែររថយន្តមួយគ្រឿង រួមជាមួយលុយមួយវ៉ាលីផង និងបាននិយាយទៅកាន់មិត្តប្រុសនាងថា នាងចង់រៀបការជាមួយនឹងគាត់ ហើយគាត់គ្រាន់តែដើរមក ជិតនាង និងឆ្លើយថា យល់ព្រម

    August 23, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ- នាម៉ោងប្រមាណ០២ និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គីភយ័ឆេះកន្លែងស្នាក់នៅរបស់កម្មករសំណង់ជាជនជាតិចិន ក្នុងការដ្ឋានសំណង់មួយកន្លែង ឈ្មោះសមុទ្រខៀវ នៅកំពេញភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីមានការអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភយ័ គ្រោះអគ្គិភ័យនោះក៏បានរត់ទាំងស្រុង។ សមត្ថកិច្ចបានឲ្យដឹងថាថា ផ្ទះកម្មករស្នាក់នៅមួយកន្លែងមាន១៦បន្ទប់បានរងការខូចខាត ជាមួយនឹងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា អគ្គីភយ័នេះកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ ដេត រូបភាព៖ Huy Bunleng

    August 22, 2018
  • PR

    ឌីជីថលម៉ាឃីតធីង ជាពាក្យដ៏ងាយយល់ ងាយនឹងបកស្រាយ បើត្រឹមតែនិយាយពីនិយមន័យ។ ប៉ុន្តែបើនិយាយពីការអនុវត្តតន៍ និងការប្រើប្រាស់យុទ្ធសាស្រ្ដ ផ្សព្វផ្សាយលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះ មានចំណុចជាច្រើនដែលក្រុមហ៊ុនបើកដំណើការយូរឆ្នាំ ឬទើបតែបើកដំណើការ មិនគួរមើលរំលងរាល់ពេលរៀបចំយុទ្ធសាស្រ្ដទីផ្សារថ្មី ក្នុងគោលបំណងណែនាំផលិតផល ឬសេវាកម្មថ្មីដល់អតិថិជនខ្លួន។ ជាក្រុមហ៊ុនមានបទពិសោធន៍ផ្ដល់សេវាកម្មប្រឹក្សា និងផ្ដល់ដំណោះស្រាយទីផ្សារច្រើនសណ្ឋានដល់ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាជិត ១០ ឆ្នាំ សូលីឌឺស បានរៀបចំកម្មវិធីពិសេស Solidus Biz Café នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីជួបជុំដៃគូពាណិជ្ជកម្ម ចែករំលែកបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មស្របតាមការបម្រែបម្រួលនៃ បច្ចេកវិទ្យាបច្ចុប្បន្ន។ វាគ្មិន ៤ រូមគ្នាចែករំលែក ៤ ចំណុចធំៗ ដែលក្រុមហ៊ុននៅកម្ពុជា មិនគួរមើលរំលង ក្នុងការប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារឲ្យចំគោលដៅ

    August 22, 2018
  • PR

    (ភ្នំពេញ) អាណាព្យាបាលសិស្សានុសិស្ស សាលារៀនសុវណ្ណភូមិ​ បង់ថ្លៃសិក្សាតាមភ្នាក់ងារទ្រូម៉ាន់នី ​ឫ កម្មវិធី TrueMoney ឈ្នះរង្វាន់ជាច្រើន និងឥតគិតថ្លៃសេវា។​ បង់ស្រួល ឈ្នះស្រួល។ បញ្ជាក់៖ ការចាប់រង្វាន់នឹងមាន LIVE បន្តផ្ទាល់នៅលើFacebook Page ផ្លូវការរបស់ ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Cambodia)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

    August 22, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ខ្សែបម្រើស្លាប Anthony Martial ចង់បង្ហាញខ្លួននៅឯក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho បន្ដទៀតទោះបីជា Martial ត្រូវបានគេរំពឹងទុកថានឹងអាចចាកចេញពីក្លឹបបិសាចក្រហម Manchester United ក៏ដោយ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះខកខានមិនបានបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនៅរុស្សីឆ្នាំនេះ បន្ទាប់ពី Martial បង្ហាញខ្លួនតិចពេកនៅក្នុងក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់នៅក្នុងទឹកដី Old Trafford។ ការមិនបានបង្ហញខ្លួននៅក្នុងក្លឹបច្រើននេះធ្វើឲ្យ Martial មានបំណងចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United ដើម្បីរកក្លឹបណាដែលរូបគេមានលទ្ធភាពបង្ហាញខ្លួនច្រើននៅក្នុងទីលាន។

    August 22, 2018