Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​កម្លាំង​ជំនាញ​ខេត្ត​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ជា​ជនជាតិ​ចិន​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​ករណី​។​ + ករណីទី១: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី ឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ នៅពេលកម្លាំងចំរុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ លេខ៤ក្រុងព្រះសីហនុ​ ទី១-ឈ្មោះ YANG REN CHEN​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​​ និងទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ​ កាន់លិខិតឆ្លងដែនលេខ G61047083​។

    August 28, 2018
  • PR

    កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា​ ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជា​ណាចក្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី៨ នៅរាជធានីភ្នំពេញ នៅផ្សារទំនើបសុវណ្ណា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់។ មានបេក្ខជនប្រមាណជាង៦០នាក់ បានមកចុះឈ្មោះចូលរួមប្រកួតក្នុងឆ្នាំនេះ ហើយបេក្ខជនចំនួន ១០រូប ដែលបានជ្រើសរើសនឹងទទួលបានការចំណាយទាំងការធ្វើដំណើរ និងការស្នាក់នៅក្នុងប្រទេសសិង្ហបុរី ដែលជាកន្លែងប្រកួតវគ្គផ្តាច់ព្រាត់ជាមួយនឹងបេក្ខជនដែលឈ្នះមកពីបណ្តាប្រទេសផេ្សងៗក្នុងអាស៊ាន ដើម្បីឈ្នះរង្វាន់ធំ រថយន្ត Subaru XV ដ៏ថ្មីស្រឡាងមួយគ្រឿងដែលមានតំលៃ

    August 28, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំៗ០១៨ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ១៧តោន។ ក្នុងផ្ទះ លេខAB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌឫស្សីកែវ ។ មន្រ្តីជំនាញបានអោយដឹងថា កម្លាំងបានចុះត្រួតពិនិត្យប៊ីចេងក្លែងក្លាយដកហូតជាង១៧តោន រក្សាទុកនៅផ្ទះលេខAB45 ផ្លូវលេខ៥៦R សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅខាងក្រោយរោងចក្រអគ្គីសនីផ្ទះលេខ៨០ ផ្លូវ១០៤CC ខណ្ឌពោធិ៍សែនជ័យ ដកហូតបុីចេង ៦៥ បាវ ស្មើនឹង១,៦២៥ គីឡូក្រាម។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញ​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន: ប៊ីចេង​បាវ​ស​ចំនួន

    August 28, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ អ្នកប្រមាញ់រូបថតជនជាតិអង់គ្លេសម្នាក់បានថតរូបភាពបុរសជនជាតិឥណ្ឌាជាច្រើនដើរកាន់ដៃគ្នានៅតាមទីសាធារណៈដោយចៃដន្យជាច្រើនសន្លឹក ហើយគាត់ក៏កើតមានចម្ងល់ជាខ្លាំងថា ហេតុអ្វីបានជាបុរសឥណ្ឌាដើរកាន់ដៃគ្នាដូចនេះ? តើពួកគេជាមនុស្សស្រលាញ់ភេទដូចគ្នា ឬយ៉ាងណា? បើនៅតំបន់អ៊ឺរ៉ុប ឬនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីវិញ ឥរិយាបថដូចនេះ ច្រើនតែប្រើប្រាស់ក្នុងចំណោមមនុស្សប្រុសស្រី ដែលជាគូស្នេហ៍នឹងគ្នាតែប៉ុណ្ណោះ។ ក្រោយពីមានចម្ងល់ដូចនេះ អ្នកប្រមាញ់រូបថតវ័យ៤៣ឆ្នាំ និងមិនត្រូវបានគេបញ្ចេញឈ្មោះខាងលើ បានផ្តើមធ្វើការសិក្សាលើវប្បធម៌ដ៏ចម្លែកមួយនេះ។ ក្រោយការសិក្សាដោយម៉ត់ហ្មត់លទ្ធផលបានបង្ហាញថា វាជារឿងធម្មតាមួយនៅក្នុងចំណោមប្រជាជនឥណ្ឌាដែលមនុស្សទាំងប្រុសទាំងស្រីដើរកាន់ដៃគ្នានៅទីសាធារណៈ ដែលបង្ហាញពីភាពស្និតស្នាលរវាងមិត្តភក្តិ ឬសាច់ញាតិ ដោយមិនមែនជាការស្រលាញ់ភេទដូចគ្នានហើយ ហើយវប្បធម៌នេះទំនងជាមានតែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    August 28, 2018
  • PR

    ជំងឺឬសដូងបាត គឺជាជំងឺមួយដែលងាយនឹងកើតមានទៅលើមនុស្សពេញវ័យ និង មនុស្សចាស់ ដោយសារតែទម្លាប់នៃការទទួលទានអាហារ។ ជំងឺឬសដូងបាត មិនមែនជាជំងឺឆ្លងឡើយ ហើយរោគសញ្ញា​វា​ងាយស្រួល​ឱ្យដឹង​ណាស់ មិនមាន​អ្វីលំបាកទេ គឺ នៅពេល​បន្ទោរបង់​លាមកមក មានធ្លាក់​ឈាម​ក្រហម​ស្រស់ និងនៅពេល​បន្ទោរបង់​លាមកមក មាន​ស្រុតសាច់​អ្វីធ្លាក់​ចេញមក​នៅខាង​ក្រៅទ្វារ​លាមក។ ជួនកាល​ពេលឈប់​ប្រឹងបន្ទោរ បង់​សាច់នោះ​លិបចូល​ទៅក្នុងវិញ។ ជួនកាល​ទៀត លុះត្រា​តែរុញ​បញ្ចូល​សាច់នោះ​ទៅក្នុងវិញ ទើប​វាលិបចូល​ទៅវិញ។ ថ្មីៗនេះដែរ Gleamy បានណែនាំនូវប្រភេទថ្មីរុក្ខជាតិបុរាណមួយរបស់ខ្លួនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឬសដូងបាត ដោយវា ជាថ្នាំរុុក្ខជាតិដ៏ពូកែបំផុតក្នុងការព្យាបាលជម្ងឺឬសដូងបាតគ្រប់ប្រភេទ ដែលអាចឃើញប្រសិទ្ធភាពរយះពេល1ខែកន្លះ ប៉ុណ្ណោះ។ 1. ឫសដូងបាតរបស់អ្នកចាប់ផ្តើមរួមស្វិត 2. កាត់បន្ថយការឈឺក្តៅក្រហាយ រមាស់ 3. លាមកត្រឡប់មកធម្មតាវិញ 4.

    August 28, 2018
  • អន្តរជាតិ

    ជាធម្មតាអ្នកធ្លាប់បានដឹងថា គេអាចយកដែក ឬលោហៈធាតុផ្សេងៗទៅធ្វើជាកាំបិត តែសម្រាប់ម្ចាស់គណនី YouTube ជប៉ុនម្នាក់វិញ បានបង្ហោះវីដេអូមួយដែលបង្ហាញថា គាត់អាចច្នៃខោក្នុងឲ្យក្លាយទៅជាកាំបិត និងអាចយកមកហាន់បន្លែបានជាធម្មតា។ ខោដែលគាត់យកមកច្នៃជាកាំបិតនោះគឺជាខោក្នុងធ្វើពីកម្បាសធម្មតា ដែលមានលក់នៅគ្រប់ទីផ្សារ។ យ៉ាងណាក្តីដើម្បីច្នៃខោនេះឲ្យក្លាយទៅជាកាំបិតបាន គាត់ត្រូវការសម្ភារៈមួយចំនួនទៀត រួមជាមួយនឹងបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ ចង់ដឹងថា ភាពច្នៃប្រឌិដ្ឋក្នុងការច្នៃខោក្នុងឲ្យក្លាយទៅជាកាំបិតមានមានភាពចាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    August 27, 2018
  • កីឡា

    អនាគតរបស់ខ្សែបម្រើ Mesut Ozil នៅឯ​​ក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងការសង្ស័យបន្ទាប់លោក Unai Emery និយាយថាលោកនឹងធ្វើការផ្លាស់ប្ដូរមួយសម្រាប់ដំណែងរបស់ Ozil។ យោងតាមប្រភពជិតដិតមួយបានលើកឡើងថា៖ លោក Unai Emery និងក្លឹបកាំភ្លើងធំ Arsenal ដែលលើកឡើងថាការអវត្តមានរបស់ Ozil កាលពីថ្ងៃសៅរ៍កន្លងទៅដោយសារមានជំងឺប្រចាំកាយនោះ គឺត្រូវបានគេប៉ានស្មានថាកំពុងស្ថិតនៅក្នុងការសង្ស័យ។ ការអវត្តមានរបស់ Ozil ក្នុងជំនួបជាមួយនឹង West Ham នោះគឺមានការពិតមួយនៅពីក្រោយរឿងនេះ ខណៈដែលមានគេឃើញ Ozil ស្ថិតនៅក្នុងបន្ទាប់ផ្លាស់ប្ដូរសំលៀកបំពាក់កាលពីថ្ងៃសៅរ៍កន្លងទៅ។ លោក Unai Emery បានបង្ហើបថា៖ លោកបាននិយាយជាមួយនឹង

    August 27, 2018
  • កីឡា

    អ្នកចាំទីដៃស្អិតរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Loris Karius បានធ្វើដំណើរទៅដល់ប្រទេសទួរគីហើយ បន្ទាប់ពីអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះបានយល់ព្រមផ្ទេរទៅកាន់ក្លឹប Besiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំពីក្លឹបហង្សក្រហម Liverpool។ កាលពីរដូវកាលមុនអ្នកចាំទី Loris Karius បានបង្ហាញទំរង់លេងដ៏ល្អធ្វើឲ្យអ្នកចាំទីរូបនេះបានដណ្ដើមបានដំណែងអ្នកចាំទីដៃទី 1 របស់ក្លឹបពីអ្នកចាំទី Simon Mignolet ក្នុងរយៈពេលចុងក្រោយនៃរដូវកាលមុន ប៉ុន្ដែក្រោយពេល Karius ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របន្ទាប់ពីរូបគេបង្កភាពធ្វេសប្រហែសធ្វើឲ្យរបូតគ្រាប់បាល់ 2 គ្រាប់ក្នុងជំនួបជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champion League។ អ្នកចាំទី Karius បានចាកចេញពីប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍កន្លងទៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ទៅកាន់ប្រទេសទួរគី។ ពេលនេះ

    August 27, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកចុក្ខរោគនៃមន្ទីរពេទ្យ បានសហការជាមួយនឹងក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសអូស្ត្រាលី នឹងធ្វើការ ពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ និងមនុស្សចាស់ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នេះ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាភ្នែក សូមប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ! អត្ថបទ៖ សេម

    August 27, 2018
  • សង្គម

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០១៨ រយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និងទី២១ ខែសីហា ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយរលូន ប៉ុន្តែកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះ ចែកចាយវិញ្ញាសា និងអត្រាកំណែមុខវិជ្ជាប្រឡង នៅលើបណ្តាញសង្គម ដែលទង្វើនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរប្រព្រឹត្តទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្តយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើប្រតិសកម្មនេះ។ ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្តក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទុដោយកុំព្យួទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការមិនទាន់ត្រូវបានបញ្ចប់ ក្រសួងនឹងសហការជាមួយស្ថាប័ន្ធមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ អត្ថបទ៖ សេម

    August 27, 2018