- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធ Jamie Vardy មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសទេ ប៉ុន្ដែខ្សែប្រយុទ្ធរបស់ក្លឹប Leicester City រូបនេះមានសង្ឃឹមតិចតូចតែប៉ុណ្ណោះដែលត្រូវលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែប្រយុទ្ធ Jamie Vardy ទោះបីជាមានអាយុរៀងច្រើនបន្ដិចមែន ប៉ុន្ដែ Vardy នៅតែមិនទាន់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសឡើយដោយរូបគេសង្ឃឹមថាអង់គ្លេសនៅតែត្រូវការរូបគេនៅក្នុងការប្រកួតផ្សេងៗ។ គិតមកដល់ពេលនេះខ្សែប្រយុទ្ធ Jamie Vardy បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបានចំនួន 26 ប្រកួតនិងសុតបញ្ចូលទីឲ្យអង់គ្លេសបានចំនួន 7 គ្រាប់ ខណៈដែល Vardy បង្ហាញខ្លួនដំបូងឲ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ 2015 មកម្លេះ។ ខ្សែប្រយុទ្ធ Jamie Vardy ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅចូលប្រកួតពានរង្វាន់ធំៗដូចជា
August 29, 2018 - អន្តរជាតិ
ចិន៖ ទីបំផុតទៅចិនបានសម្រេចកែប្រែច្បាប់កំណត់ចំនួនកូនសម្រាប់គ្រួសារនីមួយៗហើយ ក្រោយពីប្រទេសមួយនេះកំពុងជួបប្រទះបញ្ហាសង្គមមួយចំនួនដូចជា មានមនុស្សចាស់ជរាច្រើនតែមិនសូវមានក្មេងៗ និងអត្រានៃផ្តល់កំណើតកូនបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ បើយោងតាមសេចក្តីថ្លែងការមួយរបស់តំណាងរដ្ឋាភិបាលចិនបានឲ្យដឹងថា ចិននឹងលុបចោលច្បាប់កំណត់ចំនួនកូន ដើម្បីឲ្យប្រជាពលរដ្ឋអាចយកកូនច្រើនតាម ដែលពួកគេចង់បាន។ យ៉ាងណាក្តី ការកែប្រែច្បាប់នេះអាចនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២០ ខាងមុខនេះ ព្រោះថានីតិវិធីនៃកែប្រែច្បាប់ និងការសិក្សាលើផលប៉ះពាល់មួយចំនួន និងត្រូវការពេលវេលាច្រើន។ គួររម្លឹកជូនថា ចិនបានអនុវត្តច្បាប់កំណត់ឲ្យគ្រួសារមួយត្រូវមានកូនតែមួយចាប់តាំងពីឆ្នាំ ១៩៧៩ មកម្លះ ហើយនៅក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ទើបរដ្ឋាភិបាលចិនបានកែប្រែច្បាប់ដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនដលទៅ ២ នាក់ ។ ហើយចាប់ទីឆ្នាំ ២០២០ ទៅ គ្រួសារចិនទាំងអស់នឹងអាចមានកូនច្រើនជាង ២ ឬអាចច្រើនតាមដែលចិត្តពួកគេចង់បាន៕ អត្ថបទ៖
August 29, 2018 - អន្តរជាតិ
អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីបន្ទោសយ៉ាងខ្លាំងទាក់ទងនឹងការឆាតទៅសម្តេចទាំងយប់ ដើម្បីសុំបន្តដំណែងអភិបាលខណ្ឌបន្តទៀត។ ថ្លៃងក្នុងឱកាសសម្តេចអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ បានថែ្លងថា “ហើយចុះហ្អែងឡប់ស្អី! ឡប់ស្អីយប់មិញហ្នឹង បានបង្ខំអញវៃមកទាំងយប់នៀក ស្នើសុំបន្តការងារនៅ២ឆ្នាំទៀត បានវៃត្រឡប់មកវិញ តើអ្នកណាទៅដក បានស្នើសុំបន្ត ពេលហ្នឹងនៅអនឡាញ នៅឡើយឃើញសញ្ញាវៃបក ប៉ុន្តែអត់ឃើញ ។ ឡប់អី អាណាទៅដក បើអញអត់ចុះអនុក្រឹត្រផង អើម៉េចបានទៅជាឡប់ចឹង
August 29, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ជាថ្មីៗម្សិលមិញនេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដីមួយបន្ថែមទៀត ដែលគ្រោះរញ្ជួយដីនេះមានកម្រិត ៦,២ វិចទ័រ និងបានវាយប្រហារនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។ គ្រោះរញ្ជួយដីនេះកើតឡើងនៅក្នុងក្រុង Kupang នៃខេត្ត East Nusa Tenggara និងបានធ្វើឲ្យរញ្ជួយដីក្នុងជម្រៅប្រមាណជា ១០ គីឡូម៉ែត្រ និងនៅលើផ្ទៃដីប្រមាណជា ១០០ គីឡូម៉ែត្រការ៉េ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់ពីការខូចខាត និងផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះនៅឡើយទេ។ សូមរម្លឹកឡើងវិញថា កាលពីដើមខែនេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដីរួចមកហើយ ដែលគ្រោះរញ្ជួយដីនោះបានកើតឡើងនៅលើកោះកំសាន្ត Lombok និងបានសម្លាប់មនុស្ស ៥៥៥ និងធ្វើឲ្យមនុស្សជាច្រើនរយនាក់ទៀតគ្មានជំរក៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
August 29, 2018 - អន្តរជាតិ
រុស្ស៊ី៖ កាលពីពេលកន្លងទៅប្រទេសរុស្ស៊ីបានបង្ហាញនូវឈុតពាសដែកពិសេសមួយសម្រាប់ក្រុមទាហ៊ានរបស់ខ្លួន ដែលឯកសណ្ឋានពិសេសនេះត្រូវបានគេហៅថា exo-skeleton និងមានឥទ្ធិពលដ៏អស្ចារ្យ។ ឈុតពាសដែកនេះមានពណ៌ខ្មៅ មានសុវត្ថិភាព មានបំពាក់កញ្ចក់ពិសេសសម្រាប់ការពារគ្រាប់ និងមានវិទ្យុសម្រាប់ទាក់ទងនៅក្នុងនោះស្រាប់ផងដែរ។ ពេលដែលក្រុមទាហ៊ានបានពាក់ឈុតពាសដែកនេះទៅ គឺពួកគេដូចជាក្រុមទាហ៊ាននៅក្នុងខ្សែភាពយន្តវិទ្យាសាស្រ្ត Star War និង RoboCop អីចឹង។ ក្រៅតែពីមានលក្ខណៈពិសេសដូចខាងលើ ឈុតពាសដែកនេះអាចធ្វើអ្នក ដែលពាក់វាក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ថែមមួយកម្រិតទៀតផងដែរ ដូចជាអ្នកដែលពាក់ឈុតពាសដែកនេះអាចបាញ់កាំភ្លើងដោយប្រើដៃតែម្ខាងត្រូវចំគោលដៅដូចជាការបញ្ជាដោយម៉ាស៊ីនកុំព្យូរទ័រ។ អ្នកដែលពាក់ឈុតពាសដែកនេះអាចធ្វើការបំលាស់ទីបានលឿន និងងាយស្រួលពេលស្ថិតនៅក្នុងស្ថានភាពកំពុងប្រយុទ្ធគ្នា។ និយាយរួមគឺថា អ្នកដែលបានពាក់ឈុតនេះអាចក្លាយទៅជាមនុស្សពិសេសម្នាក់ដូចតួរអង្គក្នុងខ្សែភាពយន្តអីចឹង។ ភាពរីកចម្រើនមួយនេះ បានធ្វើឲ្យពិភពលោកទាំងមូលមើលឃើញថា វិស័យយោធារុស្សីបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតហើយ ដែលប្រទេសផ្សេងៗពិបាកនឹងតាមទាន់ណាស់។ ហើយពេលនេះប្រទេសរុស្ស៊ីបានចាប់ផ្តើមធ្វើតេស្តសាកល្បងសមត្ថភាពរបស់ឈុតពាសដែកដ៏អស្ចារ្យនេះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
August 29, 2018 - កីឡា
កាលពីថ្ងៃច័ន្ទទី ២៧ ខែសីហា កន្លងទៅនេះក្រុម Daniel FC បានយកឈ្នះ PISNOKA ក្នុងលទ្ធផល ៧ ទល់នឹង ៣ ដែលការប្រកួតលើវាសស្មៅតារាងតូចនេះក្រុម Daniel FC មិនមានកីឡាករបម្រុងសម្រាប់ផ្លាស់ប្តូរពេលប្រកួតឡើយ ផ្ទុយទៅវិញក្រុម PISNOKA គឺមានគ្នាដល់ទៅ ៥នាក់សម្រាប់ផ្លាស់ប្តូរ។ ទោះជាកម្លាំងខាងក្រុម PINSOKA លើសលុបយ៉ាងណាក៏ដោយ ប៉ុន្តែបែរជាភ្លាត់ស្នៀតចាញ់ក្រុម Daniel FC ដល់ទៅ ៤គ្រាប់។ បើតាមសម្តីលោក សើ សីហា អ្នកគ្រប់គ្រង ក្រុម Daniel
August 29, 2018 - អន្តរជាតិ
មនុស្សមួយចំនួនបានហៀរទឹកមាត់នៅពេល ដែលពួកគេកំពុងតែគេងលក់ ខណៈដែលអ្នកខ្លះមិនដែលគេងហៀរទឹមាត់ទាល់តែសោះ។ តើការគេងហៀរទឹកមាត់គឺជារឿងមិនល្អឬ? បើយោងតាមលោក Jorge Abel Salinas បានអះអាងថា ការគេងហៀរទឹកមាត់គឺជារឿងល្អ។ លោកបានពន្យល់ថា អ្នកដែលគេងហៀរទឹកមាត់គឺដោយសារតែពួកគេបានគេងលក់យ៉ាងស្កប់ស្កល់ លង់លក់យ៉ាងជ្រៅទៅក្នុងដំណេក ឬអាចនិយាយបានថា ពួកគេកំពុងគេងលក់យ៉ាងស្រួលបំផុត ដែលនៅក្នុងសភាពបែបនេះគឺដោយសារតែរាងកាយ និងខួរក្បាលរបស់ពួកគេបានសម្រាកយ៉ាងល្អផងដែរ។ ដូចនេះសម្រាប់អ្នកដែលគេងហៀរទឹកមាត់អាចនិយាយបានថា ជាអ្នកគេងបានគ្រប់គ្រាន់ រាងកាយ និងខួរក្បាលក៏សម្រាកបានគ្រប់គ្រាន់ ដែលធ្វើនាំឲ្យពួកគេមានសុខភាពរាងកាយល្អដែរ។ ផ្ទុយទៅវិញអ្នកដែលគេងមិនបានស្កប់ស្កល់ ភាគច្រើនគឺជាអ្នកដែលគិតច្រើន ធ្វើការងារច្រើន ហើយទោះបីជាពួកគេគេងលក់តែខួរក្បាល និងសាច់ដុំលើរាងកាយរបស់ពួកគេនៅតែមិនទាន់សម្រាកបានល្អនោះទេ ហើយមនុស្សដែលគេងមិនបានគ្រប់គ្រាន់ដូចនេះហើយដែលមានបញ្ហាសុខភាពខ្ពស់នោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ tinhtamvn
August 29, 2018 - អន្តរជាតិ
ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook បានសម្រេចលុបចោលគណនី Facebook ចំនួន ១៨ គណនី Instagram ចំនួន ១, និង Page ចំនួន ៥២ ផ្សេងទៀត ដែលបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនត្រឹមត្រូវ ក្នុងអំឡុងពេល ដែលយោធាមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការបោសសម្អាតប្រឆាំងនឹងក្រុមជនជាតិរ៉ូហ៊ិនយ៉ាកាលពីឆ្នាំមុន។ ហើយក្នុងចំណោមគណនី Facebook ដែលត្រូវបានគេលុបចោលនោះមានទាំងគណនីរបស់ឧត្ដមសេនីយ៍ឯក Min Aung Hlaing មេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាផងដែរ រួមជាមួយនិងគណនី Facebook ផ្លូវការរបស់មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយចំនួនផងដែរដូចជា៖ គណនីហ្វេសប៊ុក អគ្គមេបញ្ជាការនៃសេវាការពារជាតិ, អនុប្រធានជាន់ខ្ពស់ Soe Win, ឧត្ដមសេនីយ៍ឯក Khin
August 29, 2018 - PR
ហាងលក់ប្រហិតដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង គេល្បីតៗគ្នាហៅថា “ប្រហិតសាលាចិន” បានឈានជើងមកដល់ទីផ្សារទីក្រុងភ្នំពេញ ដោយបើកសាខាទី១ លក់ដាច់ដល់ថ្នាក់មានអ្នកតំរង់ជួរ ពេលនេះបើកសាខាទី២ មួយទៀតដែលមានទីតាំងនៅជិតអាងទឹកអូឡាំពិក។ បើតាមការអោយដឹងពីម្ចាស់ហាងប្រហិតចែម៉ី សាលាចិន សាខាទី២ បានអោយដឹងថាហាងប្រហិតនេះបានបើកដំណើរការកាលពីថ្ងៃទី ២៧ ខែសីហា ម្សិលមិញនេះ ដោយបើកលក់បានប្រមាណ ៥ម៉ោង ប៉ុណ្ណោះ លក់ដាច់ជិតដល់១០០គីឡូក្រាម។ គួរបញ្ជាក់ផងដែរថា ប្រហិតចែម៉ី គឺជាប្រហិតសាច់គោដែលធ្វើឡើងដោយខ្លួនឯង គ្មានសារធាតុគីមីនោះឡើយ ហើយចំពោះហាងប្រហិតមួយនេះ លក់តែប្រហិតសាច់គោមួយមុខគត់ និងមិនមានបន្លែសម្រាប់អ្នកញាំនោះឡើយ។ ហាងប្រហិតចែម៉ី សាខាទី២ មានលេខទំនាក់ទំនង 010 686 686៕
August 28, 2018 - បច្ចេកវិទ្យា
នៅឆ្នាំក្រោយនេះ គឺជាគម្រប់ខួប១០ឆ្នាំស្មាតហ្វូន Galaxy ត្រកូល S របស់ក្រុមហ៊ុន Samsung ហើយសម្រាប់ Galaxy S10 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃលើអេក្រង់ ដែលបច្ចេកវិទ្យានេះមិនធ្លាប់មានពីមុនឡើយនៅលើត្រកូល S របស់ខ្លួន។ ម៉ូដែលកំពូល Galaxy S10 ចុងក្រោយ គួរតែបំពាក់មកជាមួយការស្កេនក្រយ៉ៅដៃលើអេក្រង់ប្រភេទ Ultrasonic វិញ ជាជាងប្រើប្រាស់លើតួខ្លួនផ្នែកខាងក្រោយដដែល ព្រោះថាក្រុមហ៊ុន ដែលមកក្រោយៗដូចជា Vivo សុទ្ធតែបានបំពាក់រួចទៅហើយនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់នេះ។ យោងតាមប្រភពព័ត៌មានកូរ៉េរបស់ក្រុមហ៊ុនវិនិយោគទុន Samsung បានឱ្យដឹងថា Samsung នឹងមិនត្រឹមតែធ្វើការ ដើម្បីដាក់ឧបករណ៍អេឡិចត្រូនិច ultrasonic
August 28, 2018









