- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយទាក់ទងនឹងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO R17 PRO។ តាមរយៈព័ត៌មាននោះបានឲ្យដឹងថា OPPO R17 PRO មានទំហំអេក្រង់ 6.7អ៊ីញ ប្រភេទ AMOLED មានកំរិតបង្ហាញភាពច្បាស់ 2340×1080 pixels ដោយមានផ្ទៃខាងមុខគឺ 91.5 % ជាអេក្រង់សុទ្ធតែម្ដង។ R17 Pro រត់លើបន្ទះឈីប Qualcomm Snapdragon 710 មាន RAM ទំហំ 8GB និង GPU Adreno 616
August 25, 2018 - អន្តរជាតិ
ជាធម្មតាអ្នកធ្លាប់បានដឹងថា អ្នកដែលធ្វើសកម្មភាពកីឡាច្រើនអាចមានសុខភាពល្អ និងមានអាយុវែង។ តែយ៉ាងណាក្តី ការសិក្សាមួយបែជារកឃើញថា ប្រភេទសត្វនៅក្នុងសមុទ្រ ដែលមិនសូវមានកម្មភាព មិនសូវប្រើប្រាស់ថាមពលច្រើនអាចនៅរស់បានយូរទៅវិញ ហើយសត្វដែលផុត ពូជអស់នោះគឺជាពពួសត្វ ដែលមានសកម្មភាពច្រើន។ ការសិក្សាដ៏កម្រមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនមកពីសាកលវិទ្យាល័យ The University of Kansas ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស និងបានសិក្សាទៅលើប្រភេទសត្វប្រមាណជា ៣០០ ប្រភេទផ្សេងគ្នា។ ការសិក្សាបានបង្ហាញលទ្ធផលថា សត្វដែលខ្ជិលមិនសូវមានសកម្មភាពអាចរស់ដល់ទៅជាង ៥ លានឆ្នាំ តែសត្វដែលមានសកម្មភាពច្រើន ប្រើថាមពលច្រើន មានការរំលាយអាហារច្រើន បានស្លាប់ផុតពូជអស់ទៅហើយក្នុងរយៈពេល ៥ លានឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សាខាងលើនេះផ្តោតតែលើប្រភេទសត្វនៅក្នុងសមុទ្រតែប៉ុណ្ណោះ និងមិនបានផ្តោតលើមនុស្សជាតិនោះទេ៕ អត្ថបទ៖
August 25, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke បានសម្រេចលុបចោលប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ Automated Enforcement System (AES) ដែលគេប្រើសម្រាប់ត្រួតពិនិត្យបទល្មើសចរាចណ៍នៅតាមដងផ្លូវ បន្ទាប់ពីមានការិះគន់យ៉ាងខ្លាំងពីសមាគមន៍ MCA YOUTH។ សម្រាប់សមាគមន៍មួយនេះបានរកឃើញថា ប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ ដែលរដ្ឋាភិបាលកំពុងប្រើប្រាស់មួយចំនួនគឺមិនចាំបាច់ទាល់តែសោះ តែវាត្រូវចំណាយលុយរដ្ឋជាច្រើន។ បើគិតពីឆ្នាំ ២០១២ មកដល់ ឆ្នាំ ២០១៨ នេះ ម៉ាឡេស៊ីបានចាយលុយអស់ប្រមាណជា ១២៩ លាន RM (ជាង៣១លានដុល្លារ) លើសេវាកម្មមួយនេះ ទាំងដែលវាមិនចាំបាច់ទាល់តែសោះ។ សមាគមន៍មួយនេះបានរកឃើញទៀតថា មន្រ្តីរដ្ឋាភិបាលបានទទួលប្រាក់សំណូកជាច្រើនពីក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកនេះ ជាថ្នូរ និងការប្រើប្រាស់ថវិការរដ្ឋទិញសេវាកម្មពីក្រុមហ៊ុនរបស់ពួកគេ។
August 24, 2018 - កីឡា
ខ្សែប្រយុទ្ធ Sadio Mane បានឆ្លើយសំណួរដ៏ភ្ញាក់ផ្អើលមួយនៅពេលដែលអ្នកសារពត៌មានសួរសំណួររវាងគាត់និងខ្សែប្រយុទ្ធ Mo Salah តើគាត់គិតថាអ្នកណាលឿនជាង។ នៅក្នុងរដូវកាលថ្មី 2018/2019 នេះត្រឹមតែរយៈពេល 2 ប្រកួតតែប៉ុណ្ណោះខ្សែប្រយុទ្ធ Sadio Mane បានសុតបញ្ចូលទីឲ្យក្លឹបហង្សក្រហម Liverpool បានចំនួន 3 គ្រាប់ហើយ ខណៈដែលម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន Mo Salah ទើបតែសុតបញ្ចូលទីបាន 1 គ្រាប់តែប៉ុណ្ណោះ។ ទោះបីជា Mane កំពុងសុតបញ្ចូលទីនាំមុខ Salah ក៏ដោយ ក៏រូបគេនៅតែមានកង្វល់រឿងល្បឿនរវាងរូបគេផ្ទាល់និង
August 24, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអូស្រ្តាលីបានធ្វើការហាមឃាត់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE មិនឲ្យដាក់ដំណើរការប្រព័ន្ធទូរស័ព្ទ 5G របស់ខ្លួនឡើយ។ ការហាមឃាត់នេះត្រូវបានមន្រ្តីអូស្រ្តាលីផ្តល់ហេតុផលដូចគ្នាទៅនឹងហេតុផលរបស់សហរដ្ឋអាមេរិកដែរ គឺបញ្ហាផ្នែកសន្តិសុខជាតិ ដោយសារខ្លាចមានការជ្រៀតជ្រែកពី Hacker នៅក្រៅប្រទេស។ ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអូស្ត្រាលី បានឆ្លើយតបតាមរយៈ Tweet ថា នេះគឺជាការសម្រេចចិត្តដ៏អាក្រក់មួយដោយរដ្ឋាភិបាលអូស្រ្តាលី ដែលវានឹងមានផលប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ ហើយក្រុមហ៊ុននេះក៏កំពុងផ្តល់បច្ចេកវិទ្យាឥតខ្សែនៅអូស្ត្រាលីជិត 15 ឆ្នាំមកហើយដែរ។ ជាការពិតក្រុងប៉េកាំងមិនសប្បាយចិត្តនឹងរឿងនេះទេ ហើយបាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើលេស ដើម្បីបង្កើតរបាំងឧបសគ្គសម្រាប់ក្រុមហ៊ុនចិន។ តាមរបៀបនេះក្រុមហ៊ុនចិនមិនអាចប្រកួតប្រជែងជាមួយទីផ្សារអូស្ត្រាលីបានទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ “យើងសូមអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឱ្យបោះបង់ចោលការរើសអើងមនោគមវិជ្ជា និងផ្តល់ការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសអូស្ត្រាលី។” ច្បាប់របស់ចិនតម្រូវឱ្យអង្គការ និងប្រជាពលរដ្ឋធ្វើការសហការគ្នានៅពេលរដ្ឋាភិបាលកំពុងធ្វើចារកម្ម
August 24, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់ធ្វើពុតជាត្រូវចោរប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ និងត្រូវចោរព្រួតវាយរហូតដល់បាក់ដៃទៀតផង ដើម្បីគេចវេះពីការទិញរថយន្តឲ្យមិត្តស្រីរបស់គាត់ តែចុងក្រោយគាត់ត្រូវប៉ូលិសចាប់ខ្លួនពីបទកុហកប៉ូលិស។ បុរសជនជាតិចិនរូបនេះមានឈ្មោះថា Tang ហើយមិត្តស្រីរបស់គាត់មានឈ្មោះថា Yang ។ ក្នុងពេលដែលគាត់ទៅសុំស្រលាញ់មិត្តស្រី គាត់បានសន្យាថានឹងទិញរថយន្តទំនើបមួយគ្រឿងឲ្យនាងក្នុងតម្លៃ ៧០០ ០០០ យន់ (១០១ ០០០ ដុល្លារ)។ យ៉ាងណាក្តីលោក Tang ស្រាប់តែមានបញ្ហាសេដ្ឋកិច្ចគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញរថយន្ត ហើយក៏បានរៀបចំឈុតឆាកបោកប្រាស់មិត្តស្រីរបស់គាត់ ដោយមានបង់រុំធ្វើជាបាក់ដៃផង និងបាននិយាយស្តាយលុយដែលចោរបានប្លន់យកទៅខ្លាំងណាស់។ ឃើញដូចនេះមិត្តស្រីរបស់គាត់បានទៅប្តឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍ តែក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិស គេបានរកឃើញការពិតថា គាត់បានប្រឌិដ្ឋរឿងនេះទាំងស្រុងតែម្តង។ ចុងក្រោយប៉ូលិសបានចាប់ឃុំខ្លួនបុរស រូបនេះចំនួន ១០ ថ្ងៃ និងពិន័យជាប្រាក់៥០០ យន់
August 24, 2018 - កីឡា
យោងតាមការបញ្ជាក់របស់លោក Unai Emery បានឲ្យដឹងថា៖ ខ្សែការពារសញ្ជាតិបារាំង Laurent Koscielny បានត្រលប់មកហ្វឹកហាត់ដូចអ្វីដែលក្លឹបបានរំពឹងទុកវិញហើយ បន្ទាប់ពីខ្សែការពាររូបនេះទើបតែជាសះស្បើយពីរបួស។ ខ្សែការពារសញ្ជាតិរូបនេះមិនមានវត្តមានជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal តាំងពីចុងរដូវកាលមុនមកម្លេះដោយសារតែរូបគេមានបញ្ហារបួសក្នុងការប្រកួតពានរង្វាន់ UEFA Europa League ក្នុងជើងទី 2 ជាមួយនឹងក្លឹប Atletico Madrid។ របួសរបស់ Koscienlny ត្រូវបានគ្រូពេទ្យរំពឹងទុកថានឹងត្រលប់មកចូលទីលានវិញនៅក្នុងខែឆ្នូ ប៉ុន្ដែពេលនេះរូបគេបានជាសះស្បើយស្ទើរតែទាំងស្រុងទៅហើយដោយ Koscienlny ត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹបវិញ ប៉ុន្ដែលោក Unai Emery នៅតែមិនទាន់ប្រាកដថា Koscienlny អាចលេងបានវិញនៅឡើយទេ។ យោងតាមសម្ដីរបស់លោក Unai Emery
August 24, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple បានដកកម្មវិធីជាង 25,000 ចេញពី App Store របស់ខ្លួននៅក្នុងប្រទេសចិនដែលត្រូវបានគេចាត់ទុកថាប្រភេទ App ខុសច្បាប់នៃបទបញ្ជារបស់ប្រទេសចិន។ ក្នុងនោះដែរក៏មាន App ចំនួន 4000 ត្រូវបានគេដាក់ស្លាក “ល្បែងស៊ីសង” នេះបើយោងតាមសារព័ត៌មាន Bloomberg និងទូរទស្សន៍រដ្ឋ CCTV បានចុះផ្សាយ ។ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅ Bloomberg និង The Wall Street Journal ថា “ល្បែងល្បែងស៊ីសងខុសច្បាប់មិនត្រូវបានអនុញ្ញាតនៅលើ App
August 24, 2018 - អន្តរជាតិ
ពិធីបុណ្យបាញ់កាំជ្រួចជាពិធីបុណ្យដ៏ពិសេសមួយ ដែលជប៉ុនតែងរៀបចំជារៀងរាល់ឆ្នាំ។ សម្រាប់នៅក្នុងឆ្នាំ ២០១៨ នេះ ជប៉ុនបានរៀបចំពិធីបុណ្យនេះឡើងនៅថ្ងៃទី១៨ ខែ សីហា នៅក្នុងទីក្រុង Tsuruoka ខេត្ត Yamagata ដែលមានទស្សនារាប់លាន នាក់ទាំងនៅក្នុង និងក្រៅប្រទេសជប៉ុន។ អ្វីដែលជាការកត់សម្គាល់នោះគឺការបាញ់កាំជ្រួចនៅក្នុងឆ្នាំ២០១៨ នេះ មានលក្ខណៈស្អាតប្លែកពីឆ្នាំរាល់ដង រហូតដល់ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងបានកោតសរសើរថា បច្ចេកទេសបាញ់កាំជ្រួចរបស់ជប៉ុនស្ថិតក្នុងកម្រិតមួយខ្ពស់បំផុត។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពដ៏កម្រនៃពិធីបុណ្យបាញ់កាំជ្រួចរបស់ជប៉ុន តាមរយៈរូបភាព និងវីដេអូខាងក្រោមនេះ៖ https://twitter.com/takoyakioko/status/1030997800455102464?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1030997800455102464&ref_url=https%3A%2F%2Fnextshark.com%2Fjapan-fireworks-hanabi-taikai-new-level%2F អត្ថបទ៖ ភក្តី ប្រភព៖ nextshark
August 24, 2018 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចតំឡើងប្រាក់ពិន័យសម្រាប់អ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវឲ្យច្រើនជាងមុន ៥០ ដង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពលើដងផ្លូវកាន់តែល្អប្រសើរជាងមុន។ បើតាមលោក Sanit Pornmuang អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការផាកពិន័យអ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរជា ប្រាក់ចំនួន ៥០ ០០០ បាត (១ ៥០០ ដុល្លារ) ខណៈដែលតម្លៃផាកពិន័យចាស់គឺត្រឹមតែ ១ ០០០ បាត (៣០ ដុល្លារ) ប៉ុណ្ណោះ។ ជាងនេះទៅទៀតបើសិនជាអ្នកប្រព្រឹត្តិកំហុសគ្មានលុយសម្រាប់បង់ការផាកពិន័យទេ ពួកគេប្រឈមនឹងការជាប់ឃុំឃាំងរហូតដល់ ៣ ខែ ទៀតផង។ លោកអគ្គនាយករូបនេះបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋថៃ ដែលមានប្រាក់ចំណូលជាមធ្យម
August 24, 2018









