- Khmernote Media
- អន្តរជាតិ
នៅក្នុងប្រទេសចិនមានវិធីជាច្រើន ដែលអ្នកអាចប្រើប្រាស់សម្រាប់ស្វែងរកគូស្នេហ៍ដូចជា តាមរយៈបណ្តាញសង្គម ក្រុមហ៊ុនស្វែងរកដៃគូ កម្មវិធីក្នុងទូរស័ព្ទ តាមការផ្សព្វផ្សាយផ្សេងៗ និងការណែនាំពីមិត្តភក្តិ ឬក្រុមគ្រួសារជាដើម។ យ៉ាងណាក្តីកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនស្រាប់តែមានការចាប់អារម្មណ៍ជាពិសេសមួយចំពោះរថយន្តក្រុងមួយគ្រឿង ដែលត្រូវបានគេច្នៃទៅជាភ្នាក់ងារស្វែងរកដៃគូស្នេហាបានយ៉ាងមានប្រសិទ្ធិភាព។ អ្នកបើរថយន្តក្រុងមួយនេះមានឈ្មោះថា Yun Xi ហើយជាធម្មតាគាត់បើករថយន្តក្រុងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan។ អ្នកបើករថយន្តក្រុងរូបនេះបានប្រាប់ឲ្យដឹងថា គាត់ផ្តើមច្នៃរថយន្តក្រុងគាត់ឲ្យក្លាយទៅជាមធ្យោបាយស្វែករកគូស្នេហ៍នេះតាំងពីឆ្នាំ ២០០៨ មកម្លះ ហើយមកទល់នឹងពេលនេះមានគូស្នេហ៍ចំនួន ២៣ គូហើយ ដែលបានជួបគ្នាតាមរយៈរថយន្តក្រុងមួយនេះ។ នៅលើរថយន្តក្រុងគេបានច្នៃឲ្យមានកន្លែង ដែលអ្នកចង់ស្វែងរកដៃគូស្នេហ៍អាចដាក់រូបថតរបស់ខ្លួន ព័ត៌មានផ្ទាល់ខ្លួន លេខទូរស័ព្ទ ឬបណ្តាញសង្គមផ្សេងៗសម្រាប់ទំនាក់ទំនងជាដើម។ ហើយអ្នកណាដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង និងមកជួបគ្នានៅក្នុងរថយន្តក្រុងនេះបាន។ នេះជាមធ្យោបាយស្វែងរកគូស្នេហថ្មីមួយទៀត
August 27, 2018 - អន្តរជាតិ
ព្រះសីហនុ ៖ វេលាម៉ោង០០ និង១៥នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការអនុញ្ញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាដឹកនាំដោយឯកឧត្តម យន្ត មីន្ត អភបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបកម្សាន្ត ខារ៉ាអូខេ ស៊ីតុងហ្វាង ឋិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥នាក់
August 27, 2018 - សង្គម
អគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជាបានធ្វើការប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៨ ដោយចាប់ផ្ដើមអនុវត្តន៍តាំងពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៨ នេះតទៅ។ ដោយផ្តល់ភាពងាយស្រួល អគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា ក៏បានបង្ហាញពីរបៀបបិទលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៨ ដើម្បីឲ្យមហាជនបានដឹង ជៀសវាងការបិទខុសបច្ចេកទេស។ តោះមកមើលពីរបៀបបិទទាំងអស់គ្នា៖ https://www.facebook.com/cambodiataxation/videos/1787463188012293/ អត្ថបទ៖ សេម
August 27, 2018 - អន្តរជាតិ
មនុស្សមួយចំនួនបានរក្សាទុកស្រោមអនាម័យនៅក្នុងហោប៉ាវខោ ឬនៅក្នុងកាបូបដៃរបស់ពួកគេជាប់តាមខ្លួនជានិច្ច ដោយពួកគេគិតថា អាចផ្តល់ភាពងាយស្រួលនៅពេល ដែលពួកគេចង់ប្រើប្រាស់វាម្តងៗ។ យ៉ាងណាក្តី បើយោងតាមគ្លីនិកសុខភាពផ្លូវភេទ Karin O’Sullivan បានអះអាងថា ការរក្សាស្រោមអនាម័យទុកនៅក្នុងហោប៉ាវខោ ឬនៅក្នុងការបូបដៃមិនមែនជារឿងត្រឹមត្រូវនោះ ហើយអ្នកដែលមានទម្លាប់រក្សាទុកស្រោមអនាម័យតាមខ្លួនដូចនេះ គួរតែផ្លាស់ប្តូរទម្លាប់នេះចោលទៅ។ តំណាងគ្លីនិកមួយនេះបានអះអាងថា ក្នុងករណីដែលអ្នកទុកស្រោមអនាម័យនៅក្នុងហោប៉ាវ ឬនៅក្នុងកាបូបដៃនោះ វានឹងធ្វើឲ្យមានភាពកកឹត មានសំណើម មានកម្តៅ និងអាចត្រូវនឹងពន្លឺថ្ងៃខ្លាំង ដែលកត្តាទាំងនេះបានធ្វើឲ្យខូចគុណភាពរបស់ស្រោមអនាម័យយ៉ាងខ្លាំងតែម្តង។ ជាជម្រើសល្អ លោកអ្នកគួររក្សាទុកស្រោមអនាម័យនៅកន្លែងស្ងួត និងមានសីតុណ្ហភាពល្មម ទើបអាចរក្សាគុណភាពវាបានយូរ៕ អត្ថបទ៖ ភក្តី ប្រភព៖ metro
August 27, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមគូរទី 1 សប្ដាហ៍ចុងក្រោយនេះបានបញ្ចប់ដោយលទ្ធផលក្រុម Sisophon FC ទម្លាក់ក្រុម មយូរ៉ាហ្គោល សំអាងការ ដោយបាល់ Penalty កាត់សេចក្ដី 0-0(3-2)។ ការប្រកួតគូរដំបូងសប្ដាហ៍នេះពិតជក់ចិត្តនិងល្អមើលខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រក្រុមទាំងសងខាងអង្គុយមិនជាប់កៅអីដោយសារតែក្រុមទាំងពីរនេះសម្រុកទៅសម្រុកមកមិនដកឃ្លាធ្វើឲ្យការប្រកួតនេះកាន់តែអស្ចារ្យ។ ក្នុងការប្រកួតរវាងក្រុមទាំងពីរនេះសាច់បាល់លេងរបស់ក្រុមទាំងពីរគឺមានភាពស៊ីចង្វាក់គ្នាល្អ ប៉ុន្ដែក្រុមទាំងពីរនៅខ្វះខាតត្រង់តំបន់ប្រយុទ្ធធ្វើឲ្យការប្រកួតបញ្ចប់តង់មិនមានគ្រាប់បាល់សុតបញ្ចូលទី។ និយាយពីបច្ចេកទេស និងការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរនេះមិនចាញ់គ្នាប៉ុន្មានទេ ពួកគេមានការគ្រប់គ្រងបាល់បានល្អជាពិសេសនៅក្នុងតំបន់ការពារ ទោះបីជាក្រុមទាំងពីរគ្មានគ្រាប់បាល់បញ្ចូលទីក៏ដោយ។ បញ្ចប់ការប្រកួតក្រុម Sisophon FC ស្មើជាមួយនឹងក្រុម មយូរ៉ាហ្គោល សំអាងការ ប៉ុន្ដែក្រុម Sisophon
August 26, 2018 - បច្ចេកវិទ្យា
មួយរយៈចុងក្រោយនេះ មានព័ត៌មានលេចធ្លាយជាច្រើនទាក់ទងនឹងស្មាតហ្វូន Pixel 3XL របស់ក្រុមហ៊ុន Goolge ដោយដំបូងឡើយបែកធ្លាយត្រឹមរូបភាពទេ តែឥលូវនេះបែកធ្លាយវីដេអូបើកប្រអប់មើលតែម្ដង។ នៅលើ Channel Youtube មួយឈ្មោះ In Digi បានបង្ហោះនូវវីដេអូបើកប្រអប់ Google Pixel 3 XL ហើយតាមរយៈវីដេអូនោះគេមិនដឹងថា វាជាចេតនារបស់ក្រុមហ៊ុន ដែលចង់ឲ្យមានការបែកធ្លាយគ្រប់យ៉ាងពី Google Pixel 3XL មុនថ្ងៃដាក់បង្ហាញ ឬក៏វាជាការពិត ដែលមានជនខិលខូចបានលួចយកទូរស័ព្ទស្មាតហ្វូននោះមកលក់មែនឬយ៉ាងណាឡើយ? ហេតុអ្វីបានជាក្រុមហ៊ុន Google ដូចជាស្ងប់ស្ងាត់មិនមានវិធានការណាមួយសោះអ៊ីចឹង? តោះចង់ដឹងថា តើនៅក្នុងប្រអប់របស់ Pixel
August 26, 2018 - អន្តរជាតិ
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីបាត់ខ្លួនបុរសម្នាក់ ដោយត្រូវទឹកគួចទៅបាត់ ដែលហេតុការណ៍ស្ថិតនៅ ចំណុចពាមតាយូស លើផ្លូវ7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ភឿន ស្រស់ អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ
August 26, 2018 - កីឡា
លោក Thierry ដែលជាឪពុករបស់ខ្សែប្រយុទ្ធ Hazard បានលើកឡើងថា៖ គ្មានផ្លូវដែល Hazard ចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប Real Madrid ឡើយប៉ុន្ដែប្រសិនបើ Zidane នៅតែជាគ្រូបង្វឹករបស់ Real Madrid រឿងនេះប្រហែលជាអាចកើតឡើង។ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះកំពុងក្លាយជាប្រធានមួយដ៏សំខាន់ទាក់ទងនឹងការផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះសម្លឹងឃើញទេពកោសល្យដ៏អស្ចារ្យរបស់ Hazard នៅក្នុងលីគកំពូល Premier League ជាពិសេស Hazard ត្រូវបានរំពឹងខ្ពស់ថាគឺជាបេក្ខភាពដ៏សំខាន់ក្នុងការជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus។
August 25, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីធ្វើឲ្យគេភ្ញាក់ផ្អើលពេញតុលាការ ព្រោះក្រោយពីលែងលះជាមួយប្រពន្ធរួច តុលាការបានតំរូវឲ្យផ្តល់លុយមួយចំនួនឲ្យទៅប្រពន្ធ តែគាត់បានផ្តល់ប្រាក់ទាំងនោះជាកាក់ប្រាក់ ដែលមានទម្ងន់ជិត១តោន។ បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា បុរសឥណ្ឌូនេស៊ីរូបនេះមានឈ្មោះថា Dwi Susilarto រស់នៅក្នុងខេត្ត Java ភាគកណ្តាលនៃឥណ្ឌូនេស៊ី ហើយបើយោងតាមច្បាប់សាសនារបស់ឥណ្ឌូនេស៊ីក្រោយពីលែងលះជាមួយប្រពន្ធ បុរសរូបនេះត្រូវផ្តល់ប្រាក់ដល់ប្រពន្ធគាត់ចំនួន ១៧៨ លាន Rupiah (១២,២០០ ដុល្លារ) ហើយគាត់ក៏បានផ្តល់ប្រាក់សំណងនោះជាក្រដាសប្រាក់ចំនួន ២៣ លាន Rupiah (១,៥៧៧ ដុល្លារ) និងជាកាក់ចំនួន ១៥៥ លាន Rupiah (១០,៦៣០ ដុល្លារ) ដែលមានទម្ងន់សរុប ៨៩០ គីឡូក្រាម។
August 25, 2018 - កីឡា
លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ថាលោកគ្មានបញ្ហាជាមួយនឹងកីឡាករ Leroy Sane ទេបន្ទាប់ពីមានពាក្យជាច្រើនថារូបលោកមានបញ្ហាជាមួយនឹង Sane ហើយដាក់ Sane ឲ្យអង្គុយកៅអីបម្រុង។ ខ្សែបម្រើស្លាប Leroy Sane ត្រូវបានគេជ្រើសរើសជាកីឡាករវ័យក្មេងដែលល្អជាងគេនៅក្នុងលីគកំពូល Premier League 2017/2018 បន្ទាប់ពីខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះបានជួយឲ្យក្លឹប Manchester City ឈ្នះពានរង្វាន់លីគកំពូល Premier League កាលពីរដូវកាលមុន។ ប៉ុន្ដែនៅក្នុងរដូវកាលថ្មីនេះខ្សែបម្រើ Sane ដែលធ្លាប់តែជាប់ជម្រើសដំបូងរបស់លោក Pep នោះបែរជាមកអង្គុយកៅអីបម្រុងទៅវិញ។ ការដែល Sane
August 25, 2018









